មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/05/2026 - 05:58

ទម្រង់​ញ្ចឹម​ពពែ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​របស់​បង​ហឿ​ថាញ​ផុង 

អា​ស្រ័យ​អំ​ណត់​ព្យា​យាម សិក្សា​ស្រាវ​ជ្រាវ​ពី​ទម្រង់​ចិញ្ចឹម​ពពែ​មាន​ប្រ​សិទ្ធ​ភាព លោក​ហឿ​ថាញ​ផុង​ នៅ​ភូមិ​សា​ម៉ាវ ២ ឃុំ​ភូ​ឡុក ក្រុង​កឹង​ធើ ជា​ជំ​ហាន​សន្សំ​បាន​នូវ​បទ​ពិ​សោធន៍​ក្នុង​ការ​ចិញ្ចឹម​ពពែ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

ទម្រង់​ចិញ្ចឹម​ពពែ​របស់​បង​ហឿ​ថាញ​ផុង។

អា​ស្រ័យ​បាន​ឧបត្ថម្ភ​ដើម​ទុន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ខែក​ក្កដា ឆ្នាំ​២០២៣ បង​ផុង​បាន​ទិញ​ពពែ​ពូជ​ចំ​នួន ២០ ក្បាល​និង​សាង​សង់​ទ្រុង​សរុប​តម្លៃ​ជាង ១០០ លាន​ដុង។

យោង​តាម​បង​ផុង​ ពពែ​ជា​សត្វ​ងាយ​ថែ​ទាំ​ មាន​ ភាព​ធន់​ល្អ​ ចំ​ណាយ​សម្រាប់​ការ​ចិញ្ចឹម​តិច ប៉ុន្តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ “ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ឱ្យ​ចំ​ណី​ពពែ​ពី ៣០​-៤០ គី​ឡូ​ក្រាម​ស្មៅ​ស្រស់​និង​ចំ​ណី​ទ្រាប់​បន្ថែម​ពី ៣-៤ គី​ឡូ​ក្រាម រួម​ផ្សំ​ជា​មួយ​វិធី​សាស្ត្រ​ប្រ​ពៃ​ណី​ដូច​ជា៖ ឱ្យ​ពពែ​លិទ្​ អំ​បិល​ដើម្បី​ការ​ពារ​ហើម​ពោះ​និង​ជំ​នួយ​រំ​លាយ​អា​ហារ។ ចំ​ណែក​ពពែ​ទើប​នឹង​កើត​កូន​ត្រូវ​បំ​ប៉ន់​អា​ហា​រូប​ត្ថម្ភ​បន្ថែម ដើម្បី​ឱ្យ​មាន​ទឹក​ដោះ​បំ​បៅ​កូន” បង​បាន​ចែក​រំលែក​ដូច្នេះ។

ពិ​សេស​ រយៈ​ពេល​ចិញ្ចឹម​ពពែ​មិន​យូរ​ពេក​ទេ។ ជា​ធម្ម​តា ពពែ​ចិញ្ចឹម​ក្នុង​រយៈ​ពេល​ពី​ ៥-៧ ខែ​គឺ​អាច​លក់​បាន អា​ស្រ័យ​ទៅ​តាម​លក្ខណៈ​ថែ​ទាំ​និង​គោល​បំ​ណង​ចិញ្ចឹម (ព​ពែ​សាច់ ឬ​ពពែ​ពូជ)។ ចំ​ពោះ​ពពែ​ពូជ ក្រោយ​ពី​រយៈ​ពេល​ប្រ​មាណ​ពី​ ៧-៨ ខែ​ អាច​បង្កាត់​ពូជ​បាន ជួយ​ឱ្យ​អ្នក​ចិញ្ចឹម​បង្វិល​ទុន​បាន​ឆាប់​រហ័ស និង​បង្កើន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច។

