អស់រយៈពេលជាងមួយឆ្នាំមកនេះ ផ្តើមពីថវិកាជំនួយរបស់គណៈ កម្មាធិការប្រជាជននិងបណ្តាគណៈ ផ្នែកស្រុកហ្គវ៉ាវ ក្រុមសមាជិក- ជិកាចុងភៅសង្គហធម៌នៃមន្ទីរពហុព្យាបាលស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង បានឆ្លងកាត់ការលំបាក រក្សាសកម្មភាពក្លាយជាអាសយដ្ឋានមេត្តាធម៌សម្រាប់អ្នកជំងឺក្រីក្រអនាថាជាច្រើន។ល។
មាជិកទាំងឡាយនៃក្រុមដាំស្លរសង្គហធម៌នៃមន្ទីរពហុព្យាបាលហ្គវា៉វ។
វេជ្ជបណ្ឌិតឡេក្វាងទ្រុង នាយកមន្ទីរពហុព្យាបាលហ្គវ៉ាវ ឲ្យដឹងៈ ចាប់តាំងពីថ្ងៃដំបូង សកម្មភាពក្រុមចុងភៅសង្គហធម៌នៃមន្ទីរពហុព្យាបាល ហ្គវ៉ាវ ទទួលបានការគាំទ្រ រួមចំណែកសម្ភារៈ ថវិកាពីសមូហភាព បុគ្គលក្នុងនិងក្រៅស្រុកជាច្រើន ដើម្បីទិញចានឆ្នាំងសម្រាប់ដាំស្លនិង ប្រដាប់ប្រដាប្រើប្រាស់ចាំបាច់ផ្សេងៗ។ ក្នុងចំណោមអ្នកចម្អិនទាំងនេះ គួរតែរំលឹកដល់បងស្រីវ៉ធីឡែធ្វី បច្ចុប្បន្ន បងស្រីបានផ្សារភ្ជាប់នឹងការ ងារនៅទីនេះ ហើយបានអ្នករាល់គ្នាហៅបងស្រីថា"ប្រធានចុងភៅ" ។ មិនត្រឹមតែចម្អិនអាហារឆ្ងាញ់ពិសាប៉ុណ្ណោះទេ បងស្រីនៅទាំងរៀប ចំអាហារបានទៀងទាត់និងទាន់ពេលជានិច្ច។ រៀងរាល់ពេលព្រឹក ក្រោកពីដំណេកសាច់ ញាតិអ្នកជំងឺមានភាពនឹងនរចិត្តទៅទទួលយកទឹកក្តៅឬក៏បបរស។ ពេលថ្ងៃត្រង់ទទួលយកបាយពេលរសៀលទទួល យកបាយនិងទឹកក្តៅ។ បងស្រីធ្វី ឲ្យដឹងៈ ដំបូងមកទីនេះ គ្រាន់តែមកបណ្តោះអាសន្ន ដើម្បីជួយចុងភៅចម្អិនឲ្យបានទៀងទាត់ រួចវិលត្រឡប់ទៅរ៉ាច់យ៉ាបន្តការងារវិញ។ ប៉ុន្តែ ពេលនាងខ្ញុំមកដល់ទីនេះ ឃើញអ្នកជំងឺមានជីវភាពក្រលំបាកច្រើន ពិសេសគឺភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករដូចស្រុកហ្គវ៉ាវ។ ឃើញពួកគាត់អាណិតខ្លាំងពេក មិន អាចវិលត្រឡប់ទៅវិញ រួចក៏ស្ម័គ្រចិត្តចុះឈ្មោះនៅទីនេះតែម្តង។មាន វត្តមាននៅចុងភៅសង្គហធម៌នៃមន្ទីរពហុព្យាបាលហ្គវ៉ាវស្របក្នុងពេលចែកបាយ យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញមានមនុស្សតែ៥នាក់ ប៉ុន្តែបម្រើអ្នកជំងឺនិងសាច់ញាតិអ្នកជំងឺជិត១០០នាក់។ ពូហាយផាង ទទួលបន្ទុកចម្អិនបាយ អ្នកមីងឡេធីហុង ខាងទទួលស្លាកនិងចែកស្លាកអ្នកដទៃពីនោះ មានដូចជាបងស្រីង៉ូគឹមអាង យ័ញធីបែ ដងធីវ៉ែ ឈរចែកបាយនិងចែកម្ហូបអាហារជាដើម ។
