នៅព្រឹកថ្ងៃទី ២៦ ខែឧសភា នៅកាម៉ាវ មន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ សហការជាមួយអង្គការអន្តរជាតិអំពីអភិរក្សធម្មជាតិនៅវៀតណាម (WWF-វៀតណាម) បានចាត់តាំងសិក្ខាសាលាចាប់ផ្តើមគម្រោង "ឧបត្ថម្ភស្តារព្រៃលិចទឹកប្រៃឡើងវិញ បង្កើនលទ្ធភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុរបស់ប្រព័ន្ធជីវស្ថាន និងសហគមន៍នៅខេត្តកាម៉ាវ ប្រទេសវៀតណាម (ឋិតក្នុងកម្មវិធីអាកាសធាតុបៃតងសម្រាប់មនុស្ស និងធម្មជាតិ)"។
អញ្ជើញចូលរួមសិក្ខាសាលានេះ មានតំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្ត និងភូមិភាគនានានៅតំបន់ឆ្នេរសមុទ្រ តំណាងអាជីវកម្ម សហករណ៍និងតំណាងគ្រួសារកសិករនៅលើភូមិឋានខេត្ត។
តាមប្រសាសន៍លោក វុាំងង៉ុកធិញ អគ្គនាយក WWF-វៀតណាម តំបន់វាលរាបទន្លេគឺវឡុងនិយាយរួម និងកាម៉ាវនិយាយដោយឡែក កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។ ស្ថានភាពជ្រាបទឹកប្រៃ កង្វះទឹកសាបក្នុងរដូវប្រាំង ការស្រុតបាក់ដីឆ្នេរសមុទ្រ និងដីល្បាប់ថយចុះកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជន និងប្រព័ន្ធជីវស្ថានធម្មជាតិ។ ព្រៃលិចទឹកប្រៃមិនត្រឹមតែជាប្រព័ន្ធជីវស្ថានសម្បូរទៅដោយជីវៈចម្រុះប៉ុណ្ណោះទេ ថែមទាំងជាខែលធម្មជាតិជួយបន្ថយហានិភ័យអាកាសធាតុ ការពារឆ្នេរសមុទ្រ និងឧបត្ថម្ភដល់ជីវភាពរបស់សហគមន៍នៅភូមិភាគទៀតផង។ ទោះជាយ៉ាងណាក៏ដោយប្រព័ន្ធជីវស្ថាននេះកំពុងរងសម្ពាធយ៉ាងខ្លាំង និងគប្បីស្តារឡើងវិញ គ្រប់គ្រងរឹងប៉ឹងជាងទៀត។ ព្រោះហេតុនោះ សិក្ខាសាលាអំពីព្រឹត្តិការណ៍នេះ គឺជាជំហានធ្វើឱ្យទៅជាភាពជាក់ស្តែងនូវការសន្យារបស់ WWF នៅក្នុងសិក្ខាសាលា ឆ្នាំ ២០២៤ អំពីកៀរគរប្រភពកម្លាំងសម្រាប់ដំណោះស្រាយស្របតាមធម្មជាតិក្នុងកសិកម្ម និងអភិរក្សប្រព័ន្ធជីវស្ថាន ចំណុចសំខាន់គឺទម្រង់ផ្អែកលើធម្មជាតិ មានលទ្ធភាពរួមចំណែកដល់ទិសដៅធំអំពីអាកាសធាតុ និងជីវៈចម្រុះ។

ខេត្តកាម៉ាវ មានប្រព័ន្ធជីវស្ថានព្រៃលិចទឹកប្រៃពិពិធកម្ម សម្បូរបែប
និងពោរពេញដោយសក្តានុភាព។
គម្រោងនេះបានផ្សព្វផ្សាយ ដំណាក់កាល ២០២៦ - ២០៣២ ឆ្ពោះទៅរកទិសដៅស្តារប្រព័ន្ធជីវស្ថានព្រៃលិចទឹកប្រៃឡើងវិញផង និងបង្កើនលទ្ធភាពស៊ាំរបស់សហគមន៍ភូមិភាគចំពោះការប្រែប្រួលអាកាសធាតុផង។ គម្រោងផ្តោតលើចំណុចសំខាន់ចំនួនបី គឺ៖ (!) ស្តារឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងព្រៃលិចទឹកប្រៃ រួមទាំងដាំថ្មី ការពារ និងទម្រង់គំរូបង្កើនការស្រូបយកកាបូន; (!!) ឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតដោយចីរភាពតាមរយៈពង្រីកទម្រង់វារីវប្បកម្មក្រោមម្លប់ព្រៃ និងបង្កើនចងសម្ព័ន្ធខ្សែសង្វាក់តម្លៃ; (iii) ជំរុញយន្តការគ្រប់គ្រង និងហិរញ្ញវត្ថុដោយចីរភាព ដោយមានការចូលរួមរបស់ភាគីជាច្រើន ក្នុងនោះមានវិស័យឯកជនផងដែរ។

