មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/05/2025 - 07:52

ផ្តើម​អា​ជីព​ជោគ​ជ័យ​ពី​ធន​ធាន​ក្នុង​ស្រុក 

“Sokfarm មាន​ន័យ​ថា កសិ​កម្ម​សុភ​មង្គល​។ល។ យើង​ខ្ញុំ​ជ្រើស​រើស​កសិ​កម្ម​សរី​រាង្គ ពី​ព្រោះ​ចង់​បង្កើត​ផលិត​ផល​មិន​ត្រឹម​តែ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជ្រះ​ស្អាត​និង​មាន​ប្រ​ភព​ច្បាស់​លាស់ ត្រឹម​ត្រូវ តាំង​ពី​ឫស​គល់។ សម្រាប់​ខ្ញុំ សរី​រាង្គ​មិន​ត្រឹម​តែ​ជា​បច្ចេក​ទេស​ផលិត​កម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​ទស្សន​វិជ្ជា​នៃ​ការ​រស់​នៅ​គោ​រព​ផ្តល់​តម្លៃ​ចំ​ពោះ​ទឹក​ដី ដំ​ណាំ​កសិ​ករ​និង​អ្នក​ប្រើ​ប្រាស់” - បង​ស្រី ថាច់​ធី​ចន្ធី នា​យិកា​ក្រុម​ហ៊ុន Sokfarm បាន​ចែក​រំលែក​ជា​មួយ​យើង​ខ្ញុំ​អំ​ពី​ដំ​ណើរ​ការ​ផ្តើម​អា​ជីព​យ៉ាង​ដូច្នេះ។

ថាច់​ធី​ចន្ធី ម្ចាស់​ក្រុម​ហ៊ុន Sokfarm បង្ហាញ​ផលិត​ផល​ទឹក​ផ្កា​ដូង​សរី​រាង្គ។

* តើ​អ្វី​ទៅ​ជា​ខុស​គ្នា​ដែល​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន Sokfarm ទទួល​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ?

- នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​តាំង​ចិត្ត ភាព​ច្បាស់​លាស់​និង​មាន​ទំ​នុក​ចិត្ត ជឿ​ជាក់​ថា​កសិ​ផល​វៀត​ណាម - ប្រ​សិន​ធ្វើ​ត្រូវ​របៀប - អាច​នាំ​ចេញ​ទៅ​ឆ្ងាយ ។ល។ ខ្ញុំ​គិត​ថា ភាព​ខុស​គ្នា​ធំ​បំ​ផុត គឺ​យើង​ខ្ញុំ​ផ្តើម​អា​ជីព​មិន​ត្រឹម​តែ​លក់​ផលិត​ផល​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​រស់​នៅ​គួរ​សម​ជា​មួយ​ភូមិ​ស្រុក​របស់​យើង។ យើង​ខ្ញុំ​ចាប់​ផ្តើម​ពី​បាទ​ដៃ​ទទេ ដើម​ទុន​តិច គ្មាន​ទី​បង្អែក មាន​តែ​ម៉្យាង​គត់​គឺ​ដាក់​ជំ​នឿ​ទៅ​លើ​មា​មីង​ជន​ជាតិ​ខ្មែរ លើ​ដើម​ដូង​និង​សមត្ថ​ភាព​បង្កើត​តម្លៃ​ពី​ក្នុង​ស្រុក​។ល។

* ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ជន​ជាតិ​ខ្មែរ ពិ​សេស​គឺ​ពល​ករ​វ័យ​ក្មេង​ផ្សារ​ភ្ជាប់​នឹង Sokfarm តាំង​ពី​ថ្ងៃ​បង្កើត​រហូត​មក​ទល់​បច្ចុប្បន្ន ?

