- វិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយសុខាភិបាល; នាយកដ្ឋានប្រជាសាស្ត្រ (ក្រសួងសុខាភិបាល) ធ្វើការជាមួយមន្ទីរសុខាភិបាលទីក្រុងកឹងធើ អំពីលទ្ធផល៥ឆ្នាំអនុវត្តកម្មវិធីបើកទូលាយការពិនិត្យរកជំងឺ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលមុនសម្រាលនិងទារកទើបកើត (ហៅកាត់ថា កម្មវិធី)។

ក្រុមការងារបានធ្វើការនៅមន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ។
នេះជាសកម្មភាពតាមផែនការរបស់ក្រសួងសុខាភិបាល ដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីទូទាំងប្រទេស ដំណាក់កាល២០២១-២០២៥។ តាមរយៈនោះ អាចកំណត់បាននូវបញ្ហាប្រឈមនិងស្នើសុំដំណោះស្រាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីសម្រាប់ដំណាក់កាលបន្ទាប់។ ក្រុមការងារបានធ្វើការជាមួយមន្ទីរសុខាភិបាលទីក្រុង មន្ទីរពេទ្យសម្ភពរដ្ឋនិងឯកជន ដំណាក់សុខាភិបាលមួយចំនួននិងប្រជាជន។
តាមរបាយការណ៍របស់មន្ទីរសុខាភិបាលទីក្រុងកឹងធើ ទីក្រុងជាសារវន្តសម្រេចនូវភាគកម្រិតនៃកម្មវិធី។ គិតដល់បញ្ចប់ដំណាក់កាល អត្រាគូស្វាមីភរិយាវ័យក្មេងទទួលបានការពិគ្រោះ និងពិនិត្យសុខភាពមុនរៀបអាពាហ៍ពិពាហ៍ មានជាង ៤២%; អត្រាស្ត្រីមានផ្ទៃពោះ ទទួលបានការពិនិត្យរកជំងឺមុនសម្រាល សម្រេច ៧០,៨% និងអត្រាទារកទើបកើត ទទួលបានការពិនិត្យរកជំងឺសម្រេច ៧១,៥%។ ចំពោះបណ្តាញសេវាកម្ម បច្ចុប្បន្នមានឃុំ សង្កាត់ ៧០% បានបង្កើតទីតាំងពិគ្រោះយោបល់ និងផ្តល់សេវាកម្មសម្រាំងរកជំងឺតាមការណែនាំជំនាញវិជ្ជាជីវៈ ហើយមានគ្រឹះស្ថានសុខាភិបាលថ្នាក់តំបន់ ៧០% មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាបច្ចេកទេសពាក់ព័ន្ធ រួមចំណែកលើកកម្ពស់លទ្ធភាពបង្ខិតជិតសេវាកម្មសម្រាប់ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល។ ទោះបី កម្មវិធីមិនទាន់មានភាពព្រមៗគ្នាក្នុងការអនុវត្តភាគកម្រិតរវាងបណ្តាភូមិភាគក៏ដោយ ឈ្មោះជំងឺបានពិនិត្យរកឃើញនៅមានចំនួនតិច ការគ្រប់គ្រងក្រុមមុខសញ្ញាដែលមានហានិភ័យខ្ពស់មិនទាន់តឹងរឹង ហើយនៅខ្វះលក្ខខណ្ឌមូលដ្ឋានសម្ភារៈ និងឧបករណ៍បច្ចេកទេសជំនាញនៅសុខាភិបាលមូលដ្ឋាន ដើម្បីអនុវត្តការធ្វើពិនិត្យរកជំងឺនិងពិការភាពពីកំណើត…។
ចំពោះកម្មវិធីរបស់ទីក្រុងកឹងធើ ផ្នែកសុខាភិបាលទីក្រុងកឹងធើ នឹងបន្តពង្រឹងនិងលើកកម្ពស់សមត្ថភាពប្រព័ន្ធនិងកងជួរបុគ្គលិកផ្នែកប្រជាសាស្ត្រ កែសម្រួលនូវភាគកម្រិតឱ្យសមស្របនឹងស្ថានភាពជាក់ស្តែង ពង្រីកតួនាទីរបស់មន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ ក្នុងការងារដឹកនាំសម្រាប់បណ្ដាញសេវាសុខាភិបាល។ ទន្ទឹមនឹងនោះ បើកទូលាយការចូលរួមរបស់ផ្នែកសុខាភិបាលឯកជន ធានាការត្រួតពិនិត្យយ៉ាងតឹងរឹងការប្រើប្រាស់ថវិកានិងសម្ភារៈពេទ្យរដ្ឋ៕
ប្រភពៈ baocantho.com.vn - ពេជ្រសឿន