វេជ្ជបណ្ឌិត ឡេក្វាងទ្រុង ឲ្យដឹងៈ ដំបូងមានអ្នកស្ម័គ្រចិត្តបម្រើខាង ចម្អិននៅទីនេះតែពីរបីនាក់ប៉ុណ្ណោះ។ ក្រោយៗមកមានអ្នកចុះឈ្មោះ កាន់តែច្រើនឡើងៗពីព្រោះដោយយល់ឃើញអំពើប្រកបដោយមនុស្ស ធម៌ ម្ល៉ោះហើយពួកគាត់ក៏ចុះឈ្មោះជួយចម្អិនក្នុងចំណោមអ្នកទាំងនេះ មានអ្នកខ្លះជាអ្នកជំងឺ អ្នកខ្លះជាសាច់ញាតិអ្នកជំងឺដែលសម្រាកព្យាបាលនៅទីនេះ ឬក៏អ្នកតំបន់មួយចំនួនផ្សេងទៀត។ មកទល់ពេលនេះ មានអ្នកចម្អិនជាង៣០នាក់ ត្រូវបានចាត់ជាក្រុមចម្អិនចំនួន៦ក្រុម ក្នុងមួយក្រុមៗដូច្នេះ ទទួលបន្ទុកបម្រើការងារពី៧ដល់១០ថ្ងៃ។ ក្នុងចំណោមអ្នកបម្រើទាំងនេះ មានអ្នកខ្លះនៅនឹងភូមិភាគ អ្នកខ្លះនៅក្រៅស្រុក ហើយទាំងខេត្តហូវយ៉ាង អាងយ៉ាង ក្រុងកឹងធើ។ល។ ក៏ស្ម័គ្រ ចិត្តចូលរួមចម្អិនផងដែរ។
ពូហាយផាង ឲ្យដឹងៈ ផ្ទះពូនៅឃុំថាញ់ឡុក ស្រុកយង់រៀង ពេលប្រ មូលផលស្រែចម្ការរួចរាល់ គាត់ចុះឈ្មោះពី៥ដល់១០ថ្ងៃ ពេលណាប្រ ញឹកខ្លាំងឬក៏មានអ្នកជំងឺច្រើន គាត់ក៏ធ្វើដំណើរទៅចូលរួមជាបន្ទាន់ ស្រែចម្ការប្រគល់ឲ្យប្រពន្ធកូនមើលថែ។ ពូលីវាំុងផុង អ្នកខ្លះហៅជិត សិ្នទ្ធថាពូជិន គឺជាសមាជិកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមសមាជិកស្ម័គ្រចិត្តដ៏សកម្មទាំងឡាយរបស់ក្រុមចុងភៅសង្គហធម៌នៅទីនេះ។ ពូជិន ឲ្យដឹងៈ កាលពីមុននេះ គ្រួសារពូមានអ្នកឈឺធ្ងន់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យជាច្រើន ក្រៅពីគិតគូរថវិកា ថ្នាំសង្កូវ សោហ៊ុយទៅមកនិងហូបចុក ពូបានសុំបាយសង្គហធម៌ក្នុងមន្ទីរពេទ្យនានាហូប។ ដោយការ រំភើបញាប់ញ័រចំពោះអ្នកស្ម័គ្រចិត្តសប្បុរសធម៌នៅនឹងមន្ទីរពេទ្យ គាត់យល់ឃើញថានោះ ពិតជាកិច្ចការមានអត្ថន័យដ៏ប្រសើរនិងប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅ ម្ល៉ោះហើយនៅពេលចិញ្ចឹមសាច់ ញាតិបានជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញ ដឹងដំណឹងថាមន្ទីរពហុព្យាបាលហ្គវ៉ាវ បង្កើតក្រុមចុងភៅសង្គហធម៌ ពូជិនប្រញាប់ស្ម័គ្រចិត្តចូលរួមតែម្តង។
វេជ្ជបណ្ឌិតឡេក្វាងទ្រុង ឲ្យដឹងៈ ប្រការដ៏សំខាន់បំផុត គឺក្រុមចុងភៅ ថែមទាំងទទួលបានការរួមចំណែកពីសំណាក់អ្នកជំងឺទាំងឡាយ នៅ ពេលព្យាបាលជំងឺបានសះស្បើយវិលទៅផ្ទះហើយ បែរជាត្រឡប់មកជួយចម្អិនទៅវិញ។ ដោយស្មារតីទទួលបន្ទុកដើម្បីសហគមន៍ សមាជិក - ជិកានៃក្រុមចុងភៅ តែងចូលរួមចលនា ដើម្បីអ្នករាល់គ្នាសាមគ្គីបំពេញសង្គហធម៌។
អាស្រ័យហេតុនោះ អស់រយៈពេលជិត២ឆ្នាំសកម្មភាព ក្រុមចុងភៅ ទទួលបានប្រាក់ជំនួយជាង៣០០លានដុង អង្ករជិត២១.០០០គ.ក ស្ករចំនួន៤១០គ.ក ប៊ីចេងចំនួន១០៥គ.កប្រេងឆាចំនួន២៧០លីត្រនិងបន្លែផ្លែឈើគ្រប់ប្រភេទរាប់ពាន់គ.ក ផ្តើមពីនោះគុណភាពក្នុងការ បម្រើមាមីងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានល្អជាង៕
ឡេស៊ាង-លីសៀស
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។