11/08/2025 - 15:23

ចំ​ណុច​ខុស​គ្នា​ជា​មូល​ដ្ឋាន​ រវាង​អនុក្រឹត្យ​លេខ​ ១៧៨ និង​អនុក្រឹត្យ​លេខ​ ១៥៤ អំ​ពី​ការ​កាត់​បន្ថយ​ក្រប​ខណ្ឌ​ 

អនុក្រឹត្យ​លេខ​ ១៥៤​/២០២៥/​NĐ-CP កំ​ណត់​អំ​ពី​មុខ​សញ្ញា​គោល​ការណ៍​ គោល​នយោ​បាយ​កាត់​បន្ថយ​ក្រប​ខណ្ឌ​ និង​ភារ​កិច្ច​អនុវត្ត​ការ​កាត់​បន្ថយ​ក្រប​ខណ្ឌ​ក្នុង​ស្ថា​ប័ន​ អង្គ​ការ​និង​អង្គ​ភាព​អា​ជីវ​កម្ម​រដ្ឋ​របស់​បក្ស​ រដ្ឋ​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​អង្គ​ការ​នយោ​បាយ​-សង្គម​ ចាប់​ពី​មជ្ឈិម​ដល់​ថ្នាក់​ឃុំ។​

 ​ រូប​ជា​ឧទា​ហរណ៍។​

ក្នុង​ពេល​នោះ​ អនុក្រឹត្យ​លេខ​ ១៧៨/​២០២៤/​NĐ-CP បាន​កំ​ណត់​ពី​គោល​នយោ​បាយ​របប​ រួម​មាន៖ គោល​នយោ​បាយ​របប​សម្រាប់​អ្នក​ដែល​លា​ឈប់​ពី​ការ​ងារ​ (ចូល​និវត្តន៍​មុន​អា​យុ​ និង​ឈប់​បម្រើ​ការ​ងារ); គោល​នយោ​បាយ​ចំ​ពោះ​អ្នក​ដែល​បាន​ជ្រើស​តាំង​ឬ​តែង​តាំង​មុខ​តំ​ណែង​ដឹក​នាំ​គ្រប់​គ្រង​ ប៉ុន្តែ​មាន​ប្រាក់​ឧបត្ថម្ភ​ តំ​ណែង​ទាប​ជាង​ ឬ​លែង​ទទួល​មុខ​តំ​ណែង​ដឹក​នាំ គ្រប់​គ្រង។​ គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ បង្កើន​ការ​ចុះ​បម្រើ​ការ​ងារ​នៅ​មូល​ដ្ឋាន​; គោល​នយោ​បាយ​ ប្រើ​ការ​ចំ​ពោះ​អ្នក​ដែល​មាន​គុណ​សម្បត្តិ​និង​សមត្ថ​ភាព​លេច​ធ្លោ; គោល​នយោ​បាយ​បណ្តុះ​បណ្តាល​ និង​បង្កើន​សមត្ថ​ភាព​ចំ​ពោះ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ បន្ទាប់​ពី​ការ​រៀប​ចំ​ឡើង​វិញ​; ភារ​កិច្ច​ អនុវត្តន៍​គោល​នយោ​បាយ​ និង​របប​ចំ​ពោះ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ និង​កម្ម​ករ​នៅ​ក្នុង​ស្ថា​ប័ន អង្គ​ការ​ និង​អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​របស់​បក្ស​ រដ្ឋ​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម អង្គ​ការ​នយោ​បាយ​-សង្គម​ និង​សមា​គម​ដែល​បក្ស​និង​រដ្ឋ​ ប្រ​គល់​ភារ​កិច្ច​ចាប់​ពី​មជ្ឈិម​ដល់​ថ្នាក់​ស្រុក​ ក៏​ដូច​ជា​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ (រួម​មាន​កង​ទ័ព​ប្រ​ជា​ជន​ នគរ​បាល​ប្រ​ជា​ជន​ និង​អង្គ​ភាព​សន្តិ​សុខ) ក្នុង​ការ​រៀប​ចំ​សម្រិត​សម្រាំង​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ អង្គ​ភាព​រ​ដ្ឋ បាល​គ្រប់​លំ​ដាប់​ថ្នាក់​ ការ​កាត់​បន្ថយ​ក្រប​ខណ្ឌ​ ការ​រៀប​ចំ​ឡើង​វិញ​និង​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​។​

អនុក្រឹត្យ​លេខ​ ១៧៨ ជា​សារ​វន្ត​គឺ​អនុវត្ត​ចំ​ពោះ​មុខ​សញ្ញា​ដែល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​អំ​ពី​ការ​អនុវត្ត​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​ ក្រៅ​ពី​នោះ​ នៅ​មាន​មុខ​សញ្ញា​ផ្សេង​ទៀត​ ដូច​ជា​អនុវត្ត​ការ​កាត់​បន្ថយ​ក្រប​ខណ្ឌ​ ការ​រៀប​ចំ​ឡើង​វិញ​ និង​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ រួម​ទាំង​អ្នក​ដែល​មាន​បំ​ណង​ចូល​និវត្តន៍​មុន​អា​យុ។​

អនុក្រឹត្យ​លេខ​ ១៥៤ សំ​ខាន់​គឺ​អនុវត្ត​ចំ​ពោះ​មុខ​សញ្ញា​ដែល​សេស​សល់​ដោយ​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​ឡើង​វិញ​ ក្រៅ​ពី​នោះ​ នៅ​មាន​មុខ​សញ្ញា​ផ្សេង​ទៀត​ ដូច​ជា​ អ្នក​ស្ម័គ្រ​ចិត្ត​អនុវត្ត​ការ​កាត់​បន្ថយ​ក្រប​ខណ្ឌ​ និង​បុគ្គ​លិក​ជំ​នួយការ​នៅ​ថ្នាក់​ឃុំ​ដែល​បាន​លា​ឈប់​ពី​ការ​ងារ​ភ្លាម​ៗ។​

ក្រៅ​ពី​នេះ​ ត្រង់​ប្រ​ការ​ ៧ មាត្រា​៣ នៃ​អនុក្រឹត្យ​លេខ​១៥៤​/២០២៥​/NĐ-CP បាន​បញ្ជាក់​ច្បាស់​ពី​មុខ​សញ្ញា​ដែល​ស្ថិត​ក្នុង​ការ​កាត់​បន្ថយ​ក្រប​ខណ្ឌ​ ហើយ​គ្រប់​លក្ខណៈ​សម្បត្តិ​ទទួល​របប​គោល​នយោ​បាយ​ ដោយ​យោង​ទៅ​តាម​ឯក​សារ​ផ្សេង​ៗ​របស់​រដ្ឋា​ភិបាល​ គឺអាច​ទទួល​បាន​គោល​នយោ​បាយ​ដែល​មាន​អត្ថ​ប្រ​យោជន៍​ខ្ពស់​បំ​ផុត​តែ​មួយ​ប៉ុណ្ណោះ៕​

              ប្រ​ភពៈ laodong.vn -ពេជ្រ​សឿន​

ចែករំលែកអត្ថបទ