បន្ទាប់ពីការអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី មុខមាត់ជនបទរបស់ឃុំហាមយ៉ាង ស្រុកថ្កូវ ខេត្តត្រាវិញ មានការផ្លាស់ប្តូរច្រើន។ បណ្ដាទម្រង់ផលិតកម្មមានការដាំដុះ ចិញ្ចឹមសត្វ និងវារីវប្បកម្មត្រូវបានលេចជារូបរាងនិងអភិវឌ្ឍន៍។

ប្ដីប្រពន្ធលោកគឹមថា សាងសង់បានផ្ទះយ៉ាងសមរម្យ។
លោកថាច់ង៉ុកថាច់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហាមយ៉ាង ឱ្យដឹង៖ “ដើម្បីសម្រេចបានលទ្ធផលទាំងនេះ ទន្ទឹមនឹងការចូលរួមយ៉ាងសកម្មទូទាំងប្រព័ន្ធនយោបាយ គឺត្រូវនិយាយពីតួនាទីរបស់ប្រជាជន ដោយមានការឯកភាពខ្ពស់ គាំទ្រយ៉ាងពេញទំហឹង ហើយចូលរួមជាកម្លាំងពលកម្ម ធនធានរបស់កសិករលើវិស័យជាច្រើនដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីឃុំផ្សព្វផ្សាយក្នុងការកសាងជនបទថ្មីនៅលើភូមិសាស្រ្តប្រកបដោយជោគជ័យ។ លទ្ធផល កៀរគរប្រភពធនធានកសាងឃុំជនបទថ្មី ចាប់តាំងពីកសាងរហូតមកដល់បច្ចុប្បន្ន សរុបថវិកាអនុវត្តជាង ២១៦ ពាន់លានដុង ក្នុងនោះ ទុនរបស់រដ្ឋជាង ១៩៧ ពាន់លានដុង ប្រជាជនរួមវិភាគទាន ១៨,៦៧ ពាន់លានដុង ដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម។ ឃុំនៅទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាជន។ ប៉ុន្មានឆ្នាំមកនេះ ចំពោះកសិកម្មមានការអភិវឌ្ឍតាមទិសដៅផ្លាស់ប្តូររចនាសម្ព័ន្ធផលិតទំនិញប្រកបដោយប្រសិទ្ធភាព កៀរគរប្រជាជនជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មដំណាំរួមផ្សំ ដាំអំពៅ ចិញ្ចឹមជ្រូក ចិញ្ចឹមគោនិងចិញ្ចឹមត្រី”។

ទម្រង់ចិញ្ចឹមជ្រូករបស់គ្រួសារលោកគឹមថា នៅភូមិដីក្រហម។
លោកគឹមថា នៅភូមិដីក្រហម ឱ្យដឹង៖ “ខ្ញុំបង្វែរដីស្រែធ្វើស្រូវមិនសូវបានផលចំនួន ១៨ កុង ងាកមកដាំអំពៅ។ ក្រៅពីនេះ គ្រួសារខ្ញុំបានអង្គការមហាជនឃុំ សហការជាមួយធនាគារគោលនយោបាយសង្គម សាខាស្រុកថ្កូវ ឱ្យបុលទុនអនុគ្រោះ ១៥ លានដុងសម្រាប់ទិញជី។ ប្រមូលផលអំពៅរដូវកន្លងហើយ ក្នុងមួយកុងបាន ១៥ តោន ក្រោយពីទូទាត់រួចស្រេចចំណេញជិត ១០០ លានដុង។ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារខ្ញុំនៅទាំងចិញ្ចឹមជ្រូក ៣០ ក្បាល (ជ្រូកមេ ១៥ ក្បាល ជ្រូកសាច់ ១៥ ក្បាល) លក់កន្លងហើយរកបានប្រាក់ចំណេញ ៧០ លានដុង គ្រួសារខ្ញុំរំភើបណាស់”។
បច្ចុប្បន្ន ឃុំហាមតឹង សម្រេចបទដ្ឋានឃុំជនបទថ្មីកម្រិតខ្ពស់ តាមការវាយតម្លៃរបស់លោក ថាច់ង៉ុកថាច់ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅលើភូមិសាស្រ្តឃុំមានភាពលំនឹង។ មុខមាត់ជនបទបានផ្លាស់ប្តូរជាវិជ្ជមាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានវិនិយោគ អត្រាគ្រួសារក្រីក្រថយចុះ ហើយលក្ខណសម្បត្តិអំពីសុខាភិបាល អប់រំ វប្បធម៌ និងជីវភាពសម្ភារៈស្មារតីរបស់ប្រជាជនជាជំហានៗត្រូវបានកើនឡើង។ ឆ្នាំ ២០២៤ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់នៅលើភូមិសាស្រ្តឃុំសម្រេច ៧៣,១៨ លានដុង/ឆ្នាំ៕
សើុងម៉ាល័យ-ប្រែសម្រួល៖ ទីទុយ