23/06/2026 - 21:05

ផ្តល់​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជួយ​គ្រួ​សារ​ក្រី​ក្រ​ឈាន​ឡើង​អភិវឌ្ឍ​ដោយ​ចីរភាព​ 

ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ចំណោទ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​ មិន​បង្អង់​ត្រឹម​តែ​ការ​ឧបត្ថម្ភ​ទុន​ឬ​ផ្តល់​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជា​ទូ​ទៅ​ឡើយ​។ កត្តា​សំ​ខាន់​បំ​ផុត​នាំ​មក​ប្រ​សិទ្ធ​ភាព​ គឺ​ការ​ជ្រើស​រើស​ចំ​មុខ​សញ្ញា​ ត្រូវ​តម្រូវ​ការ​ សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​របស់​គ្រួ​សារ​នីមួយៗ​។ អា​ស្រ័យ​ការ​ជិត​ដិត​របស់​កង​ជួរ​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន​ក្នុង​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព​ កំ​ណត់​ទិស​ដៅ​ទម្រង់​សម​ស្រប​ ដូច្នេះ​ គោ​លន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​បាន​ក្លាយ​ជា​ទម្រ​រឹង​មាំ​ ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ម្ចាស់​ការ​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

គ្មាន​ដី​ផលិត​ ជា​ច្រើន​ឆ្នាំ​កន្លង​ អ្នក​មីង​ថា​ច់ធី​ក្វាង​ អាយុ​៧៨ឆ្នាំ​ នៅ​ភូមិ​ដើម​ពោធិ៍​ ឃុំ​ត្រឹង​ដេ រស់​នៅ​ជា​មួយ​ប្តីប្រ​ពន្ធ​កូន​ប្រុស​ ប្រ​កប​របរ​ធ្វើ​ការ​ឈ្នួល​មាន​ប្រ​ភព​ចំណូល​មិន​ទៀង​ទាត់​។ អ្នក​ណា​ជួល​ធ្វើ​អ្វី​ក៏​ធ្វើ​ដែរ​ ដូច្នេះ​ ជីវ​ភាព​ជួប​ការ​លំបាក​មុខ​ខ្វះ​ក្រោយ​។ ប៉ុន្មាន​ឆ្នាំ​មុន​ គ្រួ​សារ​គាត់​បាន​ចិញ្ចឹម​គោ​ដោយ​ចង់​កែ​លម្អ​សេដ្ឋ​កិច្ច​។

សង្កេត​ឃើញ​គ្រួ​សារ​អ្នក​មីង​ក្វាង​មា​នល​ក្ខណៈ​ធ្វើ​ក្រោល ​និង​មាន​បទ​ពិសោធន៍​ក្នុង​ការ​ថែ​ទាំ​សត្វ​ចិញ្ចឹម​ ឆ្នាំ​២០២៣ ភូមិ​ភាគ​បាន​ពិ​និត្យ​ជ្រើស​រើស​គ្រួ​សារ​គាត់​ចូល​រួម​ទម្រង់​ចិញ្ចឹម​គោ​បន្ត​ពូជ​ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​។ តាម​រយៈ​នោះ​ គ្រួ​សារ​គាត់​បាន​ឧបត្ថម្ភ​គោ​ញី​ ២ក្បាល​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ បាន​ឧបត្ថម្ភ​ចំ​មុខ​របរ​សម​ស្រប​នឹង​លក្ខ​ណៈជាក់​ស្តែង​ ហ្វូង​គោ​របស់​គ្រួ​សារ​កាន់​តែ​ចម្រើន​។ ប្តីប្រ​ពន្ធ​កូន​ប្រុស​ទៅ​ធ្វើ​ការ​ឈ្នួល​ ពេល​ត្រ​ឡប់​មក​ផ្ទះ​ក៏​ឆ្លៀត​ពេល​ទៅ​កាត់​ស្មៅ​និង​ថែ​ទាំ​ហ្វូង​គោ​។ ផ្តើ​មពី​គោ​ឧបត្ថម្ភ​ដំ​បូង​ មក​ទល់​នឹង​ពេល​នេះ​ គ្រួ​សារ​គាត់​លក់​គោ​បាន​៤ក្បាល​ រក​បាន​ប្រាក់​ចំណូល​រាប់​សិប​លាន​ដុង​។ បច្ចុប្បន្ន​ ក្នុង​ទ្រុង​មាន​គោ​ផើម​៦ក្បាល​ គោ​ជំ​ទង់​២ក្បាល​កំ​ពុង​ធំ​ធាត់​ល្អ​។ សម្លឹង​ឃើញ​ហ្វូង​គោ​កាន់​តែ​ចម្រើន​ អ្នក​មីង​ថា​ច់ធី​ក្វាង​ មិន​អាច​លាក់​បាំង​បាន​ក្តី​រីក​រាយ​។ អ្នក​មីង​ក្វាង​ រៀប​រាប់​ដោយ​រំភើប​៖ "បាន​រដ្ឋ​ឧបត្ថម្ភ​គោ​ញី​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ពេល​ឃើញ​ហ្វូង​គោ​កាន់​តែ​ចម្រើន​។ កូន​ៗទៅ​ធ្វើ​ការ​ឈ្នួល​ត្រ​ឡប់​មក​នៅ​តែ​ខំ​ប្រឹង​ថែ​ទាំ​ហ្វូង​គោ​ ទោះ​បី​នឿយ​ហត់​ក៏​ឆ្លៀត​ទៅ​កាត់​ស្មៅ​ឱ្យ​គោ​ស៊ី​។ មាន​ឆន្ទៈ​ខិត​ខំ​ប្រឹង​ប្រែង​ ទើប​ជីវ​ភាព​បាន​ល្អ​ប្រសើរ​ជាង​"។

