06/05/2025 - 07:52

គិត​គូរ​ពី​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ជួប​ការ​លំ​បាក 

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ហើយ គណៈ​ចង្អុល​ការ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ហ្គវ៉ាវ ខេត្ត​គៀង​យ៉ាង បាន​ប្រ​គល់​ជូន​ផ្ទះ​មហា​សាម​គ្គី ១៧ ខ្នង។ ក្នុង​នោះ សង់​ថ្មី ១៥ ខ្នង ជួស​ជុល ២ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​នៅ​ឃុំ​ចំ​នួន ៣ គឺ​ឃុំ​ឌិញ​អាង ឌិញ​ហ្វា និង​ថើយ​ក្វាង។

ពិធី​ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​នៅ​ឃុំ​ឌិញ​ហ្វា។ រូប៖ សហ​ការី

លោក​វ៉មិញ​ម៉ាញ់ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ក្នុង​ចំ​ណោម​ផ្ទះ ១៧ ខ្នង ដែល​បាន​ប្រ​គល់​ជូន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​៥​គ្រួ​សារ​បាន​ទទួល​ផ្ទះ។ នោះ​គឺ៖ គ្រួ​សារ​ធី​ញ៉ គ្រួ​សារ​ធី​ឡេម (នៅ​ភូមិ​ហ្វា​ហើង) គ្រួ​សារ​យ័ញ​ធី​កីម​ឡាង (នៅ​ភូមិ​ហ្វា​ហីវ ២) គ្រួ​សារ​យ័ញ​ឡេវ (នៅ​ភូមិ​ហ្វា​អឹង) និង​គ្រួ​សារ​ធី​កែត (នៅ​ភូមិ​ហ្វា​តាវ)។ ដើម្បី​មា​មីង​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ផ្ទះ​ថ្មី ឃុំ​តែង​ចុះ​ទៅ​ត្រួត​ពិនិត្យ ដាស់​តឿន​ការ​ងារ សាង​សង់​ផ្ទះ​ជា​រឿយ​ៗ។ ផ្ទះ​បាន​ប្រ​គល់​ជូន​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី ៩ ខែ​មេ​សា ឆ្នាំ ២០២៥ បាន​នាំ​មក​នូវ​ក្តី​សប្បាយ​រីក​រាយ​ជូន​គ្រួ​សារ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន។ ព្រះ​តេជព្រះ​គុណ យ័ញ​មិញ​ត្វឹង ព្រះ​ចៅ​អធិ​ការ​វត្ត​តា​មុំ នៅ​ឃុំ​ឌិញ​ហ្វា មាន​ថេរ​ដី​កា៖ “គ្រួ​សារ​ដែល​ជួប​លំ​បាក បាន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​នៅ​ក្នុង​ផ្ទះ​ថ្មី បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ គិត​គូរ​របស់​បក្ស​និង​រដ្ឋ ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត។ ផ្តើម​ពី​នោះ មា​មីង​កាន់​តែ​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ គ្រប់​គ្រង​របស់​បក្ស​និង​រដ្ឋ”។

តាម​គណៈ​ចង្អុល​ការ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ស្រុក​ហ្គវ៉ាវ អនុវត្ត​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិ​សាស្រ្ត ស្រុក​ត្រូវ​បាន​ផ្ដល់​សច្ចា​នុម័ត​សាង​សង់​ផ្ទះ​ថ្មី ២០៥ ខ្នង​និង​ជួស​ជុល​ផ្ទះ​មហា​សាម​គ្គី ៧ ខ្នង គិត​ជា​ទឹក​ប្រាក់ ១២,៥០០ ពាន់​លាន​ដុង ពី​ប្រ​ភព​គណៈ​ចលនា​មូល​និធិ​ដើម្បី​អ្នក​ក្រ​ខេត្ត​គៀង​យ៉ាង។ មក​ដល់​ពេល​នេះ ស្រុក​ដំ​ណើរ​ការ​សាង​សង់​ផ្ទះ​បាន ១៩៥/​៣១៥ ខ្នង សម្រេច ៦១,៩% (ក្នុង​នោះ សង់​រួច​រាល់ និង​ប្រ​គល់​ជូន​ប្រើ​ប្រាស់​ចំ​នួន ៥៥ ខ្នង សម្រេច ២៨,២%) និង​ជួស​ជុល​បាន ៧ ខ្នង សម្រេច ១០០%។ ក្នុង​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី គណៈ​ចង្អុល​ការ​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​កម្លាំង​ពល​កម្ម​ជិត ៥០០ ថ្ងៃ​របស់​កង​កម្លាំង​នគរ​បាល យោ​ធា សម្ព័ន្ធ​យុវ​ជន​ឃុំ​និង​ទី​ប្រ​ជុំ​ជន​នា​នា​។ល។ តាម​ផែន​ការ​ដល់​ចុង​ខែ​មិថុ​នា ឆ្នាំ ២០២៥ ស្រុក​ហ្គ​វ៉ាវ នឹង​សម្រេច​រួច​រាល់​ការ​សាង​សង់​ផ្ទះ​ថ្មី ២០៥ ខ្នង និង​ជួស​ជុល​ផ្ទះ​សាម​គ្គី ៧ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ ដើម្បី​បង្កើត​ស្នា​ដៃ​ជាក់​ស្តែង​អំ​ណរ​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ ឈាន​ដល់​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស លើក​ទី XIV របស់​បក្ស។

តាម​ប្រ​សាសន៍​លោក ត្រឹង​ថាញ​វៀត លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ហ្គវ៉ាវ៖ ការ​ប្រ​គល់​ផ្ទះ​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​នា​ពេល​កន្លង មាន​អត្ថ​ន័យ​ខ្លាំង​ណាស់​ជួយ​ប្រ​ជា​ជន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ដោយ​ភាព​កក់​ក្តៅ និង​សប្បាយ​រីក​រាយ។ កម្ម​វិធី “លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” និយាយ​រួម បាន​រួម​ចំ​ណែក​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​គិត​គូរ​ដល់​អ្នក​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក៕

  ហា​ថាញ-វិ​មាន

ចែករំលែកអត្ថបទ