រយៈពេល២៥ឆ្នាំកន្លង ទោះបីគ្មាននរណាប្រគល់ភារកិច្ចក្តី ប៉ុន្តែបងស្រី នៅតែព្យាយាមដូច ឃ្មុំរួមកម្លាំងជាមួយនឹងកងទ័ពការពារព្រំដែនរក្សាភាពសុខសាន្ត តាមខ្សែបន្ទាត់ព្រំដែននិរតីទិសនៃ មាតុភូមិ។
អនុសេនីយ៍ឯក យ័ញគឹមហូលនិងបងស្រីឡងកែ្បរបង្គោលព្រំដែនលេខ៣១៤។
ប្រជ្រៀតជាមួយនឹងមនុស្សម្នាយ៉ាងច្រើន ដែលចូលទៅទស្សនា បង្គោលព្រំដែនទី៣១៤ ដែលជាបង្គោលព្រំដែននៅខាងចុងបំផុតលើបន្ទាត់ព្រំដែនដីគោករវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។ អនុសេនីយ៍ឯក យ័ញគឹមហូល ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិហាតៀង មានប្រសាសន៍ទាំងក្តីរីករាយ៖ "សព្វថ្ងៃនេះមិនត្រឹម តែប្រជាពលរដ្ឋទាំងពីរប្រទេសប៉ុណ្ណោះទេ សូម្បីតែភ្ញៀវអន្តរជាតិពេលមកកាន់ទីនេះតែងលាន់មាត់សរសើរសឹងគ្រប់ៗគ្នា ប៉ុន្តែតិចមាននរណាដឹងច្បាស់ថា ពីមុននេះនៅសងខាងព្រំដែនជិត១០គីឡូម៉ែត្រ មានតែផ្ទះមួយខ្នងនៅខាងវៀតណាម ហើយផ្ទះនោះមានតែស្រ្តីម្នាក់រស់នៅប៉ុណ្ណោះ"។ ស្រ្តីនោះឈ្មោះថាបងស្រីធីមីឡង កើតឆ្នាំ១៩៧៤ បងស្រីធី មីឡងឲ្យដឹង៖" នោះជាកន្លែងដែលនាងខ្ញុំសង់ខ្ទមបាំងភ្លៀង បាំងក្តៅ កាលគ្រាដំបូងទើបចាកចេញពីភូមិកំណើតទៅធ្វើការឈ្នួលចិញ្ចឹមជីវិត " ។
ជាកូនទី៣នៃគ្រួសារដែលមានបងប្អូន៥នាក់ នៅឃុំមិញលឿង (ចូវថាញ់ គៀងយ៉ាង) ឆ្នាំដែលបងស្រីធីមីឡងអាយុ១៥ ឪពុកបង្កើតជាសសរទ្រូងគ្រួសារបានស្លាប់ចោល ញាំុងឲ្យជីវភាពគ្រួសារដែលធ្លាប់តែក្រលំបាករឹតតែលំបាកថែមទៀត។ អាស្រ័យហេតុនោះ ទើបបងឡងឈប់ទៅរៀន ហើយឡើងឡានមកកាន់ច្រកទ្វារព្រំដែនអន្តរជាតិហាតៀងដើម្បីធ្វើការឈ្នួលចិញ្ចឹមជីវិត។ កាលណោះ បងស្រីឡងសង់ខ្ទមបណ្តោះអាសន្នរស់នៅលើដីចោលទំនេរ ហើយចាប់ផ្តើមពលកម្ម អ្នកណាជួលអ្វីក៏ធ្វើហ្នឹង មិនថាយប់ឬថ្ងៃឡើយ បងស្រីព្យាយាមពលកម្ម ដើម្បីចិញ្ចឹមជីវិតនិងជួយម្តាយចិញ្ចឹមប្អូនៗ។ ដោយសារប្រទះឃើញបងស្រីប៉ិនប៉ៅ និងឧស្សាហ៍ធ្វើការរកស៊ីដូច្នោះ ទើបឪពុកម្តាយរបស់បងប៉ាត- ហេតុនៅសាសៀចូលស្តីដណ្តឹងរៀបការ។ កាលណោះបង ស្រីឡងទើបពេញអាយុ១៨ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែរៀបការរស់នៅជាមួយគ្នាមិនទាន់បានឆ្នាំផង សុភមង្គលគ្រួសារក៏និរាសដោយសារប្តីមានជំងឺធ្ងន់ ស្លាប់ចោល។
