នៅគ្រប់ដំណាក់កាលនៃបដិវត្តនិងក្នុងកិច្ចផ្លាស់ថ្មីនាបច្ចុប្បន្ន ជនរួមជាតិខ្មែរណាមបូគឺជាចំណែកមួយដែលមិនអាចផ្តាច់ពីផែនមហាសាមគ្គីទូទាំងជនជាតិ។ វត្តទក្ខិណនិកាយខ្មែរមិនត្រឹមជាទីគោរពបូជាសាសនា នៅទាំងជា “ដួងព្រលឹង សរសៃឈាម” ពង្រឹងក្តីជំនឿ រក្សាអត្តសញ្ញាណនិងជា “ស្ពានតភ្ជាប់យ៉ាងទន់ភ្លន់” នាំយកគោលការណ៍របស់បក្ស រដ្ឋដល់គ្រប់ច្រកល្ហកនៃភូមិស្រុកទាំងអស់។ ជាមួយប្រពៃណីស្នេហាជាតិដ៏មុតមាំ រួមជាមួយសមិទ្ធផលជាក់ស្តែងពីគោលនយោបាយជនជាតិ សាសនា ជនរួមជាតិខ្មែរកំពុងបន្តរពង្រីកកម្លាំងមហាសាមគ្គីតស៊ូ ច្រានចោលនូវបណ្តាល្បិចកលមួលបង្កាច់ បំបែកបំបាក់និងរឹងបឹងក្រោមទង់បក្សក្នុងដំណើរការកសាងនិងអភិវឧ្ឍប្រទេសជាតិ។
អត្ថបទទី១: វត្តអារាមខ្មែរ “ដួងព្រលឹង”ភូមិស្រុកទីបង្អែកនៃទឹកចិត្តប្រជាជន
ក្នុងអារម្មណ៍ជនរួមជាតិខ្មែរនៅតំបន់វាលរាបទន្លេគីវឡុង វត្តទក្ខិណនិកាយខ្មែរបានផុសផុតពីអត្ថន័យសាសនា ក្លាយជា “បេះដូងអមតះ”របស់ទូទាំងភូមិស្រុក។ ទីនេះមិនត្រឹមជាសារមន្ទីរក្សាតម្លៃវប្បធម៌ នៅទាំងជាសក្ខីភាពច្បាស់ក្រឡែតនៃការយកចិត្តទុកដាក់ឥតងាករេរបស់បក្ស រដ្ឋក្នុងការអភិរក្សអត្តសញ្ញាណនិងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ បង្កទីបង្អែកមិនអាចជំនួសឱ្យក្តីជំនឿរបស់ជនរួមជាតិ។
ទីផ្ញើរជីវិត រក្សាអត្តសញ្ញាណជនជាតិ
លោកចូវគីមសើង អាយុ៧៨ឆ្នាំ នៅឃុំកូតូ ខេត្តអាងយ៉ាង បានផ្សាភ្ជាប់មួយជីវិតរបស់ខ្លួនជាមួយវត្តអារាម។ លោកចែករំលែក ក្តីរីករាយ ទុក្ខព្រួយ និងក្រឹត្យក្រមសីលធម៌តែងបានបំប៉នចេញពីវត្តអារាម។ ចំពោះលោក វត្តជាទីបង្អែកដ៏រឹងមាំ ជាសាលារៀនរបស់ទូទាំងសហគមន៍។

វត្តអារាមខ្មែរជាទីប្រព្រឹត្តឡើងបណ្តាសកម្មភាពវប្បធម៌ សីល្បៈ កីឡា នាឱកាសពិធីបុណ្យទាន។
លោកសើងបានចែករំលែកដោយក្តីមោទនះអះអាងពីតួនាទីរបស់វត្ត៖ វត្តខ្មែរមានអត្ថន័យសំខាន់ចំពោះពុទ្ធបរិស័ទ្ធនិយាយដោយឡែកនិងជនរួមជាតិខ្មែរនិយាយរួម។ ត្បិតទីនេះជាទីប្រជុំជីវភាពសាសនានិងជាទីអប់រំសីលធម៌ ផ្នត់រស់នៅចំពោះពុទ្ធបរិស័ទ្ធនិងជនរួមជាតិខ្មែរ។ វត្តជាទីពន្យល់ណែនាំបណ្តាតម្លៃសីលធម៌ វិធីប្រៀនប្រដៅកូនចៅ ការប្រព្រឹត្តក្នុងសហគមន៍របស់មាមីងខ្មែរ។