- យើង​ខ្ញុំ​ប្រើ​សកម្ម​ភាព​ជាក់​ស្តែង​ដើម្បី​បង្កើត​ទំ​នុក​ចិត្ត។ ចាប់​តាំង​ពី​ថ្ងៃ​ដំ​បូង នាង​ខ្ញុំ​និង​ប្តី​គឺ​បង​ង៉ាយ (ផាម​ឌិញ​ង៉ាយ អគ្គ​នា​យក​និង​ជា​ស្ថាប​និក​ក្រុម​ហ៊ុន Sokfarm) ចុះ​ទៅ​តាម​ផ្ទះ​មា​មីង​កសិ​ករ ដើម្បី​ពន្យល់​ពី​បច្ចេក​ទេស ផ្តល់​គំរូ​អនុវត្ត​សាក​ល្បង ចុះ​កិច្ច​សន្យា​ច្បាស់​លាស់។ ពេល​មា​មីង​សង្កេត​ឃើញ​មាន​ប្រ​សិទ្ធ​ភាព - ទឹក​ផ្កា​ដូង​ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ច្រើន​ដង បើ​ធៀប​នឹង​ការ​លក់​ផ្លែ មា​មីង​ចាប់​ផ្តើម​មាន​ទំ​នុក​ចិត្ត​។ល។ សម្រាប់​ពល​ករ​វ័យ​ក្មេង​ជន​ជាតិ​ខ្មែរ ខ្ញុំ​មិន​បាន​បង្ខំ​ឱ្យ​ពួក​គាត់ “ចោល​ទី​ក្រុង​ត្រ​ឡប់​មក​ស្រុក” ប៉ុន្តែ នាង​ខ្ញុំ​បាន​លើក​ឡើង​ថា ស្រុក​កំ​ណើត​របស់​លោក​អ្នក​នៅ​មាន​សក្កា​នុភាព​ច្រើន ដូច្នេះ មិត្ត​ជា​អ្នក​បើក​ផ្លូវ​ឱ្យ​ភូមិ​ស្រុក​យើង។ ពេល​មាន​បរិស្ថាន​ល្អ មាន​ឱកាស​រៀន​សូត្រ​និង​អភិវឌ្ឍ នាង​ខ្ញុំ​ជឿ​ជាក់​ថា ពល​ករ​វ័យ​ក្មេង​នៅ​ក្នុង​ស្រុក​រួម​គ្នា​ធ្វើ​ប្រ​ការ​ល្អ​ជា​មោន​ទន​ភាព​សម្រាប់​ភូមិ​ស្រុក។

អា​ស្រ័យ​ក្រុម​ហ៊ុន​Sokfarm​ទើប​កសិករ​ខ្មែរ​ជា​ច្រើន​គ្រួ​សារ​មាន​ការ​ងារ​ធ្វើ​រក​បាន
​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ដើម​ដូង។

* Sokfarm ចង់​ផ្ញើ​សារ​អ្វី​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ គួរ​រស់​នៅ​យ៉ាង​ណា​ដើម្បី​លើក​មុខ​មាត់​ដូន​តា ?

- “បើ​សិន​ជា​ស្រ​ឡាញ់​ប្រ​ទេស​ជាតិ​ពិត​ប្រា​កដ ចូរ​ស៊ូ​ទ្រាំ​លំ​បាក​ផ្សព្វ​ផ្សាយ​អនុវត្ត​ទៅ!”។ នេះ​គឺ​ជា​ពាក្យ​ពេចន៍​មួយ​ឃ្លា​ដែល​នាង​ខ្ញុំ​ចាប់​អា​រម្មណ៍​បំ​ផុត ហើយ​ក៏​ជា​ស្មារតី​ដែល Sokfarm ជ្រើស​រើស​ដើម្បី​រស់​នៅ​និង​ធ្វើ​ការ​ប្រ​ចាំ​ថ្ងៃ។ នាង​ខ្ញុំ​គិត​ថា ស្នេ​ហា​ជាតិ​មិន​ចាំ​ចាច់​ធ្វើ​អ្វី​ធំ​ធេង​នោះ​ទេ។ ស្នេ​ហា​ជាតិ គឺ​ជា​ពេល​ដែល​អ្នក​លះ​បង់​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ដែល​យើង​កំ​ពុង​ធ្វើ សម្រិត​សម្រាំង​ផលិត​ផល​នីមួយៗ ដំ​ណាក់​ការ​នីមួយៗ​ច្បាស់​លាស់ ហើយ​តែង​ផ្តល់​តម្លៃ​សហ​គមន៍​និង​ទី​ផ្តល់​កំ​ណើត ។ល។ នាង​ខ្ញុំ​សង្កេត​ឃើញ​ថា យុវ​វ័យ​ជា​ច្រើន​មាន​គំនិត​ល្អ​ប្រ​សើរ ប៉ុន្តែ​នៅ​ស្ទាក់​ស្ទើរ​រង់​ចាំ “ពេញ​លេញ” ទើប​ធ្វើ។ តាម​ពិត​ទៅ​គ្មាន​អ្វី​ដែល​ថា “ត្រៀម​ជា​ស្រេច​១០០%” នោះ​ទេ​។ គឺ​ចាប់​ផ្តើម​ទៅ​យើង​ធ្វើ​បណ្តើរ រៀន​បណ្តើរ កែ​លម្អ​បណ្តើរ នោះ​ទើប​ជា​ដំ​ណើរ​ការ​ពិត​ប្រា​កដ។ នាង​ខ្ញុំ​សូម​ក្រើន​រំលឹក​៖ “ផ្តើម​អា​ជីព​កុំ​ខ្លាច​លំ​បាក​ អ្វី​ដែល​លំ​បាក​បំ​ផុត​គឺ​មិន​ចាប់​ផ្តើម”។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ នា​យិ​កា​ចន្ធី បាន​ចែក​រំលែក​អំ​ពី “ដំ​ណើរ​ស្នេហា​ជាតិ” ជា​ច្រើន​របស់​ក្រុម​ហ៊ុន Sokfarm។ បង​ស្រី បាន​ឱ្យ​ដឹង អ្វី​ដែល​គាត់​ចាប់​អា​រម្មណ៍​បំ​ផុត​គឺ Sokfarm បាន​រួម​ចំ​ណែក​បង្កើត​ទម្រង់ “កសិ​កម្ម​សុភ​មង្គល” - កន្លែង​ដែល​មាមីង​រស់​នៅ ពិសេស​គឺ​មា​មីង​ខ្មែរ​មាន​ជីវ​ភាព​លំ​នឹង ដោយ​ការ​ងារ​ដែល​ពួក​គាត់​ស្រ​ឡាញ់​ចូល​ចិត្ត៕

