26/09/2025 - 07:24

ត្រូវ​អនុវត្ត​ការ​ប្ដូរ​គណ​នីគិត​លុយ ទៅ​ជា​គណនី​ចរា​ចរណ៍​មុន​ថ្ងៃ​១/១០/២០២៥ 

មុន​ថ្ងៃទី ១ ខែ​តុលា ឆ្នាំ ២០២៥ ម្ចាស់​រថ​យន្ត ត្រូវ​អនុវត្ត​ការ​ប្ដូរ​ពី​គណនី​គិត​លុយ​ដែល​កំ​ពុង​ប្រើ​ប្រាស់​បច្ចុប្បន្ន​ទៅ​ជា​គណនី​ចរា​ចរណ៍​វិញ ដោយ​តភ្ជាប់​ទៅ​នឹង​មធ្យោ​បាយ​ទូទាត់​មិន​ប្រើ​ប្រាក់។ ប្រ​សិន​បើ​មិន​អនុវត្ត​មធ្យោ​បាយ នឹង​មិន​អាច​ចរា​ចរណ៍​ឆ្លង​ស្ថា​នីយ​គិត​លុយ​បាន​ទេ។

រូបជា​ឧទា​ហរណ៍។

មាត្រា ៣១ នៃ​អនុក្រឹត្យ​លេខ ១១៩​/២០២៤/​NĐ-CP របស់​រដ្ឋា​ភិ​បាល បាន​កំ​ណត់​អំ​ពី​ការ​ទូ​ទាត់​តាម​អេ​ឡិច​ត្រូ​និក​សម្រាប់​ផ្លូវ​គោក ចែង​អំ​ពី​សិទ្ធិ​និង​កា​តព្វ​កិច្ច​របស់​ម្ចាស់​យាន​យន្ត​ដូច​ខាង​ក្រោម៖ សហ​ការ​ជា​មួយ​អ្នក​ផ្គត់​ផ្គង់​សេ​វា​បង់​ថ្លៃ​ផ្លូវ​ថ្នល់ អនុវត្ត​ការ​ផ្លាស់​ប្ដូរ​គណនី​គិត​លុយ​ដែល​កំ​ពុង​ប្រើ​ប្រាស់​តាម​សេចក្តី​សម្រេច​លេខ ១៩/​២០២០ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ទៅ​ជា​គណនី​ចរា​ចរណ៍​និង​អនុវត្ត​ការ​តភ្ជាប់​មធ្យោ​បាយ​ទូ​ទាត់​ដោយ​មិន​ប្រើ​ប្រាក់​ជា​មួយ នឹង​គណ​នី​ចរា​ចរណ៍​មុន​ថ្ងៃ​ទី ១ ខែតុលា ឆ្នាំ ២០២៥។

អនុ​ក្រឹត្យ​លេខ ១១៩/​២០២៤​/NĐ-CP អនុញ្ញាត​រយៈ​ពេល​មួយ​ឆ្នាំ (ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ២០២៤ ដល់​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ២០២៥) សម្រាប់​ម្ចាស់​យាន​យន្ត​និង​អ្នក​ផ្គត់​ផ្គង់​សេវា​គិត​លុយ អនុវត្ត​ការ​ផ្លាស់​ប្ដូរ​គណ​នី​គិត​លុយ ទៅ​ជា​គណ​នី​ចរា​ចរណ៍ ដោយ​តភ្ជាប់​នឹង​មធ្យោ​បាយ​ទូ​ទាត់​មិន​ប្រើ​ប្រាក់។

ជាក់​ស្ដែង ត្រង់​កថា​ខ័ណ្ឌ ៦ និង​កថា​ខ័ណ្ឌ ៧ មាត្រា ៣៦ នៃ​អនុ​ក្រឹត្យ​លេខ ១១៩​/២០២៤​/NĐ-CP បាន​កំ​ណត់៖ អ្នក​ផ្គត់​ផ្គង់​សេវាទូ​ទាត់​កម្រៃ​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់ ត្រូវ​អនុវត្ត​ជា​ស្រេច​ការ​ប្ដូរ​គណ​នី​គិត​លុយ​របស់​ម្ចាស់​យាន​យន្ត​ស្រប​តាម​សេចក្តី​សម្រេច​លេខ ១៩/​២០២០/​QĐ-TTg ចុះ​ថ្ងៃ​ទី ១៧ ខែ​មិថុ​នា ឆ្នាំ​២០២០ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ទៅ​ជា​គណ​នី​ចរា​ចរណ៍ តភ្ជាប់​នឹង​មធ្យោ​បាយ​ទូទាត់​របស់​ម្ចាស់​យាន​យន្ត មុន​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ​២០២៥។

អ្នក​ផ្គត់​ផ្គង់​សេវា​ទូទាត់​កម្រៃ​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់ ត្រូវ​អនុវត្ត​ជា​ស្រេច​ការ​ផ្ទេរ​ប្រាក់​ពី​គណ​នី​គិតលុយ​របស់​ម្ចាស់​យាន​យន្ត​តាម​សេចក្តី​សម្រេច​លេខ​១៩​/២០២០​/QĐ-​TTg ចុះ​ថ្ងៃ​ទី ១៧ ខែ​មិថុ​នា ឆ្នាំ ២០២០ របស់នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ទៅ​ជា​មធ្យោ​បាយ​ទូទាត់​របស់​ម្ចាស់​យាន​យន្ត ដោយ​តភ្ជាប់​ទៅ​នឹង​គណ​នី​ចរា​ចរណ៍​មុន​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ២០២៥។

អា​ស្រ័យ​ហេតុ​នោះ មុន​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ២០២៥ ម្ចាស់​យាន​យន្ត​ត្រូវ​អនុវត្ត​ការ​ប្ដូរ​គណ​នី​គិត​លុយ​ដែល​ប្រើ​ប្រាស់​បច្ចុប្បន្ន ទៅ​ជា​គណនី​ចរា​ចរណ៍​តភ្ជាប់​ទៅ​នឹង​មធ្យោ​បាយ​ទូទាត់​មិន​ប្រើ​ប្រាក់។ ប្រ​សិន​បើ​មិន​អនុវត្ត​មធ្យោ​បាយ​នឹង​មិន​អាច​ចរា​ចរណ៍​ឆ្លង​ស្ថា​នីយគិត​លុយ​បាន​ទេ៕

     យោង៖ Chinhphu.vn-ថាច់ធី

ចែករំលែកអត្ថបទ