26/01/2016 - 09:03

ទំនៀមហូបនំក្រៀបនៅថ្ងៃបុណ្យចូលឆ្នាំតេត

នំ​ក្រៀប​គឺ​ជា​ប្រ​ភេទ​នំ​ប្រ​ពៃ​ណី​របស់​គ្រួ​សារ​ជន​ជាតិ​កិញ ជា​ច្រើន​នៅ​ណាម​បូ​ក្នុង​ថ្ងៃបុ​ណ្យ​ចូល​ឆ្នាំ​តេត​។ នៅ​ពេល​ល្ងាច​ឆ្លង​ឆ្នាំ គេយក​នំទៅ​បំពង​សម្រាប់​សែនដូន​តា បួងសួង​សូម​ឲ្យ​ដំ​ណាំ​ដាំ​ដុះស្រ​ស់​ល្អ​រក​ស៊ី​មាន​បាន​។

សិប្ប​ករ​ធ្វើ​នំ​ក្រៀប​នៅ​ខេត្ត​បេន​ត្រែ អនុ​វត្ត​ដំ​ណាក់​ការ​ធ្វើ​នំក្រៀប​នៅ​ក្រុង​កឹង​ធើ។​

នំ​បំ​ពង​ប៉ោង​ស្មើ ថែម​ទាំង​បង្កប់​ដោយ​អត្ថ​ន័យ​នឹង​នាំមកនូវ​សំណាង​ល្អ ការ​រស់​នៅ​សម្បូរ​ធូរ​ធារ​សម្រាប់​គ្រួ​សារ​ក្នុង​មួ​យ​ឆ្នាំ​។ ឈ្មោះ​ថា​នំ​ក្រៀប គឺ​ផ្តើម​ឡើង​ពី​លក្ខណៈ​ពិ​សេស​របស់​នំ​សណ្ឋាន​សំប៉ាត លុះដល់​ពេល​បំ​ពង​វា​នឹង​ប៉ោងឡើង​មូល​។ នំ​ក្រៀប​ដំ​ណើប​ងាយ​ធ្វើម្នាក់​ឯង​ក៏​អាច​ធ្វើ បាន​ក្នុង​ពេល​ទំ​នេរ​ ដើម្បី​ហូប​លេង​ជា​មួយ​នឹង​មិត្ត​ភក្តិ​។ ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃជិត​បុណ្យ​ចូល​ឆ្នាំ​តេត គេ​តែង​ប្រ​មូល​ផ្តុំ​គ្នា​ធ្វើ​នំ​ក្រៀប​យ៉ាងអ៊ូរ​អរ​។ ស្នូរ​អង្រែសំ​ឡេងសើចក្អាកក្អាយពេញ​មួយ​ថ្ងៃ។​

អ៊ំ​ស្រីត្រឹង​ធីយុង មានបទពិសោធន៍ខាង​ធ្វើនំ​ក្រៀប​ច្រើន​ឆ្នាំ នៅ​ឃុំ​ហឹងញឿង ស្រុក​យ៉ុង​ត្រូម ខេត្តបេន​ត្រែ ឲ្យ​ដឹង​៖ ដើម្បីធ្វើនំ​ក្រៀប គេជ្រើសយក​អង្ករដំណើបសុទ្ធ ប្រ​ភេទអង្ករ​មិន​លាយ​លំ​។​បន្ទាប់​មក​គេ​យក​​អង្ករ​ដំណើប​ទៅលាង​ឲ្យ​ជ្រះ ត្រាំ​ជា​មួយ​នឹង​ដំបែ​​ស្រា និង​ផ្លែម្នាស់​ប្រហែល​ជា​៣​ថ្ងៃ ទើប​យកទៅ​ដណ្តាំ​ជា​បាយ​ដំ​ណើប​។ ពេលបាយ​ដំណើប​ឆ្អិន នៅ​ក្តៅ គេ​ដាក់​ចូល​ក្នុង​ត្បាល​កិន​។ វិធី​ធ្វើ​នំ​ក្រៀប​គឺ​បុក​ចុះ​មួយអង្រែ​គឺ​ត្រូវ​តែ​ច្រ​បល់​ម្តង​។ អ្នក​ធ្វើ​នំ​យក​ដៃ​ជ្រ​លក់​ទឹក​ដូង​លាយ​ស្ករ រួចច្រ​បល់ម្តង។ ដំ​ណាក់​ការបុក​និង​ច្របល់ គប្បីធ្វើឲ្យ​ស៊ី​ចង្វាក់​គ្នា​។ កាយវិការត្រូវតែបង្កបាន​ភាព​ស៊ីចង្វាក់​គ្នា​រហូត​ដល់​ដុំ​ម្សៅ​នំ​ស្អិត​ជាប់​គ្នា ម្លាន់​ឈ្ងុយ​ឆ្ងាញ់​។ បន្ទាប់​មក​សិប្ប​ករ​ធ្វើ​នំ​យក​ដុំ​ម្សៅនំ​ចេញ​លញ់​ជាដុំតូ​ច​ៗ រួច​ដាក់​លើ​ស្លឹក​ចេក ដែលលា​បប្រេង​ស្រាប់ ហើយ​ចាប់​ផ្តើមគា​បនំ​ឲ្យមាន​សណ្ឋាន​មូល​សំប៉ា​ត​ដូច​ដួង​ខែ​។ ក្នុង​ពេលគាបនំ គប្បី​រោយ​បន្ថែម​ល្ងឬក៏សណ្តែក​បាយ​លើផ្ទៃ​នំ​។  ខណៈ​ពេល​ដំណាក់​ការ​នេះ បាន​រួច​ស្រេច​នំ​ក្រៀប​នឹង​បាន​យក​ចេញទៅហា​ល​ក្តៅរហូត​ដល់ស្ងួត រួច​លាបទឹក​ស្ករ​និង​យក​ទៅ​ហាល​ជា​បន្ត​។ បំ​ពង​នំ​ក្រៀប​ក៏​មាន​ភាព​ក្និក​ក្នក់​ដែរ​។ គេ​ដាក់​នំក្នុង​ថ្កៀប បន្ទះ​ឫស្សី រួច​ប្រែទៅ​ប្រែ​មក​នៅ​លើ​រងើក​ភ្លើង​ចំ​បើង បំ​ពង​រហូត​ដល់ពេល​ណា​នំ​ប៉ោង​ស្មើ ក្លិន​ឈ្ងុយ​ឈ្ងប់​គឺ​បាន​។ រស​ក្លិន​ដំ​ណើប​លាយ​បញ្ចូល​ជា​មួយ​នឹង​រសម្លាន់​របស់ទឹក​ដូង ធ្វើ​ឲ្យ​នំ​ក្រៀប​មាន​រស​ពិ​សេស​ដោយ​ឡែក​ទាក់​ទាញ​អ្នក​បរិ​ភោគ​ ៕

ថាញ់ផុង​-វិ​មាន

ចែករំលែកអត្ថបទ