កីឡា - ទេសចរណ៍ ទេសចរណ៍

03/06/2014 - 16:29

ភូក្វឹក ក្នុងដំណើរការអភិវឌ្ឍន៍

​ស្ថិត​នៅ​តំ​បន់​ស​មុទ្រ​​ភាគ​​និ​រ​តី​នៃ​មាតុ​ប្រ​ទេស ពោរ​ពេញ​ទៅ​ដោយ​សក្តា​នុ​ភាព​អភិ​វឌ្ឍ​ទេស​ចរណ៍​ពិសេស គឺ​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ខាង​ការ​ពារ​ប្រ​ទេស-សន្តិ​សុខ​។ ស្រុក​កោះ​ភូ​ក្វឹក ខេត្ត​កៀង​យ៉ាង កំ​ពុង​មាន​ភាព​វិ​វឌ្ឍ​យ៉ាង​ស​កម្ម​។ ភូ​ក្វឹក គឺ​ជា​ទី​ក្រុង​ស​មុទ្រ​ដ៏​ត្រ​កាល​ទំ​នើប​មួយ​កំ​ពុង​តែ​សន្សឹម​ៗ លេច​ជា​រូប​រាង​ដោយ​គ្រាន់​តែ​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំមុន ប្រ​ជាជ​នតំ​បន់កោះ​នេះ​មិន​នឹក​ស្មាន​ទាល់​តែ​សោះ​។


