មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/09/2025 - 08:49

ជំ​រុញ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ ជា​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ជាង​៧៥% ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ និង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ជា​ច្រើន​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា។​

ប្រ​មូល​ផ្តុំ​វិនិ​យោ​គផ្លូវ​គមនា​គមន៍​ជន​បទ​ឃុំ​ធ្វឹង​ហ្វា ទីក្រុង​កឹង​ធើ។

ឃុំ​ធ្វឹង​ហ្វា បាន​បង្កើត​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ រួម​បញ្ចូល​នៃ​ឃុំ​ភូ​តឹង​និង​ធ្វឹង​ហ្វា មាន​ប្រ​ជា​ជន​ជាង​ ២៨.០០០ នា​ក់ ចែក​ជា ១១ ភូមិ​។​ ក្នុង​នោះ​ មាន​ភូមិ​លំ​បាក​ខ្លាំង​ចំ​នួន​ ៤ រួម​មាន​៖ ភឿកហ្វា ភឿកក្វើយ សាបូវ​ និង​ត្រា​កាញ B ដែល​ជាភូមិ​ចំ​ណុច​សំ​ខាន់​ក្នុង​ការ​វិនិ​យោ​គ​ហេដ្ឋា​រចនា​សម្ព័ន្ធជន​បទ​។​ ផ្ដើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ទី១ (២០២១ - ២០២៥) (ហៅ​កាត់​ថា​ កម្ម​វិធី​)។​ រយៈ​ពេល​ ៥ ឆ្នា​ំ​កន្លង​មក​ រដ្ឋ​អំ​ណា​ច​ឃុំ​ធ្វឹង​ហ្វា បាន​ប្រ​មូល​ផ្តុំ​វិនិ​យោ​គប្រ​ភព​ធន​ធាន​ជាច្រើន​ សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​។​ ឆ្លង​តាម​រយៈ​នោះ​ មិន​ត្រឹម​តែបើ​កឱកាស​ទាក់​ទាញ​ការ​វិនិ​យោ​គ​និង​អភិវឌ្ឍន៍សេដ្ឋ​កិច្ច​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែ​ក​លើ​ក​កម្ពស់​គុណ​ភាព​ជីវ​ភាព​រ​បស់ប្រ​ជា​ជន​ទៀត​ផង​។​

ភាព​ផ្លាស់​ថ្មី​ជាក់​ស្តែង​នោះ​គឺ ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍ជន​បទ​ និង​ផ្លូវ​ភ្ជាប់​ភូមិ​ ភ្ជាប់​ឃុំ​ជាច្រើន​ សព្វ​ថ្ងៃ​បាន​ចាក់​បេ​តុង​រួច​រាល់​។​ ការ​ធ្វើ​ដំ​ណើរនិង​ជួញ​ដូរ​ទំ​និញ​កាន់​តែមាន​ភាព​ងាយ​ស្រួល​ បង្ក​លក្ខណៈ​សម្រាប់​មាមីង​បើ​ក​ទូលាយ​ផលិតកម្ម​ និង​ពង្រីក​ទីផ្សារ។​ យោ​ងតាម​របាយ​ការ​ណ៍​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​ ប្រ​ភព​ទុន​បាន​ផ្ដល់​ឱ្យ​ឃុំ​ដើម្បី​អនុវត្ត​គម្រោង​ - វិនិ​យោ​គហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ បម្រើ​ផលិតកម្ម​ និង​ជីវ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ និង​អង្គ​ភាព​អា​ជីវ​កម្ម​រដ្ឋ​នា​នា​លើ​វិស័យ​ជន​ជាតិ​គឺជា​ង ១១ ពាន់​លាន​ដុង​សម្រាប់​អនុវត្ត​សំ​ណង់​សំ​ខាន់​ៗ​ដូច​ ជាផ្លូវ​ប្រ​ឡាយ​សាម​សិប​មេសា​ - ភូមិ​ភឿកហ្វា ផ្លូវ​ប្រ​ឡាយ​សាបូវ​ - ភូមិ​សាបូវ​ ជួស​ជុល​និង​ បង្កើន​កម្រិត​ផ្លូវ​១៣៥ - ភូមិ​ភឿកក្វើយ។​ល។​

