ក្រសួងអប់រំនិងបណ្តុះបណ្តាល បានប្រកាសឱ្យប្រើសារាចរលេខ ២៩/២០២៤/TT- BGDĐT ចុះថ្ងៃទី ៣០/១២/២០២៤ កំណត់អំពីការបង្រៀននិងរៀនបន្ថែម។ សារាចរនេះ មានសុពលភាពចាប់ពីថ្ងៃទី១៤/២/២០២៥។ សារាចរកំណត់អំពីការបង្រៀននិងរៀនបន្ថែមក្នុងសាលារៀន ដូចខាងក្រោម៖
រូបថតជាឧទាហរណ៍។
ចំពោះការបង្រៀននិងរៀនបន្ថែមក្នុងសាលារៀន សារាចរថ្មីកាត់បន្ថយមុខសញ្ញាដែលរៀនបន្ថែមក្នុងសាលារៀន រួមមាន ៣ មុខសញ្ញានោះ គឺមុខសញ្ញាដែលស្ថិតក្រោមការទទួលខុសត្រូវរបស់សាលារៀន មិនយកថ្លៃសិក្សាពីសិស្ស៖
(i) សិស្សដែលមានលទ្ធផលសិក្សាសម្រាប់វិញ្ញាសាទើបបញ្ចប់វគ្គសិក្សាកន្លង មិនទាន់សម្រេច;
(ii) សិស្សដែលបានសាលាជ្រើសរើសដើម្បីបំប៉នសិស្សពូកែ;
(iii) សិស្សបញ្ចប់កម្រិតសិក្សានីមួយៗស្ម័គ្រចិត្តចុះឈ្មោះរំលឹកមេរៀនប្រឡងជម្រើសសិស្ស រំលឹកមេរៀនប្រឡងសញ្ញាបត្រតាមផែនការរបស់សាលារៀន។
អំពីមុខសញ្ញាគ្រូបង្រៀន៖ សម្រាប់សិស្សរៀនបន្ថែមដូចពោលខាងលើ សារាចរថ្មីនេះ បានចែងច្បាស់ គ្រូបង្រៀនរបស់សាលាមិនត្រូវបង្រៀនបន្ថែមក្រៅសាលារៀន មានការយកថ្លៃសិក្សាពីសិស្ស ចំពោះសិស្សដែលគ្រូបង្រៀននោះត្រូវបានសាលាចាត់ឱ្យបង្រៀនតាមផែនការអប់រំរបស់សាលា ដើម្បីកាត់បន្ថយគ្រូបង្រៀន នាំសិស្សរបស់ខ្លួនទៅបង្រៀនបន្ថែមក្រៅសាលារៀន។
អំពីថវិការៀបចំការបង្រៀននិងរៀនបន្ថែម៖ មុខសញ្ញាសិស្សទាំង៣ខាងលើ ស្ថិតក្រោមការទទួលខុសត្រូវរបស់សាលាក្នុងការបំប៉ន ត្រូវបានបញ្ចូលក្នុងខ្លឹមសារកសាងផែនការអប់រំរបស់សាលា ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអប់រំរបស់សាលា ធានាផលប្រយោជន៍របស់សិស្សទាំងអស់ ត្រូវឆ្លើយតបតម្រូវការសម្រេចរបស់កម្មវិធីនិងមិនយកថ្លៃសិក្សាពីសិស្ស។
ទន្ទឹមនឹងនោះ សារាចរបានចែងច្បាស់អំពីការរៀបចំថ្នាក់រៀន ការចាត់គ្រូបង្រៀន ការរៀបកាលបរិច្ឆេទនិងរៀបចំការបង្រៀននិងរៀនបន្ថែម ត្រូវធានាតម្រូវការដូចតទៅ៖ ថ្នាក់បង្រៀនបន្ថែម ត្រូវបានរៀបចំតាមវិញ្ញាសាសម្រាប់ថ្នាក់នីមួយៗ; ហើយថ្នាក់នីមួយៗមានសិស្សមិនលើស ៤៥ នាក់តាមការកំណត់នៃលក្ខន្តិកៈរបស់សាលាចំណេះទូទៅ។
ក្នុងមួយសប្តាហ៍ វិញ្ញាសាដែលរៀនបន្ថែមមិនលើស ២ ម៉ោង (ដើម្បីធានាមិនលើសចំនួនម៉ោងមធ្យមភាគនៃវិញ្ញាសាសិក្សាតាមការកំណត់របស់កម្មវិធីអប់រំចំណេះទូទៅ) ។
មិនត្រូវរៀបម៉ោងបង្រៀនបន្ថែមឆ្លាស់នឹងកាលបរិច្ឆេទអនុវត្តកម្មវិធីសិក្សាជាផ្លូវការ (ដើម្បីកាត់បន្ថយភាពអវិជ្ជមាន បង្ខំសិស្សរៀនបន្ថែម)។
មិនគប្បីបង្រៀនបន្ថែមមុនចំពោះខ្លឹមសារមេរៀនដែលត្រូវបង្រៀន បើប្រៀបធៀបនឹងការបែងចែកកម្មវិធីវិញ្ញាសាសិក្សាក្នុងផែនការអប់រំរបស់សាលា៕
យោង៖ Chinhphu.vn - មុនី