មួយ​ជ្រុង​នៃ​កោះ​ភូ​ក្វឹក​។


​អ៊ំ​ឡេវាំ​ុង​មិញ អា​យុ៧​២ឆ្នាំ​ នៅទី​ប្រ​ជុំ​ជន​យឿង​ដុង ឲ្យ​ដឹង​ដោយ​ក្តីរី​ក រាយៈ​"ស​ព្វ​ថ្ងៃ​ភូ​ក្វឹក កំ​ពុង​ក្លាយ​ជា​កោះ​ពេជ្រ​ដែល​អ្នក​ផង​ទាំង​ពួង​ធ្លាប់​ហៅ​កាល​ពី​មុន​មក។ អ្វី​ៗ​គ្រប់​បែប​យ៉ាង អ​ភិ​វឌ្ឍ​ឆាប់​រហ័ស​ក្រៅពី​​គំ​និត ប៉ាន់​ស្មាន​របស់​ខ្ញុំ​មាន​ដូចៈ​ផ្លូវ​ពី​ខាង​ត្បូង-ខាង​ជើង​កោះ មាន​៤​គន្លង​និង​មាន​ដង​ផ្លូវ​ពីរ​ខាង​ដាច់​ដោយ​ឡែក ត្រូវ​បាន​កសាង​យ៉ាង​ទំ​នើប​។ មាន​ព្រលា​ន​យន្ត​ហោះអន្តរ​ជាតិ​ភូក្វឹ​ក ជើង​ហោះ​ហើរ​ទៅ​ហា​ណូយ ក្រុង​ហូ ជី​មិញ កឹង​ធើ ពិ​សេស​គឺ​តភ្ជាប់​ជា​មួយនឹ​ង​ប្រ​ទេស​រុស្សី; មាន​ភោជ​នី​យដ្ឋាន សណ្ឋា​គារ​ទំ​នើប​ៗ ក​សាងដោយ​ឥត​ឈប់​ឈរ មិន​ចាញ់​នៅ​ធា​នី​ឬ​ក៏​ទី​ក្រុង​ធំ​ៗ​លើ​ដី​គោក​ទេ​"។ ក្នុង​ចំ​ណោម​គម្រោង​ការ​សំ​ខាន់​ៗ ដែល​វិ​និ​យោគ​ទុន​កសាង​លើ​កោះ​ភូ​ក្វឹក គឺ​ថែម​ទាំ​ង​មា​ន​ប្រ​ព័ន្ធ​អគ្គិ​សនី ខ្សែ​កាប​ក្រោម​ដី​១១០​KV ឆ្លង​កាត់​ស​មុទ្រ​ហា​តៀង​ភូ​ក្វឹក​តបណ្តាញ​អគ្គិ សនី​​ជាតិ​ទៅ​កាន់​កោះ​ពេជ្រ នេះ​គឺ​ជា​គម្រោង​ដែល​ប្រ​ជា​ជន​នៅ​ទី​នេះ ចំ​ណាប់​អា​រម្មណ៍​បំ​ផុត​។ អ៊ំ​ឡេ​វាំុង​មិញ ឲ្យ​ដឹង​បន្ថែមៈ ខ្ញុំ​ពិត​ជា​មិន​នឹក​ស្មាន​ថា ភូក្វឹក​មាន​អគ្គិស​នី​ជាតិ​ដូច្នេះ​សោះ។​ កាល​ពី​មុន​នៅ​ពេល​ចាប់​ផ្តើម​កសាង​ខ្សែ​កាប​ក្រោម​ដី​ពី​ហា​តៀង​ភូក្វឹក​មិន​ចំ​ពោះ​តែ​រូប​ខ្ញុំ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ប្រ​ជា​ជន​ដ​ទៃ​ទៀត​រ​ស់​នៅ​លើ​កោះ​នេះ "ស្ទើរ​ជឿស្ទើរ​ទេ" ប៉ុន្តែ​ប្រ​ការ​នោះ បាន​ក្លា​យ​ជា​ការ​ពិត​។ ម្យ៉ាង​ទៀត​ប្រ​ជា​ជន​នៅ​ភូក្វឹ​ក កាន់​តែ​មាន​ក្តី​រីក​រាយ ពេល​ទទួល​បាន​អគ្គិស​នី​ជាតិ​មក​កាន់​កោះ​លើក​ដំ​បូង​។
ក្នុង​រយៈ​ពេល​៣​ឆ្នាំ (ឆ្នាំ​២០១១​-២០១៣​) សេដ្ឋ​កិច្ច​ភូ​ក្វឹ​កអ​ភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា ដោយ​មាន​កំ​ណើន​ខ្ពស់​ជា​មធ្យម​ភាគ​សម្រេច​២៤,៨​%/ឆ្នាំ។​ ពិ​សេស គឺ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច សម​ស្រប​តាម​ទិស​ដៅ​ពា​ណិជ្ជ​កម្ម​-សេ​វា​កម្ម ស្រូប​អត្រា​ជាង​៤៧% ឧស្សា​ហក​ម្ម-សំណង់​ស្រូប​អត្រា​ជាង២​០%  ដ​ទៃ​ពី​នោះ គឺ​ក​សិ​-រុក្ខ​-ជល​ផល​។ ទន្ទឹម​នឹង​នោះ  វិ​ស័យ​សក្តា​នុ​ភាព ប្រៀប​​ខ្លាំង​មួយ​ចំ​នួន​មាន​ដូចៈ សេដ្ឋ​កិច្ច​សមុទ្រ បរិ​មាណ​ផល​ទាញ​យក​ផល​កើន​៨%​/ឆ្នាំ ទេស​ចរណ៍​មាន​ភ្ញៀវ​កើន​ជាង​២១​%/ឆ្នាំ​។ ឆ្នាំ​២០១៣ កម្រិត​ទឹក​ប្រាក់​វិ​និ​យោគ​ទុន​ទូទាំ​ង​សង្គម​ស​រុប​ជិត​១២.០០០​ពាន់​លាន​ដុង (កើន​៤,៧ដង) ប្រ​មូល​ថ​វិ​កាបា​ន​ចំ​នួន​៩៧៤​ពាន់​លាន​ដុង (កើន​៤,៣ដង)​ ជា​មធ្យម​ភាគ ប្រាក់​ចំ​ណូល​ក្នុង​មនុស្ស​ម្នាក់​ៗ​ចំ​នួន​៣.៤១៤​USD​ (កើន​២ដ​ង)  បើ​ធៀប​ជា​មួយ​នឹង​ឆ្នាំ​២០១០ អត្រាគ្រួ​សា​រ​ក្រី​ក្រ​កាត់​បន្ថយ​ចុះ​នៅ​តែ​១,៧​%ប៉ុណ្ណោះ។​

