ប្រជាជននៅតំបន់សមុទ្រឡុងវិញស្រុកយ្វ៉ៀងហាយ ខេត្តត្រាវិញ អ្នកណាក៏ដោយតែងស្រឡាញ់រាប់អានបងយ៉ឿងអាង ជាកម្មាភិបាលប៉ុស្ដិ៍ការពារព្រំដែនប៉ុស្ដិ៍៦២៦។ ពីព្រោះបងមិនត្រឹមតែកាន់អាវុធការពារព្រំដែនមាតុភូមិប៉ុណ្ណោះទេ បងនិងកម្មាភិបាលយុទ្ធជននៅទីនេះ ថែមទាំងនាំយកអក្សរទៅជូនប្អូនៗ ព្រមទាំងជួយប្រជាជនបង្កើនការផលិតរួមចំណែករឹតចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជនឲ្យកាន់តែប្រសើរ។
វរសេនីយ៍ត្រី យឿងអាង ណែនាំមុខជំនាញឲ្យយុទ្ធជនវ័យកេ្មង។
បងយ៉ឿងអាងជាជនជាតិខ្មែរ ស្រុកកំណើតរបស់បងនៅស្រុកថ្កូវ ខេត្តត្រាវិញ រយៈពេល១៦ឆ្នាំផ្សរភ្ជាប់នឹងតំបន់សមុទ្រឡុងវិញ ដូច្នេះទីនេះ បានក្លាយជាភូមិកំណើតទីពីររបស់បង។ ក្រោយពីរៀនបញ្ចប់កម្រិតវិ ទ្យាល័យឆ្នាំ១៩៩២ បងចុះឈ្មោះស្ម័គ្រចិត្តចូលរួមបម្រើភារកិច្ចយោធា។ ប្លែកពីបងប្អូនដទៃទៀត បងប្រាថ្នាក្លាយជាកងទ័ពការពារព្រំដែន ដោយចង់លត់ដំខ្លួននៅកន្លែងដែលមានការលំបាក សាកល្បងខ្លាំង ។ ជាមួយនឹងការស្ម័គ្រចិត្ត និងស្មារតីស្រឡាញ់ការរៀនសូត្រ យុទ្ធជនវ័យក្មេងយ៉ឿងអាង បានថ្នាក់ដឹកនាំនៃអង្គភាពជម្រើសឲ្យទៅរៀនថ្នាក់វិជ្ជាពេទ្យ បន្ទាប់មកគឺមហាវិទ្យាល័យការពារប្រទេស។
ភាពស្វាហាប់ និងភាពខ្នះខ្នែងនៃកងទ័ពការពារព្រំដែនកាន់តែបានប្រសើរឡើងយ៉ាងពិតប្រាកដ គឺនៅពេលយ៉ឿងអាងបានក្លាយជាប្រធានកងចលនាមហាជននៃប៉ុស្ដិ៍ការពារព្រំដែន៦២៦។ វិលមកអង្គភាព បន្ទាប់ពី៤ឆ្នាំរៀនសូត្រលត់ដំនៅមហាវិទ្យាល័យ បងយ៉ឿងអាង រំលឹកឡើងវិញៈ "ឡុងវិញនិងឃុំនានានៅក្បែរជាកន្លែងដែលមានជនរួមជាតិខ្មែរកុះករ ពីមុននេះជីវភាពនៅជួបការលំបាកដែលគេនិយមហៅថាឃុំ "គ្មាន៣"គឺគ្មានសាលារៀន គ្មានមន្ទីរពេទ្យនិងគ្មានផ្សារ"។ ជ្រាបច្បាស់ពីភារកិច្ចរបស់កងទ័ព មិនត្រឹមតែការពារភាពសុខសាន្តជូនប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងចូលរួមជាមួយនឹងរដ្ឋអំណាច អង្គការមហាជន កែលម្អជីវភាពប្រជាជនទៀតផង។ ដោយបានសង្កេតឃើញការលំបាកធំបំផុតរបស់ប្រជាជន គឺស្ថានភាពកុមារមិនចេះអក្សរ បងយ៉ឿងអាងរួម ជាមួយនឹងកម្មាភិបាលយុទ្ធជនប៉ុស្ដិ៍ការពារព្រំដែន៦២៦ ប្ដេជ្ញាចិត្តចលនា ប្រជាជននាំកូនចៅទៅរៀន។
