អត្ថបទទី២: ព្រះសង្ឃស្នេហាជាតិ -“ស្ពានតភ្ជាប់ដ៏សំខាន់” ផ្សារភ្ជាប់សាសនាជាមួយជីវិត
ប្រពៃណី “ផ្សារភ្ជាប់រួមដំណើរជាមួយប្រជាជាតិ” តាំងពីយូរមិននៅជាពាក្យស្លោកទៀត បានក្លាយជាត្រីវិស័យដ៏សំខាន់សម្រាប់រាល់សកម្មភាពរបស់ព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ក្នុងអារម្មណ៍របស់មាមីង ព្រះសសង្ឃដែលមានប្រិយភាព មិនត្រឹមជាអ្នកបួសរៀន នៅទាំងជាគ្រូបង្រៀនសីលធម៌ “ជាស្ពានតភ្ជាប់ទន់ភ្លន់តែប្រសិទ្ធភាព”ផ្សារភ្ជាប់ឆន្ទៈបក្សនឹងទឹកចិត្តប្រជាជន។ ដូចជារូបភាពព្រះសង្ឃពាក់អាវទាហានក្នុងសម័យតស៊ូ និងព្រះតេជគុណគ្រប់ព្រះអង្គចលនាពុទ្ធបរិស័ទបរិច្ចាគដីធ្វើផ្លូវសព្វថ្ងៃ ទាំងអស់បង្កបានកម្លាំងឯកភាព ស្ថិរភាពពីភូមិស្រុក។
កម្លាំង “ព្រះពុទ្ធនៅក្នុងបេះដូង មាតុភូមិនៅលើស្មា”
ប្រវត្តិសាស្ត្រតស៊ូរំដោះជាតិនិងការពារមាតុភូមិរបស់តំបន់ណាមបូ តែងដិតដាមស្លាកស្នាមនៃព្រះសង្ឃស្នេហាជាតិ។ ប្រពៃណីផ្សារភ្ជាប់ជាមួយបុព្វហេតុបដិវត្តន៍មិនមែនជាការផុសគំនិតមួយភ្លែត តែជាលំហូរសតិអារម្មណ៍ជ្រួតជ្រាបក្នុងអនុសម្បជញ្ញៈរបស់ព្រះសង្ឃពីជំនាន់មួយទៅជំនាន់មួយ។ ស្មារតី “ព្រះពុទ្ធនៅក្នុងបេះដូង មាតុភូមិនៅលើស្មា” បានក្លាយជានិមិត្តរូបអមតៈឱ្យស្មារតីស្នេហាជាតិរបស់ព្រះសង្ឃខ្មែរ។
ក្នុងសម័យតស៊ូប្រយុទ្ធប្រឆាំងអាមេរិកសង្រ្គោះជាតិ ពោរពេញដោយក្តីលំបាកវេទនា មានវត្តខ្មែររាប់រយនៅតំបន់វាលរាបទន្លេគឺវឡុង មិនត្រឹមជាទីបួសរៀន នៅទាំងក្លាយជា “បន្ទាយបៃតង” ជាទីលាក់បំពួនកម្មាភិបាលបដិវត្តន៍។ ព្រះសង្ឃគ្រប់ព្រះអង្គពេលនោះ ទោះជាគ្រងចីវរតែទឹកចិត្តហាក់ដូចនៅធ្ងន់លើប្រទេសជាតិ បានលបជំនួយស្បៀងអាហារ ការពារយុទ្ធជននៅគ្រប់លើកបោសម្អាតរបស់ខ្មាំងសត្រូវ។ ព្រះឧបជ្ឈាយ៍ លីហុង សមាជិកក្រុមប្រឹក្សាអភិបាលព្រះពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ធ្លាប់មានថេរដីកាថា ប្រិយភាពរបស់ព្រះសង្ឃចំពោះពុទ្ធបរិស័ទធំធេងណាស់ ហេតុនោះពេលព្រះសង្ឃឆ្ពោះមករកបដិវត្តន៍ ជនរួមជាតិក៏ចិត្តមួយថ្លើមមួយនឹងបក្សដែរ។

ចំពោះជនរួមជាតិខ្មែរ ព្រះសង្ឃជានិមិត្តរូបដ៏សំខាន់ក្នុងជីវភាព - តំណាងឱ្យព្រះពុទ្ធ ជាស្ពានតភ្ជាប់តរវាងពុទ្ធបរិស័ទជាមួយព្រះពុទ្ធ និងជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចជាមួយប្រជាជន។