ទម្រង់​ចិញ្ចឹម​គោ​បន្ត​ពូជ​របស់​គ្រួ​សារ​អ្នក​មីង​ថា​ច់ធី​ក្វាង​នៅ​ភូមិ​ដើម​ពោធិ៍​ ឃុំ​ត្រឹង​ដេ។

ភាព​ជាក់​ស្តែង​ពី​គ្រួ​សារ​អ្នក​មីង​ក្វាង​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​មិន​ត្រឹម​តែ​ស្ថិត​នៅ​លើ​ដើម​ទុន​ឬ​ពូជ​ដំណាំ​សត្វ​ចិញ្ចឹម​ដែល​បាន​ឧបត្ថម្ភ​នោះ​ទេ​ អ្វី​ដែល​សំ​ខាន់​ជាង​គេ​ គឺ​ការ​ជ្រើស​រើស​ចំ​មុខ​សញ្ញា​និង​ត្រូវ​ទម្រង់​រក​ស៊ី​។ ដើម្បី​ធ្វើ​បាន​ប្រ​ការ​ទាំង​នេះ​ កម្មា​ភិបាល​ភូមិ​តែង​ទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​រាល់​គ្រួ​សារ​ ដើម្បី​ក្តោ​បក្តាប់​ស្ថាន​ភាព​ ពិ​និត្យ​លក្ខ​ណៈផលិត​និង​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ផ្តើ​មពី​នោះ​ ជួយ​ប្រ​ជា​ជន​ជ្រើស​រើស​ទម្រង់​រក​ស៊ី​សម​ស្រប​។លោក​ស៊ើងយិញ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ដើម​ពោធិ៍​ ឃុំ​ត្រឹង​ដេ ឱ្យ​ដឹង​៖"ខ្ញុំ​តែង​ទៅ​ដល់​ផ្ទះ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​គ្រប់​គ្រួ​សារ​ ដើម្បី​ស្វែង​យល់​ពី​ស្ថាន​ភាព​ មើល​មា​មីង​ចង់​បាន​ឧបត្ថម្ភ​នូវ​ទម្រង់​អ្វី​ ចិញ្ចឹម​សត្វ​អ្វី​ ធ្វើ​ការ​ងា​រអ្វី​។ ផ្តើ​មពី​នោះ​ ជ្រើស​រើស​ទម្រង់​រក​ស៊ី​សម​ស្រប​លក្ខ​ណៈនៃ​គ្រួ​សារ​នីមួយៗ​ ដើម្បី​ជួយ​មា​មីង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។

តាម​ប្រ​សាសន៍​លោក​យិញ ពី​មុន​ ភូមិ​ដើម​ពោធិ៍​មាន​គ្រួ​សារ​ក្រី​ក្រ​១០គ្រួ​សារ​។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ រួម​ជា​មួយ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​របស់​បក្ស​និង​រដ្ឋ​ ដល់​ឆ្នាំ​២០២៥ មាន​៦គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ចំ​នួន​គ្រួ​សារ​ក្បែរ​ក្រ​ថយ​ចុះ​ពី​១៦គ្រួ​សារ​មក​នៅ​១០គ្រួ​សារ​។ ទទួល​បាន​លទ្ធ​ផល​ទាំង​នេះ​ អា​ស្រ័យ​កម្មា​ភិបាល​មូល​ដ្ឋាន​តែង​ទៅ​ដល់​គ្រួ​សារ​នីមួយៗ​ដែល​ជួប​ការ​លំបាក​ ដើម្បី​ពិ​និត្យ​ឡើង​វិញ​ និង​ពិ​និត្យ​ជម្រើស​បើក​ចំ​ហ​ ជួយ​គ្រួ​សារ​មា​នល​ក្ខណៈ​គ្រប់​គ្រាន់​បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​ឧបត្ថម្ភ​និង​មាន​ឱ​កាស​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។

ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​ពិ​និត្យ​ឡើង​វិញ​នូវ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ ផ្នែក​សមត្ថ​កិច្ច​បាន​ដំណើរ​ការ​ពិ​និត្យ​ជ្រើស​រើស​ទម្រង់​រក​ស៊ី​សម​ស្រប​។ ផ្តើ​មពី​ទម្រង់​បាន​ឧបត្ថម្ភ​ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​មា​នល​ក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ជា​ជំ​ហាន​ៗលំ​នឹង​ជីវ​ភាព​។ មក​ទល់​នឹង​ពេល​នេះ​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​នៅ​លើ​ភូមិ​ឋាន​ឃុំ​ថយ​ចុះ​នៅ​៥៣គ្រួ​សារ​ គ្រួ​សារ​ក្បែរ​ក្រ​នៅ​២០៦គ្រួ​សារ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រ​សិទ្ធ​ភាព​វិជ្ជមាន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ លោក​លី​ហ្វាង​ង៉ឹង ឱ្យ​ដឹង​បន្ថែម​៖"នៅ​ពេល​ខាង​មុខ​ ដើម្បី​បន្ត​ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ជាង​ ចំ​ពោះ​ការិយា​ល័យ​វប្ប​ធម៌​សង្គម​ បន្ត​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ បន្ត​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ជូន​ប្រ​ជា​ជន​អំ​ពី​ការ​អភិវឌ្ឍ​ការ​ផលិត​ ក៏​ដូច​ជា​ការ​បង្កើត​មុខ​របរ​ជូន​ប្រ​ជា​ជន​ បណ្តុះ​បណ្តា​វិជ្ជា​ជី​វៈ​និង​ដោះ​ស្រាយ​ការ​ងា​រធ្វើ​ ពង្រីក​ទម្រង់​ចិញ្ចឹម​សត្វ​បង្ក​បង្កើន​ផល​សម​ស្រប​ ដូច​ជា​៖ ចិញ្ចឹម​វា​រី​វប្ប​កម្ម​ ចិញ្ចឹម​ជ្រូក​ មាន់​ ទា​ ដាំ​ដំណាំ​រួម​ផ្សំ​ បង្កើន​ការ​ឧបត្ថម្ភ​ទុន​ដល់​ប្រ​ជា​ជន​ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថលក្នុង​ការ​ការ​គ្រប់​គ្រង​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងា​រកៀរ​គរ​រាល់​ប្រ​ភព​ទុន​ ដើម្បី​បង្កើន​កម្រិត​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​ បន្ថយ​ភាព​ក្រី​ក្រ​សា​ឡើង​វិញ​និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន​"។

ពិត​ណាស់​ គន្លឹះ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​ មិន​ស្ថិត​លើ​ការ​ឧបត្ថម្ភ​ប្រាក់​ប៉ុន្មាន​នោះ​ទេ​ សំ​ខាន់​គឺ​ឧបត្ថម្ភ​យ៉ាង​ណា​។ ផ្តល់​ឱ​កាស​ត្រូវ​ចំ​តម្រូវ​ការ​ សម​ស្រប​នឹង​សមត្ថ​ភាព​របស់​គ្រួ​សារ​នីមួយៗ​ ទើប​ជា​ដំ​ណោះ​ស្រាយ​មូល​ដ្ឋាន​។ ផ្តើ​មពី​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​នៅ​ឃុំ​ត្រឹង​ដេ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ពេល​គោ​លន​យោ​បាយ​ទន្ទឹម​នឹង​ការ​រួម​ដំណើរ​ជិត​ដិត​របស់​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន​ ប្រ​ភព​កម្លាំង​របស់​រដ្ឋ​នឹង​ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​ ជំនួយ​កម្លាំង​ដល់​អ្នក​ក្រ​មាន​ភាព​ម្ចាស់​ការ​ជម្នះ​លំបាក​ ឈាន​ឡើង​អភិវឌ្ឍ​ដោយ​ចីរភាព​ក្នុង​អនាគត​៕

ថាញ​ហ៊ុង-មុនី​

ចែករំលែកអត្ថបទ