29/08/2026 - 08:13

ភាព​កក់​ក្ដៅ​នៃ​កម្ម​វិធី​ "ជំនួយ​កម្លាំង​ប្អូន​ទៅ​សា​លា​រៀន​" 

ជំនួយ​កម្លាំង​ដល់​ប្អូន​ៗទៅ​សា​លា​រៀន​ គឺ​ជា​សកម្ម​ភាព​មួយ​បាន​អង្គ​ការ​មហា​ជន​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ​ សហ​ការ​យ៉ាង​សកម្ម​ជា​មួយ​អា​ជីវ​កម្ម​ សប្បុរស​ជន​អនុ​វត្ត​ជា​ច្រើន​ឆ្នាំ​មក​នេះ​។ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​សិស្ស​ដែល​មាន​ស្ថាន​លំ​បាក​មាន​កម្លាំង​ជំ​រុញ​ ជឿ​ជាក់​ក្នុង​ដំ​ណើរ​ការ​សិក្សា​រៀន​សូ​ត្រ​ និង​ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​ដល់​សង្គម​។

រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ៗដែល​មាន​ស្ថាន​ភា​ពលំ​បាក​ទៅ​សា​លា​រៀន​។

ដើម្បី​ចែក​រំលែក​ការ​លំ​បាក​ លើក​ទឹក​ចិត្ត​ និង​ជំនួយ​កម្លាំង​ដល់​សិស្ស​ឆ្លង​កាត់​លំ​បាក​ទៅ​សា​លា​រៀន​  មុន​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញូយ៉ា បាន​សហ​ការ​ជា​មួយ​ក្រុម​សប្បុរស​ធម៌​ហា​ង៉ុក​ នៅ​ទី​ក្រុង​ហូជី​មិញ​ បាន​ចាត់​តាំង​កម្ម​វិធី​ "ជំនួយ​កម្លាំង​ប្អូន​ទៅ​សា​លា​រៀន​ - លេខ​ ៣" បាន​ជូន​អំ​ណោយ​ ២៥ ចំ​ណែក​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ចំ​នួន​ ២៥ នាក់​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ២២ លាន​ដុង​។ អំ​ណោយ​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​សម្រាល​បន្ទុក​ទិញ​សម្ភារៈ​សិក្សា​នៅ​ដើម​ឆ្នាំ​សិក្សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​ចែក​រំលែក​ ជួយ​ជំ​រុញ​កម្លាំង​បន្ថែម​ដើម្បី​ប្អូន​បន្ត​ការ​សិក្សា​។ ប្អូន​ ត្រឹង​ធី​ទ្រុក​ហ្វិញ​ នៅ​ភូមិ​ឌិញហ្វា​ ជា​សិស្ស​ម្នាក់​ក្នុង​ចំ​ណោម​សិស្ស​ ២៥ នាក់​ ដែល​បាន​ទទួល​អំ​ណោយ​ ឱ្យ​ដឹង​៖ "ប្អូន​ត្រេក​អរ​ណាស់​ពេល​បាន​ទទួល​អំ​ណោយ​របស់​លោក​ពូ​អ្នក​មីង​ឧបត្ថម្ភ​។ អំ​ណោយ​នេះ​នឹង​ជួយ​ឱ្យ​ប្អូន​កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូ​ត្រ​ជាង​ទៀត​ ដើម្បី​ក្លាយ​ជា​ពល​រដ្ឋ​ល្អ​"។

ជូន​អំ​ណោយ​ "ជំនួយ​កម្លាំង​ទៅ​សា​លា​រៀន​"ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ឃុំ​វិញ​ឡើយ។

