11/02/2014 - 09:57

ចលនាកីឡានៅតំបន់ព្រំដែនយ៉ាងថាញ់មានការរីក ចម្រើន

ស្រុកតំបន់ព្រំដែនយ៉ាងថាញ់ បានបង្កើតកាលពីឆ្នាំ២០០៩ មានឃុំចំ នួន៥។ ស្រុកគឺជាភូមិសាស្រ្តរដ្ឋបាលថ្មី ស្ថិតនៅប្របព្រំដែន ម្ល៉ោះហើយហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានសម្ភារៈ ពិសេសគឺប្រព័ន្ធស្ថាប័ន វប្បធម៌និងកីឡារបស់ស្រុកនៅមានកម្រិត។ ផ្តើមពីនោះ បានជះឥទ្ធិ ពលដល់ការអភិវឌ្ឍន៍ចលនាវប្បធម៌កីឡានៅមូលដ្ឋាន។ បច្ចុប្បន្ន ព្រលានសម្រាប់បម្រើការកម្សាន្តកីឡារបស់ស្រុកស្ទើរតែទាំងអស់ តែងផ្អែកលើមូលដ្ឋាសម្ភារៈរបស់សាលារៀន ព្រលាន ទីធ្លាស្ថាប័នរដ្ឋ និងព្រលានដីចោលទំនេរដែលមានប្រជាជនតាំងទីលំនៅកុះករ។

ទោះ​បីនៅ​មាន​ការ​​លំ​បាក​ច្រេីន ប៉ុនែ្តសកម្ម​​ភាព​កីឡា​ ស្រុក​តំ​បន់​​ព្រំ​ដែន​យា៉ងថា​ញ ពី​មួយ​ថៃ​្ងទៅ​មួយ​ថៃ​្ង កាន តែរីក​ចំ​រេីន។​  

លោក​ត្រឹង​​ក្វាង​ថា​យ អនុប្រ​ធាន​ការិ​យាល័យ​វប្បធម៌​-ពត៌មាន​ស្រុក​ យ៉ាង​ថា​ញ់ ឲ្យ​ដឹង​ៈ លក្ខណ​សម្បត្តិ​ខាង​មូល​ដ្ឋាន​​ សម្ភារ​​ៈនៅ​ខ្វះ​ខាត​ ជាហេតុ​​នា​ំឲ្យ​ប៉ះ​ពាល់​ដល់​ការ​ចលនា​​ អភិវឌ្ឍ​កីឡា​អប់​រំកាយ​ របស់ស្រុក​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ជាមួយ​​នឹង​តួនា​ទី ភារ​កិច្ច​របស់​ផ្នែក​ រយៈ​ពេល​កន្លង​ ស្រុក​ប​ានអនុវត្ត​​វិធាន​ការ​​ជាច្រើន​ ដើម្បី​ផ្តួច​ផ្តើម​និង​អភិវឌ្ឍ​ការ​ ចលនា​​កីឡា​អប់​រំកាយ​នៅ​មូល​ដ្ឋាន​​ ផ្សារភ្ជាប់​​ជាមួយ​​នឹង​លក្ខណ​ សម្បត្តិ​ដែល​មាន​ស្រាប់​​របស់​ភូមិ​ភាគ​។​ អា​ស្រ័យ​​ហេតុ​​នោះ​ ការ​ចលនា​កីឡា​មូល​ដ្ឋាន​​នៅ​តែរក្សា​បាន​និង​អភិវឌ្ឍ​ជាសន្សឹម​ៗ​ ពី​មួយ​ថ្ងៃ​ទៅ​ មួយ​ថ្ងៃ​កាន់​តែទាក់​ទាញ​យុវជន​​យុវនា​រីជាច្រើន​ចូល​រួម​ហ្វឹក​ហា​ត់ ជា រឿយ​ៗ​។​

