លោកឡេក្វាងទុង បានសង្កត់ធ្ងន់៖ ជាមួយនឹងឋានៈ និងសក្តានុភាពដែលមានស្រាប់ ទីក្រុងកឹងធើត្រូវតែជាមជ្ឈមណ្ឌលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលនៃតំបន់វាលរាបទន្លេគឺវឡុង។
គណៈចង្អុលការទីក្រុងស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល បានចាត់តាំងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ចេញទិសដៅ ភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៦។ លោកឡេក្វាងទុង ប្រធានគណៈចង្អុលការទីក្រុង និងជាលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទនេះ។

លោកឡេក្វាងទុង ប្រធានគណៈចង្អុលការទីក្រុង លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ
ថ្លែងការណ៍ក្នុងអង្គសន្និសិទ។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល គណៈចង្អុលការទីក្រុងសម្រេចបានភារកិច្ចចំនួន ១៣៤/១៩១ ដែលបានប្រគល់ជូន រីឯភារកិច្ចចំនួន ៥៧ ទៀតកំពុងអនុវត្តតាមកាលកំណត់ (ក្នុងនោះ មានភារកិច្ចជាប្រចាំចំនួន៤៥)។ ថវិកាសរុបដែលបានបែងចែកក្នុងឆ្នាំ ២០២៥ សម្រាប់សកម្មភាពនានាមានចំនួន ១៩៧,៨០៧ ពាន់លានដុង ក្នុងនោះ ថវិកាបានផ្តល់ផ្ទេរគិតត្រឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ សម្រេច ១៦៧,៧៨១ ពាន់លានដុង ស្មើនឹង ៨៥% នៃផែនការឆ្នាំ។
ទីក្រុងបានបំពេញ ធ្វើឱ្យសុក្រឹតខ្លឹមសារនៃគម្រោងបង្កើតមណ្ឌលបច្ចេកវិទ្យាខ្ពស់កឹងធើ បើកដំណើរការច្រកទ្វារគំនិតផ្តួចផ្តើមវិទ្យាសាស្ត្របច្ចេកវិទ្យា អនុម័តគម្រោងបង្កើតទីផ្សារជួញដូរបច្ចេកវិទ្យាកឹងធើ និងត្រៀមដាក់ឱ្យដំណើរការ ព្រមទាំងកំណត់ទិសដៅកសាងទីផ្សារជួញដូរបច្ចេកវិទ្យាតំបន់វាលរាបទន្លេគឺវឡុង។
បច្ចុប្បន្ន កឹងធើមានអាជីវកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាចំនួន ២១ ដែលភាគច្រើនមានទ្រង់ទ្រាយតូច និងធ្វើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាអាទិភាព។ អាជីវកម្មទាំងនោះ បានម្ចាស់ការក្នុងការស្រាវជ្រាវ អនុវត្ត និងផ្ទេរបច្ចេកវិទ្យា។ ទីក្រុងក៏បានអភិវឌ្ឍព្រមៗគ្នាប្រព័ន្ធឌីជីថល ដើម្បីបម្រើដល់ការចង្អុលការ ដឹកនាំ ផ្តល់សេវាសាធារណៈ និងអភិវឌ្ឍទិន្នន័យបើកចំហ ឆ្ពោះទៅរកការកសាងរដ្ឋអំណាចឌីជីថលឆ្លាតវៃ ដោយយកទិន្នន័យជាមជ្ឈមណ្ឌល។
មានទម្រង់ផ្លាស់ប្តូរឌីជីថលជាច្រើនភ្ជាប់ជាមួយការបម្រើប្រជាជនត្រូវបានផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាព ដូច៖ រដ្ឋបាលចល័តនៅឃុំមីហឿង សេវារដ្ឋបាលស្និទ្ធស្នាលនៅឃុំលីវទូ ការចាប់លេខរៀងតាមអនឡាញនិង "ជំនួយការពលរដ្ឋឌីជីថល" តាមរយៈកម្មវិធី Zalo របស់គណៈកម្មាធិការប្រជាជនឃុំកេសាត់ ការចុះបញ្ជីសំបុត្រកំណើតតាមអនឡាញនៅសង្កាត់សុកត្រាំង។ ទូទាំងទីក្រុងបច្ចុប្បន្ន មានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកចំនួន ១.០៦៦ នាក់ដែលទទួលបន្ទុកឯកទេស និងបន្ទាប់បន្សំលើការផ្លាស់ប្តូរឌីជីថល ព្រមទាំងបានបង្កើតបណ្តាញក្រុមបច្ចេកវិទ្យាឌីជីថលសហគម ន៍នៅតាមឃុំ សង្កាត់ចំនួន ១០៣ ដែលមានសមាជិកជាង ១២.០០០ នាក់។

តំណាងមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធ្វើបទបង្ហាញក្នុងអង្គសន្និសិទ។
ផ្តើមពីលទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ ២០២៦ ទីក្រុងបានកំណត់ទិសដៅហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្របដណ្តប់សេវា ៥G ឱ្យបាន ៥០% ឡើងទៅ។ អ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៨០% មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន (≥ ១ Gbps)។ ធនធានដែលចំណាយលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលសម្រេច ២% នៃ GRDP។ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកទាំង១០០% បានបណ្តុះបណ្តាល និងម្ចាស់ការលើជំនាញឌីជីថលជាមូលដ្ឋាន។ ទន្ទឹមនឹងនោះ ត្រូវមានអាជីវកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាយ៉ាងតិច ២៥ លទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រជាង ៣០% ត្រូវយកទៅអនុវត្តជាក់ស្តែង ហើយទីក្រុងត្រូវស្ថិតក្នុងក្រុមភូមិភាគនាំមុខទាំង ១០ ក្នុងទូទាំងប្រទេស អំពីសន្ទស្សន៍ច្នៃប្រតិដ្ឋថ្នាក់ភូមិភាគ (PII)។
ថ្លែងការណ៍បូកសរុបសន្និសីទ លោកឡេក្វាងទុង បានសង្កត់ធ្ងន់៖ ជាមួយនឹងឋានៈ និងសក្តានុភាពដែលមានស្រាប់ ទីក្រុងកឹងធើត្រូវតែជាមជ្ឈមណ្ឌលឈានមុខក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថលនៃតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងឆ្នាំ ២០២៦ ទីក្រុងបន្តជ្រួតជ្រាបស៊ីជម្រៅ និងចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តលេខ ៥៧ បណ្តាសេចក្តីសន្និដ្ឋានរបស់គណៈចង្អុលការមជ្ឈិម និងផែនការសកម្មភាពរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ដើម្បីធានានូវឯកភាពក្នុងការដឹកនាំ ចង្អុលការ និងចាត់តាំងការអនុវត្ត។ បណ្តាមន្ទីរ ផ្នែក ជាពិសេស គឺមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវសហការជាមួយបណ្តាឃុំ សង្កាត់ ដើម្បីផ្តុំកម្លាំងត្រួតពិនិត្យឡើងវិញនូវមូលដ្ឋានទិន្នន័យធានាឱ្យបាន "ភាពត្រឹមត្រូវគ្រប់គ្រាន់ ស្អាតស្អំ និងបន្តផ្ទាល់" ព្រមទាំងបង្កើតបញ្ជីគម្រោង និងផែនការផ្សព្វផ្សាយអនុវត្តចាប់ពីដើមឆ្នាំ។ មន្ទីរហិរញ្ញវត្ថុត្រូវសកម្មក្នុងការឧបត្ថម្ភ និងផ្តល់អាទិភាពថវិកាសម្រាប់គម្រោងដែលពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល។ ការិយាល័យគណៈចង្អុលការត្រូវបូកសរុបរាល់មតិយោបល់ និងសំណើនានា ដើម្បីចេញផែនការសកម្មភាពឆ្នាំ ២០២៦ ឱ្យបានឆាប់៕
ប្រភព៖ baocantho.com.vn - សុផន