សក្ខីភាពមោះមុតបំផុតឱ្យស្មារតីស្នេហាជាតិ គឺជាដំណាក់កាលក្រោយឆ្នាំ១៩៧៥ ពេលប្រទេសត្រូវការកម្លាំងវ័យក្មេងដើម្បីការពារព្រំដែននិងអនុវត្តភារកិច្ចអន្តរជាតិដ៏ថ្លៃថ្លា។ មានព្រះសង្ឃខ្មែររាប់រយអង្គនៅត្រាវិញ សុកត្រាំង កឹងធើ អាងយាង (ចាស់) បានស្មគ្រចិត្តលាចាកសិក្ខាបទចូលបម្រើកងទ័ពការពារភាពសុខសាន្តជូនប្រជាជន។ ស្មារតីជឿនលឿននេះបានព្រះសង្ឃជំនាន់មុនបណ្តុះបន្ត ក្លាយជាមេរៀនប្រវត្តិសាស្ត្ររស់រវើកសម្រាប់ព្រះសង្ឃជំនាន់ក្រោយ។ ដោយប្រពៃណីស្នេហាជាតិដើម្បីឯករាជ្យ សេរីភាពនេះ បានលត់ដំសតិអារម្មណ៍នយោបាយដ៏មុតមាំដល់ព្រះសង្ឃ តាំងពីនោះ ព្រះសង្ឃបាននាំយកគោលការណ៍ គោលនយោបាយផ្សព្វផ្សាយដល់ជនរួមជាតិ ជាមួយក្តីជំនឿមុតមាំបំផុត បង្កការឯកភាពជាធម្មតា ដោយគ្មានការបង្ខិតបង្ខំរវាងសាសនានិងនយោបាយ។
សព្វថ្ងៃ ឋិតក្នុងសម័យសន្តិភាព ស្មារតីនោះ នៅតែបានរក្សាតាមរយៈបណ្តាសកម្មភាពសាសនាផ្សារភ្ជាប់ជាមួយជោគវាសនាប្រជាជាតិ។ ព្រះតេជគុណថាច់យុងឡឹម ព្រះចៅអធិការវត្តអម្ពាវ័ន ឃុំទ្រឿងថាញ់ ទីក្រុងកឹងធើ អះអាង ទិសស្លោកសកម្មភាពរបស់វត្តគឺ “ជាតិល្អ សាសនាបវរ”។ ព្រះពុទ្ធសាសនាតែងណែនាំមនុស្សទៅរកសេចក្តីល្អ ហើយសេចក្តីល្អធំបំផុតគឺបម្រើមាតុភូមិ រក្សាភាពសុខសាន្តដល់ភូមិស្រុក។ នោះគឺជាទស្សនៈដ៏ត្រឹមត្រូវ “ព្រះពុទ្ធនៅក្នុងបេះដូង មាតុភូមិនៅលើស្មា”កំពុងមានវិជ្ជមានរស់រវើករាល់ថ្ងៃ។ វត្តមិនត្រឹមជាទីបួសរៀន នៅទាំងជាទីអប់រំទឹកចិត្តស្នេហាជាតិ តាមរយៈបណ្តាថ្ងៃបុណ្យធំៗរបស់ជាតិ ដូចថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា ឬទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា។ នាឱកាសនេះ វត្តតែងទទួលថ្នាក់ដឹកនាំបក្ស រដ្ឋមកសួរសុខទុក្ខបង្កបរិយាកាសសាមគ្គី ផ្សារភ្ជាប់ស្អិតរមួតរវាងវត្តអារាមនិងប្រព័ន្ធនយោបាយ។
ស្ពានតភ្ជាប់នាំយកគោលការណ៍របស់បក្សចូលក្នុងភូមិស្រុក។
ប្រសិនគោលនយោបាយរបស់បក្សជាលំហូរទឹកត្រជាក់ ព្រះសង្ឃជាប្រព័ន្ធប្រឡាយ “នាំទឹកចូល” នាំយកគោលនយោបាយចូលទៅតាមភូមិស្រុក គ្រួសារមាមីងខ្មែរ។ ក្នុងការប្រជុំជីវភាពរាល់ថ្ងៃនៅតាមភូមិស្រុក ពាក្យប្រៀនប្រដៅរបស់ព្រះសង្ឃមានលក្ខណៈតម្រង់ទិសអប់រំសីលធម៌និងឆ្ពោះទៅរកទង្វើល្អ។ ព្រះឧបជ្ឈាយ៍លីហុង មានថេរដីកា៖ ព្រះសង្ឃរក្សាសិក្ខាបទ ប្រៀនប្រដៅធម្មវិន័យ ជិតដិត ចែករំលែកក្តីលំបាករបស់មាមីង។ ប្រិយភាពរបស់ព្រះសង្ឃ គឺជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចជាមួយជនរួមជាតិខ្មែរ។
តួនាទី “ស្ពានតភ្ជាប់នេះ”បានបង្ហាញច្បាស់តាមការបំផុសចលនាមាមីងអនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ។ បងថាច់សីសូផូន ពុទ្ធបរិស័ទនៅវិញឡុង ចែករំលែកពីរឿងព្រះសង្ឃក្នុងវត្តបានសកម្មឃោសនាចលនាមាមីងប្រតិបត្តិក្រឹត្យច្បាប់ មិនស្តាប់តាមពាក្យបញ្ចុះបញ្ចូលរបស់ជនអាក្រក់។ ពុំនោះសោតដូចចលនាកសាងជនបទថ្មី នៅភូមិភាគជាច្រើន