ដើម្បី​ការ​ចលនា​​កីឡា​មហា​​ជន​ឲ្យ​មាន​ការ​​រីក​​ចម្រើន​ ស្រុក​យ៉ាង​ថា​ញ់ បាន​ផ្តុំ​កម្លាំង​​អនុវត្ត​​វិធាន​ការ​​ជាច្រើន​មាន​ដូចៈ ការ​ផ្សព្វ​ផ្សាយ​ ចលនា​​ទូទាំង​​ប្រ​ជា​ជន​លត់ដំ​​រាងកាយ​​តាម​គំ​រូ​អ៊ំ​ហូមហិមា​ និង​ច្បាម​អនុវត្ត​​ ផែន​ការ​អភិវឌ្ឍ​កីឡា​អប់​រំកាយ​ស្រុក​ដល់​ឆ្នា​ំ​២​០២​០។​ ពិសេស​​  ស្រុកផ្តោត​ទៅ​លើ​ក​ារជំ​រុញ​​សង្គម​ភាវូ​បនីយក​ម្ម​​ ព្រលាន​​បាល់​ទាត់​និង​បាល់ទះ​។​ល។​ បង្ក​សួន​កម្សាន្ត​​សម្រាប់​​យុវជន​​យុវនា​រីលើ​ភូមិ​សាស្រ្ត​។​ ព្រម​ ជាមួយ​​នោះ​ ឃុំ​នា​នា​បង្កើន​​ការ​ចលនា​​យុវជន​​យុវនា​រីជ្រើស​​យក​វិញ្ញា​ សាកីឡា​ឲ្យ​បាន​សមស្រប​​ដើម្បី​ហ្វឹក​ហា​ត់។​ ឆ្លង​តាម​រយៈ​​នោះ​ ស្រុក​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ ដើម្បី​ក្លឹប​​ទម្រង់​​រូប​ភាព​កីឡា​អប់​រំកាយ​ដទៃ​ទៀត​ លើ​ភូមិ​សាស្រ្ត​អភិវឌ្ឍ​ទៅ​តាម​រូប​ភាព​សង្គម​ភាវូ​បនីយក​ម្ម​​។ 

មក​ទល់​ពេល​នេះ​ ស្រុក​មាន​យុវជន​​យុវនា​រីហ្វឹក​ហា​ត់កីឡា​អប់​រំកាយ​ ជាប្រ​ចាំ​​ជាង​៣​០% មាន​ព្រលាន​​បាល់​ទាត់​ស្មៅ​​សិប្ប​និមិត្ត​ចំ​នួន​​៣​ ត្រូវ​បាន​អា​ជីវ​កម្ម​ទាំង​ឡាយ​វិនិ​យោ​​គទុន​កសាង​​ និង​ព្រលាន​​ដី​ខ្សាច់​រាប់​ សិប​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​នា​នា​ សម្រាប់​​បម្រើ​តម្រូវ​ការ​យុវជន​​យុវ នា​រីហ្វឹក​ហា​ត់វិញ្ញា​សាបាល់​ទាត់​បាល់​ទះ​។​ល។​ 

  អា​ស្រ័យ​​ដោយ​ផ្តួច​ផ្តើម​ពី​ចំ​ណុច​ទាប​ ម្ល៉ោះ​ហើយ​យ៉ាង​ថា​ញ់ គឺជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​​ភូមិ​ភាគ​ដទៃ​ទៀត​ ដែល​នៅ​មាន​ការ​​លំ​បាក​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​កិច្ច​ ពិសេស​​គឺការ​ខ្វះ​មូល​ដ្ឋាន​​សម្ភារ​​ៈសម្រាប់​​បម្រើ​តម្រូវ​ការ​កម្សាន្ត​​សប្បាយ​​របស់​យុវជន​​ យុវនា​រី ។​ ផ្តើម​ពី​ការ​​លំ​បាក​ខាង​លើ​ រួម​ជាមួយ​​នឹង​លទ្ធ​ផល​​ដែល​សម្រេច​​​បាន​ រយៈ​ពេល​កន្លង​ សឲ្យ​ឃើញ​ថា​ការ​ខិត​ខំ​របស់​ផ្នែក​កីឡា​នៅ​តំ​បន់​​ព្រំ​ដែន​ នេះពិត​ជាគួរ​ឲ្យ​កោត​សរ​សើរ​​មែន​៕​ 

ឡេស៊ាង​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ៉ាងថាញ់