ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងមោទនភាព ខណៈពេលពិធីបុណ្យសែនដូនចួសឺ ភ្នំស្វាម ទើបបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ បង្ហាញឡើងវិញនូវពិធីដង្ហែបដិមាដូនចួសឺភ្នំស្វាមឆ្នាំនេះ ប្រព្រឹត្តឡើងក្នុងបរិយាកាសមហោឡារិក និងត្រឹមត្រូវតាមពិធីកិច្ចប្រពៃណី ដូចជា៖ ពិធីបើកទឹក - ឡើងភ្នំ - អញ្ជើញមហាក្សត្រីយានី; អុជធូបស្តូបយុទ្ធជនពលី; ដង្ហែគ្រែស្នែងដូនចួសឺពីស្តូបយុទ្ធជនពលីឡើងកំពូលភ្នំស្វាម ដើម្បីបង្ហាញឡើងវិញនូវពិធីទ្រង់គ្រឿង ពិធីដាក់ឡើងគ្រែស្នែង ។ល។ និងប្រារព្ធពិធីដង្ហែបដិមាដូនចួសឺមហាក្សត្រីយានី ពីកំពូលភ្នំស្វាម មកកាន់វិហារជីដូន (កន្លែងដែលបដិមាជីដូន ស្ថិតនៅជើងភ្នំស្វាម ក្រុងចូវដុក)។ នៅទីនេះ ក៏បានប្រព្រឹត្តឡើងនូវកម្មវិធីទស្សនីយភាព បង្ហាញឡើងវិញពិធីដង្ហែបដិមាដូនចួសឺភ្នំស្វាម។

ប្រារព្ធពិធីកិច្ចមុនពេលដង្ហែបដិមាដូនចួសឺភ្នំស្វាម ចុះពីលើភ្នំ។
ទោះបីពិធីដង្ហែដូនចួសឺភ្នំស្វាមឆ្នាំនេះ អាកាសធាតុមិនអំណោយផលក៏ដោយ ប៉ុន្តែទឹកចិត្តគោរពបូជាចំពោះដូនចួសឺភ្នំស្វាម - ដែលគេគោរពបូជាដូចមហាក្សត្រីយានីនោះ មិនត្រឹមតែមានប្រជាជនរាប់លាននាក់នៅណាមបូប៉ុណ្ណោះទេ ថែមទាំងសំណាយភាយដល់ទូទាំងប្រទេសទៀតផង ដោយមានប្រជាជន និងភ្ញៀវទេសចររាប់ពាន់នាក់បានចូលរួមក្នុងកំណាត់ផ្លូវភ្នំមានជម្រាលប្រវែងជាង ៤ គីឡូម៉ែត្រ។
ពិធីបុណ្យសែនដូនចួសឺភ្នំស្វាម ជាពិធីបុណ្យថ្នាក់ជាតិ ឆ្នាំនេះបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែឧសភា (ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី ២៧ ខែ៤ ចន្ទគតិវៀតណាម) ដិតដាមដោយអត្តសញ្ញាណវប្បធម៌ជាតិនៃអ្នកស្រុកនៅតំបន់ព្រែកទន្លេណាមបូ។ ក្រៅពីបង្ហាញឡើងវិញនូវពិធីដង្ហែបដិមាដូនចួសឺ ពិធីបុណ្យថ្នាក់ជាតិសែនដូនចួសឺភ្នំស្វាមនៅមានពិធីកិច្ច ពិសេសផ្សេងទៀត ដូចជា៖ ពិធីស្រង់សុគន្ធវារីជីដូន នៅម៉ោង២៤ រាត្រីថ្ងៃទី ២០ ខែឧសភា (ត្រូវនឹងថ្ងៃទី ២៣ ខែ៤ ចន្ទគតិវៀតណាម); ពិធីអញ្ជើញវិញ្ញាណក្ខន្ធថ្វ័យង៉ុកហូវ ពីផ្នូររបស់លោកមកសណ្ឋិតក្នុងវិហារដូនចួសឺ ពិធីសែនដង្វាយវេលាអធ្រាត្រ និងពិធីជូនវិញ្ញាណក្ខន្ធថ្វ័យង៉ុកហូវ ពីវិហារដូនចួសឺត្រឡប់ទៅកាន់ផ្នូរវិញជាដើម៕
យោង៖ VOV-ĐBSCL - ប្រែសម្រួល៖ វិមាន