អ្នកតំណាងទាំងឡាយថ្លែងក្នុងសិក្ខាសាលា
ក្នុងអង្គសិក្ខាសាលា តំណាងអង្គភាព និងភូមិភាគនានា ក៏បានចែករំលែកអំពីតថភាពអភិវឌ្ឍសេដ្ឋកិច្ច ផ្សារភ្ជាប់នឹងការពារព្រៃលិចទឹកប្រៃនៅឆ្នេរសមុទ្រ; បញ្ហាប្រឈមរបស់ភូមិភាគចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ; ការស្រុតបាក់ដីនៅតំបន់ឆ្នេរសមុទ្រជះឥទ្ធិពលដល់ការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជននៅតំបន់ឆ្នេរសមុទ្រ... ថ្លែងក្នុងអង្គសិក្ខាសាលានេះ លោកផាងមិញជី នាយករងមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ ឱ្យដឹង៖ ការផ្សេព្វផ្សាយគម្រោង “ឧបត្ថម្ភស្តារព្រៃលិចទឹកប្រៃ បង្កើនលទ្ធភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុរបស់ប្រព័ន្ធជីវស្ថាន និងសហគមន៍នៅខេត្តកាម៉ាវ” អាស្រ័យអង្គការ WWF-វៀតណាមឧបត្ថម្ភ គឺមានអត្ថន័យដ៏សំខាន់ចំពោះខេត្តកាម៉ាវក្នុងដំណាក់កាលបច្ចុប្បន្ន។ គម្រោងមិនត្រឹមតែរួមចំណែកស្តារ និងអភិវឌ្ឍប្រព័ន្ធជីវស្ថានព្រៃលិចទឹកប្រៃ និងលើកកម្ពស់លទ្ធភាពទប់ទល់ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភដល់ការរកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលជូនសហគមន៍ប្រជាជននៅតាមឆ្នេរសមុទ្រដោយចីរភាពទៀតផង។ ទន្ទឹមនឹងនោះ នេះក៏ជាលក្ខណៈដ៏សំខាន់ដើម្បីបង្កើនកិច្ចសហការរវាងស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការអន្តរជាតិ អាជីវកម្ម និងប្រជាជនក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍព្រៃលិចទឹកប្រៃ ផ្សារភ្ជាបនឹងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយចីរភាពរបស់ខេត្ត។
នៅខេត្តកាម៉ាវ គម្រោងនេះមិនត្រឹមតែឧបត្ថម្ភស្តារ និងការពារប្រព័ន្ធជីវស្ថានព្រៃលិចទឹកប្រៃប្រមាណ ១.៥០០ ហិកតា នៅតាមឃុំចំនួន ០៦ រួមមាន៖ ឃុំកៃដូយវ៉ាម ឌឹកម៉ើយ ឌឹកម៉ូយ ផាងង៉ុកហៀង តឹងអឹង និងតាមយ៉ាងប៉ុណ្ណោះទេ នៅទាំងឆ្ពោះដល់ទិសដៅយូរអង្វែង គឺលើកកម្ពស់លទ្ធភាពធន់របស់ប្រព័ន្ធជីវស្ថាន និងសហគមន៍ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៀតផង៕
យ្វីអាញ - វិមាន