ថាញ​ឡុង-មុនី

ក្រោយ​ពី ៥ ឆ្នាំ​អភិវឌ្ឍន៍​មក​ទល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Sokfarm បាន​ផលិត​ទឹក​ផ្កា​ដូង​សរី​រាង្គ នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រើ​ប្រាស់​ប្រ​មាណ ២៤០ តោន; ប្រាក់​ចំ​ណូល​ក្នុង​ឆ្នាំ ២០២៤​សម្រេច ២១ ពាន់​លាន​ដុង។ Sokfarm មាន​ប្រ​ព័ន្ធ​ចែក​ចាយ​ប្រ​មាណ​ជាង ៤០០ ដេ​ប៉ូ នៅ​ខេត្ត​ក្រុង​ជាង ៣០ និង​ហាង​ទំ​និញ organic ផ្សារ​ទំ​នើប​ទូទាំង​ប្រ​ទេស​ប្រ​មាណ ២០០ នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​កាន់​ទី​ផ្សារ មាន​ដូច៖ ប្រ​ទេស​អា​ល្លឺ​ម៉ង់ អា​មេ​រិក ហូ​ឡង់ អូ​ស្ត្រា​លី ជ​ប៉ុន ។ល។ បច្ចុប្បន្ន ក្រុម​ហ៊ុន​បង្កើត​ការ​ងារ​ធ្វើ​លំ​នឹង​ជូន​មា​មីង ៩០ គ្រួ​សារ (ភាគ​ច្រើន​គឺ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ)។ ផ្តើម​ពី​ផលិត​ផល​តែ​មួយ​មុខ​មក​ទល់​ពេល​នេះ ក្រុម​ហ៊ុន​មាន​ដល់​ទៅ ៦ ផលិត​ផល ដែល​បាន​ស្រាវ​ជ្រាវ​ពី​ទឹក​ផ្កា​ដូង អនា​គត​នឹង​បង្កើត​ផលិត​ផល​ចំ​ណី​អា​ហារ និង​គ្រឿង​កែ​សម្ផស្ស​ប្រ​មាណ​ជាង ៣០ ប្រ​ភេទ ។ល។ ក្រុម​ហ៊ុន​មាន​ផ្ទៃ​ដី​ដាំ​ដូង​កើន​ឡើង ២០ ហិក​តា មាន​ដើម​ដូង ៥.០០០​ដើម។ ឆ្នាំ​២០២៥ ក្រុម​ហ៊ុន​សម្រេច​ទិស​ដៅ​បង្កើន​កម្រិត​ផ្ទៃ​ដី​ដាំ​យក​ទឹក​ផ្កា​ដូង​កើន​ឡើង ៣០ ហិក​តា ដល់​ឆ្នាំ ២០៣០ គឺ​៣០០​ហិក​តា...។

ចែករំលែកអត្ថបទ