ស្មាម្ខាងរែកកូនពីរនាក់ កូនមួយអាយុ៥ឆ្នាំ កូនមួយអាយុ៣ឆ្នាំ ព្រមជាមួយនឹងបំណុលមួយគំនរ ដោយសារការគិតគូរថ្នាំសង្កូវព្យាបាលរោគឲ្យប្តីមានអ្នកខ្លះនឹកស្មានថា ឆាកជីវិតបងស្រីប្រហែលជាធ្លាក់ក្នុងអន្លង់ មួយដ៏អភព្វពុំខាន។ បងស្រីធីមីឡង ឲ្យដឹង៖" និយាយតាមពិត កាលណោះនាងខ្ញុំស្មានថាជីវិតមិនអាចណាឆ្លងផុត ប្រសិនបើគ្មានការជំរុញទឹកចិត្តជួយឧបត្ថម្ភទាន់ពេលនៃកម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ច្រកទ្វារអន្តរជាតិហាតៀង។ ពេលឃើញយុទ្ធជនដើរល្បាតកាត់ទទឹងមុខផ្ទះនាងខ្ញុំស្រែកហៅមួយមាត់ ហើយទុកបណ្តោយឲ្យកូនពីរនាក់នៅ ផ្ទះរួចក៏ប្រញាប់ប្រញាល់យកទំនិញទៅលក់នៅផ្សារ ដើម្បីឲ្យទាន់ពេលវិលត្រឡប់មកថែទាំហ្វូងជ្រូក"។
អនុសេនីយ៍ឯកយ័ញគឹមហូល ឲ្យដឹង៖" កាលណោះគ្រួសារបងឡង ក្រលំបាក គាត់តែងហូបមីកញ្ចប់ផ្ទួនៗរាល់ថ្ងៃ ម្ល៉ោះហើយយើងខ្ញុំហៅ សប្បាយលេងថា"បងស្រីមីកញ្ចប់" ប៉ុន្តែទឹកចិត្តបងស្រីពោរពេញដោយភក្តីភាពចំពោះបង្គោលព្រំដែន"។ សមមិត្តយ័ញកីមហួនឲ្យដឹងបន្ថែម ៖កាលណោះខ្ទមតូចរបស់បងស្រី មិនត្រឹមតែជាកន្លែងសំចតដំណើរ ខណៈពេលមេឃភ្លៀងក្តៅ ខុសពីធម្មតាប៉ុណ្ណោះ នៅទាំងជាកន្លែង សម្រាប់"បញ្ចូលបន្ថែមឋាមពល" ហើយជាពិសេសទៅទៀតគឺជាកន្លែង ផ្តល់នូវប្រភពដំណឹងដ៏សំខាន់ជូនយុទ្ធជនការពារព្រំដែនត្បិតអីម្ចាស់ផ្ទះ មានភាពរួសរាយនិងអស់ពីចិត្ត។
ក្រោយពីថ្ងៃដែលប្តីស្លាប់ទៅ បងស្រីឡងស្ទើរតែអស់ស្មារតីគិតគូរ ចិញ្ចឹមជីវភាពគ្រួសារ។មានរាត្រីខ្លះទទួលធ្វើឈ្នួលដឹកជញ្ជូនទំនិញចូលជ្រៅឯនាយព្រំដែន លុះត្រឡប់មកដល់ផ្ទះប្រហែលម៉ោង២រំលងអធ្រាត្រ ឃើញកូន២នាក់កំពុងគេងលង់លក់ក្នុងមុង ដោយបានចងត្រឹមត្រូវ បងស្រីក៏ភ្ញាក់ខ្លួនព្រើត។ លុះពេលសាកសួរទើបដឹងថា កាលពីរសៀលបងៗ ដើរល្បាតប្រទះឃើញបងស្រីគ្មាននៅផ្ទះ ក៏ជួយចងមុងឲ្យក្មួយទាំងពីរដេក។ល។ ផ្តើមពីមនោសញ្ចេតនានេះរបស់យុទ្ធជនបុស្តិ៍ ការពារព្រំដែន បងស្រីរកវិធីសងគុណដោយរបៀបរួមកម្លាំងជាមួយបងប្អូនកងទ័ពការពារខ្សែបន្ទាត់បង្គោលព្រំដែន។លុះក្រោយមកដោយសារបានបងៗកងទ័ពការពារព្រំដែនពន្យល់អំពីចំណុចសំខាន់របស់បង្គោល ព្រំដែន បងស្រីបានចូលរួមដោយស្មារតីភ្ញាក់រលឹកយ៉ាងជ្រាលជ្រៅ៖ "ខ្សែបន្ទាត់ព្រំដែន គឺជាសម្បត្តិជាតិជនវៀតណាមគ្រប់រូបត្រូវមានភារកិច្ចរួមជាមួយនឹងបងៗយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនថែរក្សា"។ មិនត្រឹម តែជូនដំណឹងសំខាន់ៗជាច្រើនប៉ុណ្ណោះ បងស្រីនៅទាំងច្រើនលើកច្រើនគ្រាការពារបង្គោលព្រំដែនលេខសូន្យ ធ្វើជាមូលដ្ឋានសម្រាប់កំណត់បង្គោលព្រំដែន៣១៤ដូចសព្វថ្ងៃទៀតផង។