លោក​លីសើយ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ភឿកក្វើយ ចែក​រំលែក៖ “កាល​ពី​មុន​ ផ្លូវ​ពិបាក​ធ្វើ​ដំ​ណើរណា​ស់​ បំ​ផុត​គឺនៅ​រដូវ​វស្សា​។​ អា​ស្រ័យ​ការ​វិនិ​យោ​គ​របស់​រដ្ឋ​ ទើប​ពេល​នេះ​ផ្លូវ​បាន​ចាក់​បេ​តុង​រួច​រាល់​ យាន​ជំ​និះ​ក៏​ស្រួល​បើ​ក​ប​រ កុមារ​ទៅ​រៀន​មាន​ភាព​ងាយ​ស្រួល​ ប្រ​ជា​ជន​ត្រេក​អរ​ខ្លាំង​ណា​ស់​”។​

មិន​ត្រឹម​តែវិនិ​យោ​គកសាង​សំ​ណង់​ប៉ុណ្ណោះ​ទេ​ រដ្ឋ​អំ​ណា​ច​ឃុំ​ធ្វឹង​ហ្វានៅ​ទាំង​សហកា​រយ៉ាង​ស្អិត​ស្មួតជាមួយ​សមាគម​និង​អង្គ​ការ​នា​នា​ដូច​ជា​៖ សមាគម​កសិករ​ សមាគម​នា​រី សម្ព័ន្ធ​យុវជន​ជាដើម​ ដើម្បី​លើ​ក​កម្ពស់​តួនា​ទីរបស់​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​ និង​ថែរក្សា​សំ​ណង់​នា​នា​ក្រោយ​ពី​ការ​វិនិ​យោ​គ។​ យុទ្ធ​នាការ​សម្អាត​បរិស្ថាន​ជាច្រើន​ ជាពិសេស​យុទ្ធ​នាការ​ “ថ្ងៃ​សៅ​រ៍បៃតង​” បាន​រៀប​ចំ​ជារឿយ​ៗ​នៅ​តាម​ភូមិ​នា​នា​ កៀរ​គរ​ប្រ​ជា​ជន​យ៉ាង​ច្រើន​កុះ​ករ​ចូល​រួម​កាប់​ឆ្ការ​ព្រៃ​ ប្រ​មូល​សំ​រាម​ សម្អាត​ផ្លូវ​ បង្កើត​ទេ​សភា​ព​បៃតង​ - ជ្រះ​ - ស្អាត​  រួម​ចំ​ណែ​ក​កសាង​បរិស្ថាន​រស់​នៅ​វិជ្ជមាន​។​

លោក​ត្រឹង​ង៉ុក​ថា​ញផុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង​៖ “មិន​ត្រឹម​តែផ្តោត​លើ​ការវិនិ​យោ​គ​ហេដ្ឋា​រចនា​សម្ព័ន​្ធ​គមនា​គមន៍​ប៉ុណ្ណោះ​ទេ​ សំ​ណង់​សំ​ខាន់​ៗ​ឯទៀត​ មាន​ដូច​ជា​ សាលា​រៀន​ ដំ​ណា​ក់​សុខា​ភិបាល​ ប្រ​ព័ន្ធ​ទឹក​ស្អាត​ អគ្គិ​សនី​ជាដើម​ ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោ​គ រួម​ចំ​ណែ​ក​លើ​ក​កម្ពស់​គុណ​ភាព​រ​ស់នៅ​របស់​ប្រ​ជា​ជន​។​ អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ និង​ការ​ស្រុះ​ចិត្ត​គំ​និត​របស់​ប្រ​ជា​ជន​ ទើប​ឃុំ​ធ្វឹង​ហ្វាជា​ជំ​ហា​ន​មាន​ភាព​ផ្លាស់​ប្តូរ​ ហើយ​ឈាន​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ និង​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​”៕​

                                    ហុង​ទើ-ថា​ច់​ធី

ចែករំលែកអត្ថបទ