នៅ​តំ​បន់​ដែល​នៅ​មាន​ការ​លំ​បាក​ច្រើន​ ការ​ចូល​រៀន​របស់​សិស្ស​ជា​ច្រើន​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ ដោយ​សា​រល​ក្ខណៈ​សេដ្ឋ​កិច្ច​។ ចំ​ពោះ​តថភាព​នោះ​ ដើម្បី​ជួយ​ប្អូន​ៗសម្រាល​បន្ទុក​ការ​លំ​បាក​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​វិញ​ឡើយ​ បាន​ចលនា​សប្បុរស​ជន​ព្រួត​ដៃ​គិត​គូរ​ ជូន​អំ​ណោយ​ជាង​ ៥០០ ចំ​ណែក​ រួម​មាន​៖ សៀវ​ភៅ​ ប៊ិច និង​កាតាប​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​នៅ​លើ​ភូមិ​ឋាន​ឃុំ​ គិត​ជា​ទឹក​ប្រាក់​សរុប​ ៤០ លាន​ដុង​។ "នេះ​ជា​សកម្ម​ភាព​បាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ ព្រម​ជា​មួយ​សប្បុរស​ជន​តែង​អនុ​វត្ត​ជា​រៀង​រាល់​ឆ្នាំ​ ព្រួត​ដៃ​ដើម្បី​ជួយ​កុមារ​ក្រី​ក្រ​ សកម្ម​ភាព​នេះ​បង្ហាញ​ពី​មនុស្ស​ធម៌​ និង​សាយ​ភាយ​ទូ​លំ​ទូ​លាយ​។ សង្ឃឹម​ថា​ក្នុង​ពេល​ខាង​មុខ​ សមា​គម​នឹង​កៀរ​គរ​អង្គ​ការ​ និង​បុគ្គល​រួម​ដំ​ណើរ​ដើម្បី​នាំ​មក​នូវ​ក្តី​ស្រ​ឡាញ់​ដល់​ប្អូន​ៗដែល​មាន​ស្ថាន​ភា​ពលំ​បាក​ ជួយ​ឱ្យ​ប្អូន​ៗមាន​ជីវ​ភាព​កាន់​តែ​ប្រសើរ​ជាង​"។ លោក​ស្រី​ វ៉​ហឹង​ហ្វាង​ អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​វិញ​ឡើយ​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

ជូន​អំ​ណោយ​ដល់​សិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​ នៅ​ឃុំ​អាង​និញ។

"ដើម​ឈើ​មួយ​ដើម​មិន​អាច​បង្កើត​ជា​ព្រៃ​ឈើ​បាន​ទេ​ ប៉ុន្តែ​ដើម​ឈើ​ច្រើន​ដើម​រួម​គ្នា​អាច​បង្កើត​ជា​ព្រៃ​ភ្នំ​បាន​" ស្មារតី​សាមគ្គី​ និង​ចែក​រំលែក​នោះ​ ក៏​បាន​រណ​សិរ្ស​ អង្គ​ការ​មហា​ជន​ឃុំ​អាង​និញ ផ្សព្វ​ផ្សាយ​ខ្លាំង​ក្លា​ក្នុង​សហ​គម​ន៍។ តាម​ប្រ​សាសន៍​លោក​ស្រី​ ហ្វិញ​ធី​ង៉ុក​ទី​ម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​អាង​និញ ដើម្បី​ជំនួយ​កម្លាំង​ដល់​ប្អូន​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ទៅ​សា​លា​រៀន​ រណ​សិរ្ស​ និង​អង្គ​ការ​មហា​ជន​ឃុំ​ ចលនា​និង​ជូន​អំ​ណោយ​បាន​ ១២០ ចំ​ណែក​ គិត​ជា​ទឹក​ប្រាក់​សរុប​ ១៦ លាន​ដុង​។ តាម​រយៈ​នោះ​ ក្នុង​ឆ្នាំ​កន្លង​ហើយ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​សហ​ការ​ជា​មួយ​គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​នា​នា​របស់​ឃុំ​ បាន​កៀរ​គរ​ និង​ជូន​អំ​ណោយ​បាន​ ១.២៤៩ ចំ​ណែក​ ជូន​អា​ហា​រូប​ករណ៍​ ៤០ ចំ​ណែក​ និង​ចលនា​សៀវ​ភៅ​សរ​សេរ​បាន​៤.០០០ ក្បាល​ ដល់​ប្អូន​ៗដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​។

ភាព​ជាក់​ស្តែង​បញ្ជាក់​ឱ្យ​ឃើញ​ ការ​ព្រួត​ដៃ​ទាំង​អស់​នេះ​បាន​រួម​ចំ​ណែក​សម្រាល​ការ​លំ​បាក​បាន​មួយ​ចំ​ណែក​ ដើម្បី​ប្អូន​ៗដែល​មាន​ស្ថាន​ភា​ពលំ​បាក​មាន​ឱ​កាស​បន្ត​ការ​សិក្សា​ សម្រេច​នូវ​ក្តី​ប្រាថ្នា​ និង​បោះ​ជំ​ហាន​ដោយ​រឹង​ប៉ឹង​ទៅ​សា​លា​រៀន​។ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​រវាង​មនុស្ស​ជា​មួយ​គ្នា​ និង​បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​សហ​គម​ន៍ និង​សង្គម​ទៀត​ផង​៕

ថាញ​វ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