ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/02/2025 - 15:45

ក្រុង​កឹង​ធើ រៀប​ចំ​យ៉ាង​មហោ​ឡា​រិក​ពិ​ធី​ជួប​ជុំ​ខួប​អនុស្សាវ​រីយ៍​៩៥​ឆ្នាំ ទិវា​បង្កើត​បក្ស​កុម្មុយ​និស្ត​វៀត​ណាម 

គណៈ​កម្មា​ធិការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ រៀប​ចំ​យ៉ាង​មហោ​ឡា​រិក​ពិ​ធី​ជួប​ជុំ​ខួប​អនុស្សាវ​រីយ៍​៩៥​ឆ្នាំ ទិវា​បង្កើត​បក្ស​កុម្មុយ​និស្ត​វៀត​ណាម (៣/២/​១៩៣០ - ៣/២/​២០២៥)។

ឈុត​សម្ដែង​សិល្បៈ​អប​អរ​សាទរ​ពិធី​ជួប​ជុំ ។ រូប​ថត៖ អាញ​យុង

ថ្លែង​ក្នុង​ពិ​ធី​ជួប​ជុំ សម​មិត្ត​ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រំ​លឹក​ឡើង​វិញ​នូវ​ប្រ​វេណី​៩៥​ឆ្នាំ​កសាង​និង​ចម្រើន​វឌ្ឍ​នា​ការ​របស់​បក្ស​យើង​ដ៏​ត្រ​ចះ​ត្រ​ចង់ បាន​ដឹក​នាំ​ប្រ​ទេស​ជាតិ​ពី​ជ័យ​ជម្នះ​មួយ​ទៅ​ជ័យ​ជម្នះ​មួយ។ នៅ​ក្រុង​កឹង​ធើ ឆ្នាំ​២០២៤ អា​ស្រ័យ​ដោយ​ការ​ដឹក​នាំ​ដ៏​ភ្លឺ​ស្វាង ជិត​ដិត​ទាន់​ពេល​របស់​បក្ស​និង​រដ្ឋ; ការ​សាម​គ្គី សហ​ការ​ស្អិត​ល្មួត​របស់​គណៈ​កម្មា​ធិការ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក; ការ​ចូល​រួម​យ៉ាង​ប្តូរ​ផ្តាច់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ និង​ការ​ខិត​ខំ​ពុះ​ពារ​របស់​កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់ ក្រុង​បាន​អនុវត្ត​ជ័យជម្នះ​សម្រេច​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន​និង​គ្រប់​ជ្រុង​ជ្រោយ​លើ​គ្រប់​វិស័យ។

ជំ​នួស​មុខ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ក្រុង សម​មិត្ត ផាម​វ៉ាន់​ហេវ អំ​ពាវ​នាវ​ទូទាំង​កម្មា​ភិបាល បក្ខ​ជន អ្នក​រដ្ឋ​ការ បុគ្គ​លិក យុទ្ធ​ជន​និង​ប្រ​ជា​ជន​ក្រុង ជន​រួម​ជាតិ​ក្រុង​កឹង​ធើ​នៅ​ឆ្ងាយ​មាតុ​ភូមិ បន្ត​បង្កើន​សាមគ្គី ពង្រីក​ខ្លាំង​ក្លា​ស្មារតី​ស្នេ​ហា​ជាតិ ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង សាង​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម កសាង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ពិត​ប្រា​កដ រឹង​មាំ; ប្តេជ្ញា​ចិត្ត​អនុវត្ត​ជ័យ​ជម្នះ​គោល​ដៅ ភាគ​កម្រិត​សេច​ក្តី​សម្រេច​នៃ​ភារ​កិច្ច​ឆ្នាំ​២០២៥​ដាក់​ចេញ រួម​ចំ​ណែក​អនុវត្ត​ជ័យ​ជម្នះ​សេចក្តី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស លើក​ទី XIII របស់​បក្ស និង​សេចក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ក្រុង លើក​ទី XIV អា​ណត្តិ​កាល ២០២០​-២០២៥; តស៊ូ​កសាង​និង​អភិវឌ្ឍន៍​ក្រុង​កឹង​ធើ ជា​ក្រុង​អេ​កូឡូ​ស៊ី ស៊ី​វិ​ល័យ​ ទំ​នើប ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ព្រែក​ទន្លេ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕

      យោង​កា​សែត​កឹង​ធើ - ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