​លោក​ហ្វិញ​ក្វាង​ហ៊ឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ភូក្វឹ​ក ឲ្យ​ដឹងៈ ស្រុក​បាន​កំ​ណត់​ច្បាស់​លើ​វិ​ស័យ​សំ​ខាន់​២​យ៉ាង ផ្សារ​ភ្ជាប់​ជា​មួយ​គ្នា នោះ​គឺ​ទេសចរណ៍​និ​ង​ទាក់​ទាញ​ការ​វិ​និ​យោគ​ទុន គឺជា​​ភាព​ទម្លុះ ទម្លាយ​ដើម្បី​ផ្តុំ​កម្លាំង​និ​ង​ប្រ​ភព​ធន​ធាន​វិ​និ​យោគ​ទុន​សំ​ដៅ​លើក​កម្ពស់​កម្លាំង​និង​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​បង្ក​បាន​ការ​វិវឌ្ឍន៍​លើ​គ្រប់​វិ​ស័យ ហើយ​ជា​​ជំ​ហាន​ដំ​បូង​នាំ​មក​នូ​វប្រ​សិទ្ធ​ភាព​គួរ​ឲ្យ​កត់​សម្គាល់​។ អា​ស្រ័យ​ហេតុ នោះ ដំ​ណាក់​កាល​ឆ្នាំ​២០១១​-២០១៣ កោះ​បាន​ទាក់​ទាញ​គម្រោង​ការ​វិនិ​យោគ​ទុន​ចំ​នួន​៥៥ លើ​ផ្ទៃ​ដី​ចំ​នួន​១.២៤០​ហិក​តា មាន​អ្នក​វិ​និ​យោគ​ទុន​ធំ​ៗក្នុង​ប្រ​ទេស​ចំ​នួន​២ នោះ​គឺ​សម្ព័ន្ធ​ Vin​group និង​សម្ព័ន្ធ​ Sung roup​ បច្ចុប្បន្ន​ចំ​នួន​គម្រោង​ការ​សរុប​កើន​ឡើង​ដល់​១៩៤ នៅលើ​ផ្ទៃដី​ចំ​នួន​៨.៧៦៨ហិ​កតា​។ ក្នុង​នោះ មាន​៩៤​គម្រោង​ការ​ត្រូវ​បាន​ផ្តល់​អាជ្ញា ប័ណ្ណ​ទទួល​ស្គាល់​វិ​និ​យោគ​ទុន​ជា​មួយ​នឹង​ផ្ទៃ​ដី​ចំ​នួន​៤.២១៤​ហិក​តានិ​ង ទុន​វិ​និ​យោគ​សរុ​ប​ជាង​១០១.០០០​ពាន់​លាន​ដុង​។ មាន​គម្រោង​ការ​ចំ​នួន​១៣ កសាង​បាន​សម្រេច​ជា​ស្ថាពរ ហើយ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ទុន​វិ​និ​យោគ​សរុ​ប​ជិត​៤.២០០​ពាន់​លាន​ដុង​។ មាន​១៦​គម្រោង​ការ​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​ទុន​វិ​និ​យោគ​ស​រុប​ជិ​ត ៧.០០០​ពាន់​លាន​ដុង គម្រោង​ការ​ដទៃ​ពី​នោះ​ កំពុង​កសា​ង​បែប​បទ​ដើម្បី​វិ​និ​យោគ​ទុន​។

​ថ្មី​​ៗ​​នេះ ក្នុង​កិច្ច​ប្រ​ជុំ​នៃ​កម្ម​វិ​ធី​ជំ​រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​ទុន​ចូល​វៀត​ណាម​រៀប​ចំ​នៅ​ប្រ​ទេស​សិង្ហ​បូ​រី កាល​ពី​ចុង​ខែ​មេ​សាក​ន្លង ក្រុម​ការ​ងារ​ខេត្ត​គៀង​យ៉ាង ដឹក​នាំ​ដោយ​ប្រ​ធាន​គណៈក​ម្មាធិ​កា​រ​ប្រ​ជា​ជន​ខេត្ត លោក​ឡេវាំុង​ធី អញ្ជើញ​ទៅ​ចូល​រួម​ដោយ​មាន​សកម្ម​ភាព​ជាច្រើ​ន​ដើម្បី​ឧទ្ទេស​នាម​និង​ផ្តល់​ពត៌​មាន​ចាំ​បាច់​ខាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ គោ​លន​យោបាយ និង​គម្រោង​ការ​ផ្សេង​ៗ ដែល​កំ​ពុង​សែ្វង​រក​វិ​និ​យោគ​ទុន​ចូល​ ភូ​ក្វឹក​។ ផ្តើម​ពី​វេ​ទិ​កា​នេះ ដំ​ណឹង​ល្អ​ចំ​ពោះភូ​ក្វឹ​ក គឺ​អា​ជីវ​កម្ម​ប្រ​ទេស​សង្ហ​បូ​រី​នឹង​ស្វែង​យល់​ដើម្បី​វិ​និ​យោគ​ទុន​ទៅ​ក្នុង​វិ​ស័យ​ទេស​ចរណ៍​ជីវ​សាស្រ្តម​ណ្ឌល​ក្រុង​វិ​ទ្យា​សាស្រ្ត មណ្ឌល​ឧស្សា​ហកម្ម​បច្ចេក​វិ​ទ្យាខ្ពស់ ។ល។ ដោយ​មាន​ផ្ទៃ​ដី​ស​រុប​ជិត​៤.០០០​ហិក​តា៕​ 

ឡេ​ស៊ាង​-លី​សៀ

ចែករំលែកអត្ថបទ