គិតគឺធ្វើដោយបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនយុទ្ធជនគាំទ្រ។ បងយ៉ឿងអាង បានអុំទូកចូលទៅដល់រាល់ទំនប់រាល់ផ្ទះ ដើម្បីចលនាប្រជាជននាំកូនចៅទៅរៀន។ ការខ្នះខ្នែងចលនារបស់យុទ្ធជនវ័យក្មេង ស្របនឹងពេលដែលមាមីងកំពុងចង់បានកូនចៅចេះអក្សរផងដែរនោះ ដូច្នេះពួកគាត់ក៏ស្ម័គ្រចិត្តគាំទ្រយ៉ាងពេញទំហឹង។ ប្រជាជននាំគ្នាយកឫស្សីស្លឹក សង់បានបន្ទប់រៀន២បន្ទប់ នៅក្បែរទំនប់។ រៀងរាល់ព្រឹក យុទ្ធជនប៉ុស្ដិ៍ការពារព្រំដែន៦២៦ បានចាត់គ្នាអុំទូកទៅក្បាលទំនប់ទទួលប្អូនៗចូលរៀន ពេលថ្ងៃត្រង់ឪពុកម្ដាយប្អូនៗយកបាយម្ហូប មកជូនគ្រូសិស្ស រួចឪពុកម្ដាយក៏ហូបជាមួយគ្នានៅនឹងសាលាតែម្ដង។ ថ្នាក់បំបាត់អនក្ខរភាពនេះ បានប្រមែប្រមូលប្អូនៗទាំងតូចទាំងធំ មានប្អូនខ្លះអាយុទើបតែ៥ឆ្នាំ ប្អូនខ្លះអាយុដល់ទៅ១៤ឆ្នាំទើបបានចូលរៀន។ ដូច្នេះការបង្រៀនអក្សរត្រូវបានរក្សាបន្តអស់ពេល៨ឆ្នាំមកហើយ។ ក្នុងរយៈពេលនោះ បងនិងមិត្តរួមកងបានចាត់ចែងបើកថ្នាក់លុបបំបាត់ អនក្ខរភាពបានជាង៣០ថ្នាក់ ប្អូនៗជាច្រើនជំនាន់ក៏ចាប់ផ្ដើមចេះអាន ចេះសរសេរ អាស្រ័យសាលាក្បែរទំនប់នេះ ។
បច្ចុប្បន្ន ថ្វីត្បិតពុំនៅបង្រៀនអក្សរក៏ដោយ ប៉ុន្តែបងតែងតែចលនាមាមីងគប្បីឲ្យកូនចៅទៅរៀន។ ចំពោះមិត្តរួមកងវិញ យ៉ឿងអាងតែងស្រុះស្រួល និងយកចិត្តទុកដាក់ឧបត្ថម្ភអ្នករាល់គ្នា។ ទន្ទឹមនឹងនោះ ក្នុងការងារហ្វឹកហាត់ប្រយុទ្ធ យុទ្ធជនវ័យក្មេងជាច្រើនតែងបានបងលើកទឹកចិត្ត ដាស់តឿន បំប៉នចំណេះដឹង ឆ្លើយតបទៅនឹងតម្រូវការងារដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្លាស់ថ្មី។ អនុសេនីយ៍ទោ ថាច់វាំុងថាញ់ កម្មាភិបាលវ័យក្មេងនៃកងចលនាមហាជន ចែករំលែកៈ" បងអាងតែង ខ្នះខ្នែងក្នុងការបណ្ដុះបណ្ដាលកម្មាភិបាលវ័យក្មេង បទពិសោធន៍របស់បង ជាក់ស្ដែងបានជួយឲ្យយុទ្ធជនវ័យក្មេងសម្រាប់សកម្មភាពមហាជន។ កម្មាភិបាលវ័យក្មេងជាច្រើន ជាពិសេសគឺបងប្អូនជាជនជាតិខ្មែរតែងយករូបបងធ្វើជាគំរូក្នុងតស៊ូ" ។
បច្ចុប្បន្ន បងយ៉ឿងអាងបានទទួលមេដាយយុទ្ធជនដែលមានកិត្តិយសកម្រិតI, II, III គ្រឿងឥស្សរិយយសអធិបតេយ្យសន្តិសុខព្រំដែន គ្រឿងឥស្សរិយយសពីព្រោះបុព្វហេតុអភិវឌ្ឍជនជាតិភាគតិច និងប័ណ្ណសរសើរ លិខិតសរសើរផ្សេងៗជាច្រើនទៀត។ ប៉ុន្តែសម្រាប់បង ក្ដីមោទនៈធំបំផុត គឺការទំនុកចិត្តនិងមនោសញ្ចេតនាដែលប្រជាជននៅទីនេះ ផ្ដល់ជូនគាត់ជាកងទ័ពការពារព្រំដែនឆ្នើមរបស់មាមីងតំបន់ឡុងវិញ៕
ថាញ់ភូ-ពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។