ពាក្យប្រៀនប្រដៅពោរពេញដោយទស្សនវិជ្ជាបានលត់ដំអត្តចរិតនិងអត្តសញ្ញាណរបស់យុវវ័យ។ បងគឹមតឹងដាក ជាយុវវ័យនៅខេត្តវិញឡុង ចែករំលែកពីវ័យកុមារភាពរបស់ខ្លួន៖ វត្តខ្មែរមិនត្រឹមជាទីបង្អែកផ្លូវចិត្ត នៅដូចជាសាលារៀននៃជីវិតផងដែរ។ ទីនេះខ្ញុំបានស្តាប់ព្រះសង្ឃប្រដៅពីសីលធម៌ ការរស់នៅស្លូតបូត ចេះគោរពចាស់ទុំ។ ដោយការផ្សាភ្ជាប់នេះ បានបង្រៀនខ្ញុំពីមេរៀនដ៏មានតម្លៃនៃស្មារតីសាមគ្គី ស្រឡាញ់រាប់អាននិងភារកិច្ចជាមួយសមូហភាពនិងសហគមន៍។
ការផ្សាភ្ជាប់នោះបានកម្លាយវត្តទៅជា “សារមន្ទីរស់”អំពីវប្បធម៌ សម្ភារនិងស្មារតី។ ទាំងស្ថាបត្យកម្មរបស់វត្តក៏ជារឿងព្រេងដូចពាក្យប្អូនថាច់តឹងផុងអតីតនិស្សិតសកលវិទ្យាល័យកឹងធើ ចែករំលែក៖ ក្នុងចិត្តគំនិតរបស់ខ្ញុំវត្តដូចជាសៀវភៅរឿងព្រេងមួយក្បាល។ វត្តអារាមខ្មែរមានស្ថាប័ត្យកម្មពិសេស មានក្បូរក្បាច់រចនាជាច្រើន ក្នុងបណ្តាក្បូរក្បាច់រចនាទាំងនោះ តែងទាក់ទងនឹងប្រវត្តិរឿងរ៉ាវ រឿងនិទានរបស់មាមីងខ្មែរ។ ប្រការនោះ បានធ្វើឱ្យខ្ញុំកាន់តែចាប់អារម្មណ៍ យល់ច្បាស់ជាងទៀតពីអត្តសញ្ញាណរបស់ជនជាតិខ្លួន។
វត្តជាទីឆ្លើយតបសំណូមពររៀនភាសានិងអក្សរខ្មែរ ជាកត្តាសំខាន់បំផុតដើម្បីរក្សាអត្តសញ្ញាណជនជាតិ។ ព្រះឧបជ្ឈាយ៍លីហុង សមាជិកក្រុមប្រឹក្សាអភិបាលព្រះពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ អនុប្រធានប្រចាំការសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុងកឹងធើ អះអាងប្រការនេះជាសច្ចធម៌ប្រវត្តិសាស្ត្រ វត្តអារាមជាដួងព្រលឹង ជាសរសៃឈាមរបស់ជនរួមជាតិខ្មែរ។ អាចនិយាយបានថាវត្តជាដួងព្រលឹង ជាបេះដូងអមតៈរបស់ទូទាំងភូមិស្រុក។ នេះជាសារមន្ទីរស់អំពីវប្បធម៌សម្ភារនិងស្មារតី។ វត្តក្លាយជាកសិណសាក្សីនៃប្រវត្តិសាស្ត្រអភិវឧ្ឍវប្បធម៌ ទីដែលស្ថាប័ត្យកម្ម ភាសានិងសីល្បៈជនជាតិបានអភិរក្សពីជំនាន់មួយទៅជំនាន់មួយ។ នេះគឺជាឋានគ្រឹះស្មារតីមិនអាចខ្វះបានក្នុងផែនមហាសាមគ្គីទូទាំងជនជាតិ ជាឫសគល់រឹងមាំរក្សាជនរួមជាតិខ្មែររឹងបឹងចំពោះការប្រែប្រួលនិងជាទីលត់ដំទឹកចិត្តស្នេហាជាតិនិងស្មារតីសហគមន៍។

ព្រះឧបជ្ឈាយ៍លីហុង បង្រៀនអក្សរខ្មែរដល់កូនក្មួយជនរួមជាតិខ្មែរ។
វិនិយោគទឹកចិត្តប្រជាជន ជាការវិនិយោគស្ថេរភាព
