14/01/2026 - 20:16

ដំណោះស្រាយគន្លឹះចំនួន ៦ ដើម្បីការពារនិងលើកកម្ពស់សុខភាពប្រជាជននៅទីក្រុងកឹងធើ 

គណៈកម្មាធិការបក្សទីក្រុងកឹងធើ ទើបនឹងចែងកម្មវិធីលេខ ១១-CTr/TU ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ អំពីដំណោះស្រាយលោតផ្លោះមួយចំនួនក្នុងការពង្រឹងការការពារ ការថែទាំនិងលើកកម្ពស់សុខភាពប្រជាជន។

ទីក្រុងកឹងធើពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់គុណភាពថែទាំសុខភាពប្រជាជននៅក្នុងសហគមន៍។

គណៈកម្មាធិការបក្សទីក្រុងបានបញ្ជ្រាបនូវទស្សនៈអាទិភាព ថែទាំ ការពារនិងលើកកម្ពស់សុខភាពប្រជាជន គឺជាភារកិច្ចនយោបាយយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ព្រមទាំងជាតួនាទីរបស់ទូទាំងប្រព័ន្ធនយោបាយទូទាំងសង្គម និងប្រជាពលរដ្ឋគ្រប់រូប។

កម្មវិធីលេខ ១១-CTr/TU បានកំណត់គោលដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ជាជំហានលើកកម្ពស់គុណភាពទាំងផ្នែកសុខភាព ស្មារតីនិងអាយុរបស់ប្រជាជន។ ភារកិច្ចនិងដំណោះស្រាយគន្លឹះទាំង ៦ ដែលបានកំណត់ រួមមាន៖

ទីមួយ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាអំពីគំនិតនិងសកម្មភាព ក្នុងការដឹកនាំ និងចាត់តាំងអនុវត្តការងារ ការពារ ធានានិងលើកកម្ពស់សុខភាពប្រជាជន៖ ផ្តោតលើការផ្លាស់ប្តូរការយល់ដឹងរបស់រដ្ឋអំណាចគ្រប់ថ្នាក់ ដើម្បីបញ្ចូលគោលដៅសុខា​ភិ​បាលទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ ព្រមទាំងកសាងរបៀបរស់នៅមានប្រយោជន៍ និងស្មារតីម្ចាស់ការ ការពារសុខភាពក្នុងទូទាំងសង្គម។

ទីពីរ ផ្សព្វផ្សាយ ធ្វើឱ្យជាក់ស្តែងនូវយន្តការ ផ្តោតលើការលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ជាពិសេសគឺសុខាភិបាលបង្ការ និងសុខាភិបាលមូលដ្ឋាន ពង្រីកចំណុចខ្លាំងនៃឱសថបុរាណ៖ ផ្តល់អាទិភាពធ្វើឱ្យសុក្រឹតនូវយន្តការគោលនយោបាយ ដើម្បីពង្រឹងបណ្តាញសុខាភិបាលមូលដ្ឋាន ភាវូបនីយកម្មប្រព័ន្ធបង្ការ និងអភិវឌ្ឍន៍សុខា​ភិ​បាលជំនាញស៊ីជម្រៅ បូករួមជាមួយនឹងឱសថបុរាណ។

ទីបី លើកកម្ពស់ក្រមសីលធម៌គ្រូពេទ្យ អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលគុណភាពខ្ពស់ ព្រមៗគ្នា ឆ្លើយតបការពេញចិត្តរបស់អ្នកជំងឺ និងសមាហរណកម្មអន្តរជាតិ៖ យកចិត្តទុកដាក់យ៉ាងសំខាន់ក្នុងការកសាងកងជួរគ្រូពេទ្យ មានទាំង "សមត្ថភាព និងគុណធម៌" តាមរយៈគោលនយោបាយលើកទឹកចិត្តពិសេស កែលម្អបរិស្ថានធ្វើការ និងជំរុញយ៉ាងខ្លាំងក្លាការបណ្តុះបណ្តាលធនធានផ្នែកសុខាភិបាលតាមបទដ្ឋានអន្តរជាតិ។

ទីបួន ជំរុញការកែទម្រង់ហិរញ្ញវត្ថុសុខាភិបាល និងអភិវឌ្ឍន៍មានប្រសិទ្ធភាព ចីរភាពគោលនយោបាយធានារ៉ាប់រងសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងចីរភាព៖ រៀបចំរចនាសម្ព័ន្ធថវិការដ្ឋឡើងវិញ ដើម្បីផ្តល់អាទិភាពដល់ផ្នែកសុខាភិបាលបង្ការ ជាជំហានឈានទៅរកការលើកលែងថ្លៃមន្ទីរពេទ្យសម្រាប់អ្នកអន់ប្រៀប និងអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃជូនប្រជាជន ផ្សារភ្ជាប់ជាមួយធានារ៉ាប់រងសុខាភិបាល។

ទីប្រាំ លោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលលើគ្រប់វិស័យក្នុងការថែទាំសុខភាព៖ ជំរុញការផ្លាស់ប្តូរឌីជីថលផ្នែកសុខាភិបាលតាមរយៈសំណុំឯកសារសុខភាពអេឡិចត្រូនិក អនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការព្យាបាល និងអភិវឌ្ឍន៍ឧស្សាហកម្មឱសថទំនើប ដើម្បីម្ចាស់ការលើប្រភពថ្នាំចាំបាច់។

ទីប្រាំមួយ ជំរុញការអភិវឌ្ឍសុខាភិបាលឯកជន កៀងគរនិងប្រើប្រាស់មានប្រសិទ្ធភាពរាល់ប្រភពធនធានសម្រាប់អភិវឌ្ឍសុខាភិបាល៖ លើកទឹកចិត្តតំបន់សេដ្ឋកិច្ចឯកជនឱ្យវិនិយោគលើមន្ទីរពេទ្យខ្នាតធំ និងសេវាកម្មបច្ចេកទេសខ្ពស់ តាមរយៈទម្រង់សហប្រតិបត្តិការរវាងរដ្ឋ - ឯកជន រួមជាមួយនឹងការផ្តល់អាទិភាពលើដីធ្លី ពន្ធ និងឥណទាន៕

ធូសឿង - វ៉ាន់តឹន

ចែករំលែកអត្ថបទ