ពីមុននេះ បង្គោលព្រំដែនគឺជាសសរបេតុងដ៏តូចមួយបានកសាងឡើង កាលពីសម័យបារាំងឋិតនៅក្នុងព្រៃកោងកាងស្ទើរតែបំបាំងបាត់។ នារដូវប្រាំង មនុស្សពីរនាក់ក៏អាចសែងយកទៅដោយងាយ។ល។ រីឯរដូវទឹកជំនន់មកដល់បង្គោលព្រំដែនកប់ជ្រៅក្នុងទឹក។ ក្រោយពីត្រួតពិនិត្យ ជាច្រើនលើក ប្រទះឃើញនៅក្បែរបង្គោលព្រំដែនមានដើមកោងកាង មួយយ៉ាងធំ អាចមើលឃើញពីចម្ងាយចាប់តាំងពីនោះមកបងស្រីចាត់វិធានការការពារ។ ឆ្លៀតពេលទៅរើសឧសម្តងៗ បងស្រីជម្រះស្មៅរួច ពោរគល់ អាស្រ័យហេតុដូច្នោះទើបដើមកោងកាងឆាប់លូតលាស់ធំ ខ្ពស់ ហើយក្លាយជា"បង្គោលព្រំដែនបៃតង"លើខ្សែបន្ទាត់ព្រំដែននៅទីដ៏ស្ងប់ស្ងាត់នេះ។ រឿងរ៉ាវបានកន្លងផុតទៅច្រើនឆ្នាំកន្លង ប៉ុន្តែថ្នាក់ដឹក នាំច្រកទ្វារព្រំដែនអន្តរជាតិហាតៀងនៅចាំច្បាស់ណាស់៖ មានពេលខ្លះ ទាំងកណ្តាលថ្ងៃត្រង់បងស្រីធីមីឡងបានចូលប៉ុស្តិ៍ជូនដំណឹងថា" មានមនុស្សប៉ុន្មាននាក់លួចកាប់ដើមកោងកាង ឆ្លងមកខាងនេះព្រំដែន"។ កងយាមល្បាតធ្វើដំណើរតាមផ្លូវបណ្តើរៗក្នុងចិត្តចេះតែនឹកឆ្ងល់បណ្តើរ ៖ ក្នុងរដូវទឹកជំនន់ បង្គោលព្រំដែនលិចក្នុងទឹកចុះ ហេតុដូចម្តេចលុះទៅដល់ទីកើតហេតុ ទើបដឹងថាពត៌មាននោះជាពត៌មានពិតប្រាកដទាំងស្រុង។ ចេះតែទទូចសួរ ទើបបងស្រីឡងបង្ហើប៖ សម្គាល់ដោយ"បង្គោលព្រំដែនដើមកោងកាង"។
ខាងក្រោយមកទៀត "ដើមកោងកាងជាបង្គោលព្រំដែន"ក៏បានក្លាយ ជាកន្លែងកសាងបង្គោលព្រំដែនទី៣១៤ ប៉ុន្តែមនោសញ្ចេតនារបស់បង ស្រីសម្រាប់ខ្សែបន្ទាត់ព្រំដែននៅតែដដែល ហើយរឹងមាំដូចជាដើម កោងកាងដែលចាក់ឫសជ្រៅក្នុងដី។ បងស្រីធីមីឡង រ៉ាយរ៉ាប់៖"នាង ខ្ញុំបានតាំងចិត្ត និងចុះឈ្មោះជាមួយកងទ័ពការពារព្រំដែនបន្តការថែទាំ បង្គោលព្រំដែន៣១៤និងការពារខ្សែបន្ទាត់ព្រំដែន។ ពេលខ្ញុំស្លាប់ទៅកូនៗខ្ញុំនឹងស្នងបន្ត។ល។" បងយ័ញគឹមហូលឲ្យដឹង៖" ទឹកចិត្តបងស្រីឡង ប្រៀបបាននឹងបង្គោលព្រំដែនរស់ដ៏ថ្លៃធ្នូរ វាមិនត្រឹមតែស្ថិតស្ថិរជាមួយនឹងពេលវេលាប៉ុណ្ណោះ នៅទាំងជាប្រភពជំរុញទឹកចិត្តជំនួយស្មារតីកងទ័ពការពារព្រំដែនត្រៀមការពារចាប់ពីមួយចំណិតដីលើព្រំដែននៃ មាតុភូមិទៀតផង" ៕
ប៊ិញង្វៀង-សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។