យល់ច្បាស់ពីតួនាទីពិសេស គឺលទ្ធភាពផ្សាភ្ជាប់សហគមន៍របស់វត្ត បក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគតែងយកចិត្តទុកដាក់និងបង្កលក្ខណៈដើម្បីវត្តនិងព្រះសង្ឃពង្រីកតួនាទីសកម្មរបស់ខ្លួន។
លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ចែករំលែកលម្អិតពីការឧបត្ថម្ភសំដៅលើកតម្កើងនិងអភិរក្សបណ្តាលក្ខណៈវប្បធម៌ប្រពៃណី ជំនឿដ៏ពិសេស៖ រដ្ឋអំណាចបានឧបត្ថម្ភច្រើនផ្នែក តាំងពីការផ្តល់ដី ជួសជុលវត្ត បើកថ្នាក់បង្រៀនអក្សរខ្មែរបាលី ធម្មវិន័យ ដល់ការវិនិយោគទូក ង ភ្លេងពិណពាទ្យនិងបណ្តាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ការយកចិត្តទុកដាក់នោះមិនបង្អង់ត្រឹមបណ្តាគោលនយោបាយរួម នៅទាំងអនុវត្តជាក់ស្តែងបង្កើតបានជាសំណង់នានា។ ដូចកម្មវិធី គម្រោងឧបត្ថម្ភជួសជុល កសាងថ្មីដល់វត្តខ្មែរចំនួន១៥០វត្ត នៅតំបន់វាលរាបទន្លេគីវឡុង។ មានដូចសំណង់ព្រះវិហារ សាលាទាន ចេតីយ សាលប្រជុំ សាលាបាលី។ល។ បានវិនិយោគពីប្រភពថវិការដ្ឋគួបផ្សំជាមួយការរួមវិភាគទានរបស់ប្រជាជននិងពុទ្ធបរិស័ទ្ធ។
ទន្ទឹមនោះ រដ្ឋអំណាចភូមិភាគនៅទាំងយកចិត្តទុកដាក់បណ្តុះបណ្តាល បំប៉នចំណេះដឹងការពារប្រទេស សន្តិសុខ ក្រឹត្យច្បាប់ដល់ព្រះសង្ឃនិងអ្នកមានប្រិយភាព។ អាស្រ័យហេតុនោះ ជីវភាពស្មារតីរបស់ព្រះសង្ឃមួយថ្ងៃកាន់តែលំនឹង។ មានព្រះសង្ឃជាច្រើនអង្គបានបណ្តុះបណ្តាលរៀបរយ សកម្មផ្សព្វផ្សាយព្រះធម៌ ចលនាពុទ្ធបរិស័ទ្ធ រស់នៅ “ប្រតិបត្តិល្អសាសនា អនុវត្តល្អការងារសង្គម”ចូលរួមកសាងជនបទថ្មី បន្ថយក្រ រក្សាសន្តិសុខសណ្តាប់ធ្នាប់។
មិនត្រឹមបញ្ជាក់ច្បាស់ពីគោលនយោបាយមនុស្សធម៌ មិនងាករេរបស់បក្សក្នុងការគោរពសិទ្ធសេរីភាពជំនឿ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ធ្វើឱ្យវត្តក្លាយជាទីផ្សាភ្ជាប់សហគមន៍ បង្កជាទីបង្អែករឹងមាំនៃក្តីជំនឿទៅលើគោលការណ៍ដឹកនាំ។ នេះជាការវិនិយោគទឹកចិត្តប្រជាជន លើអត្តសញ្ញាណនិងការអភិវឧ្ឍស្ថេរភាព បង្កជាមូលដ្ឋានគ្រឹះរឹងមាំនៃទំនាក់ទំនងសាសនា - ជនជាតិក្នុងយុគសម័យថ្មី។ ព្រះឧបជ្ឈាយ៍លីហុងមានថេរដិកាដូច្នេះ។
ពេលវត្តក្លាយជា “បេះដូង” រក្សាចង្វាក់លោតឱ្យភូមិស្រុក ឯអ្នកដែលរក្សាជីវភាពសាសនានោះ គឺព្រះសង្ឃ បានរែកពិនលើស្មាភារកិច្ចដ៏ខ្ពង់ខ្ពស់: តភ្ជាប់ឆន្ទៈបក្សជាមួយទឹកចិត្តប្រជាជន៕
(នៅតទៀត...)
ហាទ្រីវ -ចន្ថា