មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/04/2025 - 10:08

ការ​បង្វិល​សង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ដោយ​ស្វ័យ​ប្រ​វត្តិ​តាម​រយៈ​កម្ម​វិធី eTax Mobile 

ចាប់​ពី​ថ្ងៃ​ទី ៣ ខែ​មេ​សា ឆ្នាំ​២០២៥ ស្ថា​ប័ន​ពន្ធ​ដារ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​បង្វិល​សង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ដោយ​ស្វ័យ​ប្រ​វត្តិ ចាប់​ពី​ពេល​ទូទាត់​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ឆ្នាំ​២០២៤។

អ្នក​បង់​ពន្ធ​ស្កេន​លេខ​កូដ QR ដើម្បី​ឆែក​មើល​ឯក​សារ​ណែ​នាំ​អំ​ពី​ការ​បង្វិល​សង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ដោយ​ស្វ័យ​ប្រ​វត្តិ។

យោង​តាម​ស្ថិតិ​របស់​នា​យក​ដ្ឋាន​ពន្ធ​ដារ ចាប់​ពី​ថ្ងៃ​ទី ១០ ខែ​មេ​សា ឆ្នាំ​២០២៥ ចំ​នួន​សំ​ណុំ​ឯក​សារ​ស្នើ​សុំ​ការ​បង្វិល​សង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ដោយ​ស្វ័យ​ប្រ​វត្តិ ត្រូវ​បាន​ស្ថា​ប័ន​ពន្ធ​ដារ​បញ្ជាក់​ការ​បង្វិល​សង​ពន្ធ ដោយ​ស្វ័យ​ប្រ​វត្តិ​គឺ ៤២.៨៨១ សំ​ណុំ​ឯក​សារ​ជា​មួយ​នឹង​ចំ​នួន​ទឹក​ប្រាក់ ២២៩,៣ ពាន់​លាន​ដុង។ ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​ដោយ​ស្វ័យ​ប្រវត្តិ​នៃ​ផ្នែក​ពន្ធ​ដារ​បាន​បង្កើត​មុខ​ងារ​បង្វិល​សង​ពន្ធ ហើយ​ផ្ញើ​តាម​អេ​ឡិច​ត្រូនិក​ទៅ​កាន់​រតនា​គារ​រដ្ឋ ដើម្បី​បង្វិល​សង​ពន្ធ​ទៅ​អ្នក​បង់​ពន្ធ។

ដើម្បី​អនុវត្ត​ការ​បង្វិល​សង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ដោយ​ស្វ័យ​ប្រ​វត្តិ ស្ថា​ប័ន​ពន្ធ​ដារ​បាន​លើក​ទឹក​ចិត្ត​បុគ្គល​និង​អ្នក​បង់​ពន្ធ​ដំ​ឡើង​កម្ម​វិធី eTax Mobile លើ​ទូរ​ស័ព្ទ​និង​ឧប​ករណ៍​ចល័ត ឆ្លាត​វៃ។ ឆ្លង​តាម​រយៈ​នោះ ជួយ​ឱ្យ​បុគ្គល​អាច​អនុវត្ត​លើ​កម្ម​វិធី និង​បាន​បង្វិល​សង​ពន្ធ​យ៉ាង​ឆាប់ ប្រិត​សំ​ចៃ​ពេល​វេលា និង​មិន​ចាំ​បាច់​ទៅ​កាន់​ស្ថា​ប័ន ពន្ធ​ដារ។

អ្នក​បង់​ពន្ធ​គ្រាន់​តែ​អនុវត្ត​ងាយៗ​ជា​មួយ​នឹង​មុខ​ងារ “លិខិត​ផ្តល់​ចម្លើយ​ទូទាត់​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ដែល​បាន​ណែ​នាំ” ត្រូវ​បាន​ចង​ក្រង​ចេញ​ពី​មូល​ដ្ឋាន​ទិន្ន​ន័យ​នៃ​អង្គ​ការ​សង​ប្រាក់​ចំ​ណូល និង​ទិន្ន​ន័យ​រាយ​បញ្ជី​ឆ្នាំ​របស់​បុគ្គល។ បន្ទាប់​ពី​អ្នក​បង់​ពន្ធ ពិនិត្យ​ព័ត៌​មាន​លើ​លិខិត​ផ្តល់​ចម្លើយ បញ្ជាក់​ច្បាស់​លាស់​ដើម្បី​ផ្ញើ​ទៅ​កាន់​ស្ថា​ប័ន​ពន្ធ​ដារ; គ្រប់​ដំ​ណាក់​ការ​នៃ​ការ​ដោះ​ស្រាយ​បង្វិល​សង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​នៅ​ស្ថា​ប័ន​ពន្ធ​ដារ នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​ស្វ័យ​ប្រ​វត្តិ និង​បញ្ជូន​ព័ត៌​មាន​ទៅ​កាន់​រតនា​គារ​រដ្ឋ ដើម្បី​សង​ដល់​អ្នក​បង់​ពន្ធ​ក្នុង​រយៈ​ពេល​ឆាប់​បំ​ផុត៕

  ប្រ​ភព៖ Bao​Can​tho​Online  - ប្រែ​សម្រួល ៖ ថាច់​ធី

ចែករំលែកអត្ថបទ