អនុវត្តលក្ខឋានអំពីការការពារប្រទេសនិងសន្តិសុខក្នុងក្រមលក្ខឋានជាតិ ស្ដីអំពីការកសាងជនបទថ្មី នគរបាលឃុំង្វៀតហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ សកម្មផ្សព្វផ្សាយនូវដំណោះស្រាយសំខាន់ៗជាច្រើន រួមចំណែករក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ។

ផ្លូវជនបទភូមិប្រាសាទ A ភ្លឺ-បៃតង-ជ្រះ-ស្អាតនិងធានាសន្តិសុខសណ្តាប់ធ្នាប់។
វរសេនីយ៍ទោ ត្រាងភឿងប៊ិញ ប្រធាននគរបាលឃុំង្វៀតហ្វា ឱ្យដឹង៖ “ខណៈពេលផ្សព្វផ្សាយអនុវត្តផែនការកសាងជនបទថ្មី នគរបាលឃុំម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំង្វៀតហ្វា ដាក់ឱ្យប្រើប្រាស់ឯកសារចង្អុលការជាច្រើនអនុវត្តជោគជ័យភារកិច្ចធានាសន្តិសុខសណ្តាប់ធ្នាប់ កសាងកងកម្លាំងនគរបាលឃុំរឹងមាំ បង្កមូលដ្ឋានគ្រឹះដ៏សំខាន់រួមចំណែកក្នុងការកសាងជនបទថ្មី។ រៀងរាល់ឆ្នាំ នគរបាលឃុំតែងកសាងផែនការសហការជាមួយគណៈបញ្ជាការយោធានិងអង្គការនយោបាយ-សង្គមឃុំ ចូលរួមអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី និងបំផុសចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។ នគរបាលឃុំថែមទាំងសហការអនុវត្តល្អនូវការងារកសាង ពង្រឹងនិងពង្រីកទម្រង់មហាជនស្វ័យគ្រប់គ្រង ស្វ័យការពារ ធានាសន្តិសុខសណ្តាប់ធ្នាប់។ មកទល់ពេលនេះ លើភូមិសាស្ត្រឃុំ បង្កើតបាន ៦៧ ក្រុមប្រជាជនស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់; ៨ ក្លឹបធានាសន្តិសុខសណ្តាប់ធ្នាប់ ខ្លោងទ្វារបង្ការប្រឆាំងបទល្មើសចំនួន ៣ នៅភូមិទាំង៣គឺ ភូមិកោះ ភូមិប្រាសាទ A និងភូមិប្រាសាទ B” ។ លោកថាច់សុភណ្ឌ ប្រធានក្រុមសន្តិសុខសណ្តាប់ធ្នាប់ភូមិប្រាសាទ A ឱ្យដឹង៖ “ចាប់ពីបង្កើតក្រុមមកទល់ពេលនេះ ការចលនាមាមីងមានប្រសិទ្ធភាពខ្ពស់។ ឆ្លងតាមរយៈការផ្សព្វផ្សាយ ពេលចូលរួមចរាចរណ៍ ប្រជាជនលើភូមិសាស្ត្រតែងបើកបរត្រូវតាមល្បឿន កំណត់ពាក់មួកសុវត្ថិភាព ហើយពេលចូលរួមចរាចរណ៍មិនពិសាគ្រឿងស្រវឹង”។
បងត្រិញវ៉ាន់ក្វាង នៅភូមិប្រាសាទ ឱ្យដឹង៖ “នគរបាលឃុំណែនាំប្រជាជនចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយប្រជាជនអភិវឌ្ឍផលិតកម្ម លុបបំបាត់ភាពក្រីក្រដោយចីរភាព ការពារបរិស្ថាន កសាងប្រព័ន្ធនយោបាយ ការពារប្រទេស សន្តិសុខរឹងមាំ; ចលនាប្រជាជនគ្រប់រូបសកម្មចូលរួមកសាងជនបទថ្មី។ អាស្រ័យដោយនគរបាលភូមិភាគផ្សព្វផ្សាយ ខ្ញុំមានស្មារតីភ្ញាក់រលឹកអំពីការគោរពច្បាប់ ចូលរួមកសាងជនបទថ្មីផ្តើមពីទង្វើតូចៗ ដូច៖ ជានិច្ចកាលផ្សព្វផ្សាយដល់គ្រួសារ សាច់ញាតិអនុវត្តតាមច្បាប់ មិនប្រព្រឹត្តបទល្មើសបាបគ្រោះសង្គម រក្សាអនាម័យបរិស្ថាន”។
លោកត្រាងភឿងប៊ិញ គូសបញ្ជាក់៖ លទ្ធផលដែលសម្រេចបានផ្តើមពីចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ធានាសន្តិសុខ សណ្តាប់ធ្នាប់ មិនត្រឹមតែបង្កលក្ខណសម្បត្តិងាយស្រួលដល់ភូមិភាគអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាមួយឃុំង្វៀតហ្វា រក្សាខ្ជាប់កិត្តិនាមជាឃុំសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់ក្នុងការកសាងជនបទថ្មីទៀតផង៕
សើុងម៉ាល័យ- លីសៀ