គឺព្រះចៅអធិការនិងគណៈកម្មការវត្ត ចលនាពុទ្ធបរិស័ទបរិច្ចាគដី និងចូលរួមកម្លាំងពលកម្មរាប់ពាន់ថ្ងៃនិងប្រាក់ ដើម្បីកសាងផ្លូវគមនាគមន៍ជនបទ។ ចំពោះមាមីងខ្មែរ ដីគឺជាជីវិត តែពេលព្រះសង្ឃបកស្រាយថា ការធ្វើផ្លូវដើម្បីកូនក្មួយទៅរៀនងាយស្រួល និងដើម្បីកសិផលលក់បានថ្លៃ គឺមាមីងយល់ស្របរុះរើរបង បរិច្ចាគដីដោយមិនទាមទារសំណងឡើយ។
ក្នុងដំណាក់កាលជំងឺ COVID-១៩ រាតត្បាត ឬនៅពេលមានគ្រោះធម្មជាតិ ទឹកជំនន់ វត្តខ្មែរក៏ជាទីទទួលនិងចែកចាយវត្ថុជំនួយផងដែរ ជាទីដែលព្រះសង្ឃគ្រប់ព្រះអង្គអំពាវនាវស្មារតី “ជួយយកអាសាគ្នាក្នុងគ្រាក្រ”។
ព្រះឧបជ្ឈាយ៍ថាច់យុងឡឹម មានថេរដីកាអំពីការងារពុទ្ធសាសនានៅវត្តអម្ពាវ័ន គណៈកម្មការវត្តតែងសហការជិតដិតជាមួយរណសិរ្សមាតុភូមិនិងរដ្ឋអំណាចភូមិភាគ ដើម្បីអនុវត្តល្អគោលនយោបាយមហាសាមគ្គីជនជាតិ។ វត្តចលនាពុទ្ធបរិស័ទចូលរួមបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ ជួយឧបត្ថម្ភដល់គ្រួសារមានស្ថានភាពលំបាក ក្រើនរំលឹកយុវជនជៀសឆ្ងាយពីបាបគ្រោះសង្គម។
.gif)
ព្រះសង្ឃនិងកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន ជូនអំណោយដល់គ្រួសារក្រនៅឃុំវិញហាយ។
កិច្ចសហការល្អរវាងនយោបាយនិងផ្លូវចិត្តនៅទីនេះ ជាសិល្បៈចលនាមហាជន។ ពេលសំឡេងរបស់បក្សបានបញ្ចូលតាមសូរសព្ទធម្មវិន័យ ព្រះពុទ្ធសាសនាក្លាយជាងាយយល់ ងាយជិតដិត មានកម្លាំងអប់រំដ៏ធំធេង។ នេះជាសក្ខីភាពយ៉ាងច្បាស់នៃការរួមដំណើរមិនអាចកាត់ផ្តាច់ រវាង “សាសនានិងប្រជាជាតិ”។ ការចូលរួមរបស់ព្រះសង្ឃមិនត្រឹមតែរឿងបួសរៀន នៅទាំងជាមួយចំណែកមិនអាចខ្វះក្នុងប្រព័ន្ធនយោបាយមូលដ្ឋាន ជួយពង្រឹង “ទីតាំងយុទ្ធសាស្ត្រនៃទឹកចិត្តប្រជាជន” រឹងប៉ឹងក្រោមទង់បក្ស។ ពេលក្តីជំនឿសាសនាសម្របចូលភារកិច្ចពលរដ្ឋ ពេលព្រះសង្ឃក្លាយជាអ្នក “រក្សាចង្វាក់” សម្រាប់ស្ថិរភាពរបស់ភូមិស្រុក គឺរាល់ល្បិចកល បំបែកបំបាក់ផែនសាមគ្គីជនជាតិគ្មានន័យឡើយ។ ការផ្សារភ្ជាប់សាច់ឈាមរវាងព្រះសង្ឃនិងបក្ស មិនត្រឹមជាប្រពៃណី នៅទាំងធានាឱ្យអនាគតអភិវឌ្ឍស្ថិរភាពតំបន់ជនរួមជាតិខ្មែរ។
ការរួមដំណើរផ្នែកខាងស្មារតីរបស់ព្រះសង្ឃ បង្កជាខឿនគ្រឹះសតិអារម្មណ៍ដ៏មុតមាំសម្រាប់ជនរួមជាតិខ្មែរ។ ថ្វីដ្បិតដូច្នេះ ដើម្បីក្តីជំនឿនោះក្លាយជាភក្តីភាពជានិច្ច ត្រូវមានសមិទ្ធផលជាក់ស្តែងអំពីជីវភាពសម្ភារៈ ស្មារតី។ បណ្តាគោលនយោបាយផ្លាស់ថ្មីអំពីសេដ្ឋកិច្ច-សង្គមរបស់បក្ស បានធ្វើឱ្យក្តីបំណងរបស់ជនរួមជាតិក្លាយជាការពិត នៅគ្រប់ភូមិស្រុកពីមួយថ្ងៃកាន់តែរីកចម្រើន សុខដុមរមនានិងសម្បូរសប្បាយ៕ (នៅតទៀត...)។
ហាទ្រីវ- ចន្ថា