ថ្វី​ដ្បិត​តែ​ដូច្នោះ ពេល​ចិញ្ចឹម​ពពែ​ ប្រ​ការ​សំ​ខាន់ ចាំ​បាច់​គឺ​រក្សា​អនា​ម័យ​ទ្រុង ក្នុង​មួយ​ថ្ងៃ​គប្បី​រៀប​ចំ​បោស​សម្អាត​ពី​ ១-២ ដង ធា​នា​ទ្រុង​ជ្រះ​ស្អាត បន្ថយ​ជំងឺ​តម្កាត់​។ ចំ​ពោះ​ពពែ​កូន មិន​ត្រូវ​បង្ខំ​ឱ្យ​វា​បៅ​នោះ​ទេ ត្រូវ​ទុក​ឱ្យ​វា​បៅ​ដោយ​ខ្លួន​ឯង ទុក​ឱ្យ​វា​ធាត់​ធំ​ដោយ​ធម្ម​ជាតិ ទើប​ពពែ​ពូ​កែ។ អា​ស្រ័យ​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស ហ្វូង​ពពែ​របស់​បង​ធាត់​ធំ​ល្អ អត្រា​ខូច​ខាត​ទាប​មក​ទល់​បច្ចុប្បន្ន ហ្វូង​ពពែ​ទាំង​តូច​ទាំង​ធំ​របស់​បង​កើន​ឡើង​ដល់​ទៅ ២៧ ក្បាល។

បច្ចុប្បន្ន តម្លៃ​ពពែ​ពូជ​ចាប់​ពី​ ១៨០​.០០០ ទៅ​ ១៩០​.០០០ ដុង​/គី​ឡូ​ក្រាម និង​ពពែ​សាច់​មាន​តម្លៃ​ចាប់​ពី ១៣០​.០០០ ទៅ ១៥០​.០០០ ដុង​/គី​ឡូ​ក្រាម។ ជា​មធ្យម​ក្រោយ​ពី​ទូ​ទាត់​ប្រាក់​ចំ​ណាយ​រួច ក្នុង​មួយ​ល្បះ​បង​រក​បាន​ប្រាក់​ចំ​ណេញ​ជាង ២០ លាន​ដុង។

លោក​ ដាំង​តឹង​យ៉ាង – អនុ​ប្រ​ធាន​សមា​គម​កសិករ​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ “ទម្រ់ង​ចិញ្ចឹម​ពពែ​របស់​បង​ហឿ​ថាញ​ផុង គឺ​ជា​ទិស​ដៅ​សម​ស្រប​ជា​មួយ​ស្ថាន​ភាព​បច្ចុប្បន្ន ជា​ពិ​សេស​គឺ​គ្រួ​សារ​ដែល​មាន​ផ្ទៃ​ដី​តិច​តួច។ ពពែ​ងាយ​ចិញ្ចឹម ចំ​ណាយ​ទាប​និង​មាន​ទី​ផ្សារ​លំ​នឹង រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​និង​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព”។

ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ទម្រង់​ចិញ្ចឹម​ពពែ​បង​ហឿ​ថាញ​ផុង មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​របស់​បង​កែ​លម្អ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្លាយ​ជា​ទម្រង់​គំ​រូ​ដើម្បី​កសិករ​ជា​ច្រើន​រៀន​សូត្រ​តាម រួម​ចំ​ណែក​ក្នុង​ការ​ធ្វើ​ឱ្យ​សម្បូរ​បែប​របរ​រក​ស៊ី អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​តាម​ទិស​ដៅ​ចីរ​ភាព។ អា​ស្រ័យ​ការ​ខិត​ខំ​ទាំង​នោះ បង​ផុង បាន​ទទួល​ស្គាល់​សម្រេច​កិត្តិ​នាម ជា​កសិ​ករ​ផលិត​និង​អា​ជីវ​កម្ម​ពូ​កែ​ អះ​អាង​បាន​នូវ​តួ​នា​ទី​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ៕

ហុងទើ -ត្រឹងរ៉ូន

ចែករំលែកអត្ថបទ