ជាច្រើនឆ្នាំកន្លង សេដ្ឋកិច្ចកសិកម្មរបស់កសិករនៅឃុំសុងឡុក ខេត្តវិញឡុង បានឈានដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាពជាបណ្តើរៗ។ កសិករពង្រីកល្អនូវតួនាទីស្នូលក្នុងការកសាងជនបទថ្មី។ អាស្រ័យហេតុនេះ សេដ្ឋកិច្ចកសិកម្មមានការរីកចម្រើន ធ្វើឱ្យទិដ្ឋភាពជនបទ ជីវភាព សម្ភារៈនិងស្មារតីរបស់កសិករបានកែលម្អជាលំដាប់។

លោកថាច់ថាញហៀង (ខាងស្តាំ) រីករាយជាមួយប្រសិទ្ធភាពទម្រង់ដាំដំណាំលើដីស្រែ
ខេត្តវិញឡុង។
លោកក្វាត់ក្វាងមិញ ប្រធានសមាគមកសិករឃុំសុងឡុក ដើម្បីគាំទ្រចលនាកសាងជនបទថ្មី សមាគមកសិករឃុំ បានជំរុញចលនាកសិករប្រឡងប្រណាំងក្នុងការផលិតនិងធ្វើអាជីវកម្មពូកែ ចលនាអភិវឌ្ឍន៍ទាំងបរិមាណភាពនិងគុណភាព ការបង្វែររចនាសម្ព័ន្ធ ពូជដំណាំ សត្វចិញ្ចឹមបានជំរុញតាមទិសដៅ ផលិតមុខទំនិញ ទម្រង់ចងសម្ព័ន្ធផលិត បានពង្រីកកាន់តែទូលំទូលាយ។ បន្តចូលរួមកសាងនិងរក្សាខ្ជាប់កិត្តិនាមឃុំជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់។ ឆ្នាំ ២០២៥ ការផ្សព្វផ្សាយកសាងជនបទថ្មីបាន ៣៧ លើក ដោយមានអ្នកចូលរួមប្រមាណ ១.៥៤០ នាក់ បំផុសចលនាសមាជិកជាង ៤.២០០ គ្រួសារ ចុះឈ្មោះកសាងគ្រួសារ “បៃតង ជ្រះ ស្អាត”។ លើភូមិឋានឃុំបានបង្កើតតំបន់ជំនាញផលិតមុខទំនិញប្រមូលផ្តុំ ដូចជា៖ ទម្រង់ដាំដំណាំលើដីស្រែ ទម្រង់ចិញ្ចឹមគោ ដាំពោតបារាំងខៀវ ចិញ្ចឹមពពែបន្តពូជ បានលើកកម្ពស់ប្រសិទ្ធភាពនិងពង្រីកទូលំទូលាយ”។
លោកថាច់ថាញហៀង សមាជិកសាខាសមាគមកសិករភូមិភូឡឹង ឱ្យដឹង៖ “គ្រួសារខ្ញុំមានដីស្រែ ០,៦ ហិកតា ជំនាញផលិតស្រូវ ប៉ុន្តែស្រូវផ្តល់ទិន្នផលទាប។ បន្ទាប់ពីស្រាវជ្រាវតាមរយៈសៀវភៅកាសែតនិងទម្រង់ដាំដំណាំលើដីស្រែមានប្រសិទ្ធភាព អាស្រ័យសមាគមកសិករឃុំ ចាត់តាំងទៅទស្សនកិច្ចសិក្សាបទពិសោធន៍ក្នុងនិងក្រៅខេត្ត ខ្ញុំសម្រេចចិត្តជ្រើសយកទម្រង់ដាំដំណាំលើដីស្រែ។ ក្នុងមួយឆ្នាំគ្រួសារខ្ញុំដាំបាន ៤ រដូវ ដូចជា៖ ឃ្លោក ត្រសក់ លក់ក្នុងតម្លៃពី ៥.០០០ - ៦.០០០ដុងក្នុងមួយគីឡូក្រាម បន្ទាប់ពីទូទាត់ នៅចំណេញប្រមាណជាង១២០លានដុងក្នុងមួយឆ្នាំ។ ឥឡូវនេះ គ្រួសារខ្ញុំមានជីវភាពលំនឹង ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ផ្តើមពីប្រសិទ្ធភាពនៃទម្រង់ សេដ្ឋកិច្ចគ្រួសារបានលំនឹង រួមចំណែកជាមួយភូមិភាគពង្រីកតួនាទីកសិករក្នុងការកសាងជនបទថ្មី”។
ឆ្នាំ ២០២៥ សមាគមកសិករឃុំសុងឡុក បានកៀរគរកសិកររាប់រយលើកនាក់ ជួសជុលដងផ្លូវគមនាគមន៍ជនបទលើភូមិឋានឃុំ បើកយុទ្ធនាការស្រង់កំប្លោកតាមព្រែកប្រឡាយឱ្យស្រឡះស្រឡំ មានប្រវែងជាង ១០,៥ គីឡូម៉ែត្រ មានបណ្តាកងកម្លាំងនិងសមាជិកកសិករចូលរួមប្រមាណជាង ២៣០ នាក់។ល។ ទន្ទឹមនឹងនោះ សមាគមកសិករឃុំសុងឡុក ក៏ខ្នះខ្នែងចូលរួមជាមួយរដ្ឋអំណាចភូមិភាគ អនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយអត្រាគ្រួសារក្រីក្រ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ឃុំសុងឡុកនៅតែ០,៥៦%៕
សើុងម៉ាល័យ-មុនី