ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2024 - 09:18

សុក​ត្រាំង៖ រៀប​ចំ​ពិ​ធី​អនុស្សាវ​រីយ៍ ៣០ ឆ្នាំ បង្កើត​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ 

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិ​ធី​អនុស្សាវ​រីយ៍ ៣០ ឆ្នាំ​បង្កើត​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ។

  គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង ជូន​សមញ្ញា​ប័ដ​ដល់​សា​លា។

សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​សុក​ត្រាំង បង្រៀន​តាម​កម្ម​វិធី​សំ​ខាន់ៗ​ចំ​នួន ៣ គឺ៖ កម្ម​វិធី​អប់រំ​ប្រ​ចាំ​កម្រិតអនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ;  កម្ម​វិធី​ភា​សា​បាលី​រួម​មាន​វិញ្ញា​សា៖ ប្រែ​មង្គ​លត្ថទីប​នី​និង​វេយ្យា​ករណ៍​បា​លី; កម្ម​វិធី​ភា​សា​ខ្មែរ​កម្រិត​អនុ​វិទ្យា​ល័យ មាន​វិញ្ញា​សា​តែង​សេចក្តី​និង​វេយ្យា​ករណ៍​ខ្មែរ កម្រិត​វិទ្យា​ល័យ​មាន​វិញ្ញា​សា​អក្សរ​សាស្ត្រ។ រយៈ​ពេល​បណ្តុះ​បណ្តាល​វគ្គ​សិក្សានី​មួយៗ​គឺ ៥ ឆ្នាំ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា (ប្រ​សិន​បើ​សម្រេច​តាម​តម្រូវ​ការ) សិក្ខា​កាម​នឹង​ទទួល​បាន​សញ្ញា​បត្រ​និង​វិញ្ញា​បន​បត្រ មាន​ដូច៖ សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ វិញ្ញា​បន​បត្រ​បញ្ចប់​កម្រិត​មធ្យម​សិក្សា​បា​លី វិញ្ញា​បន​បត្រ​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ភា​សា​ខ្មែរ។

ក្នុង​អំ​ឡុង ៣០ ឆ្នាំ​កន្លង សា​លា​បាន​ទទួល​និង​បណ្តុះ​បណ្តាល​សមណ​សិស្ស ១.៣៩៥ អង្គ បញ្ចប់​ការ​សិក្សា​ចេញ​សា​លា បាន​២៧​ជំ​នាន់ ដោយ​មាន​សមណ​សិស្ស ៨៤១ អង្គ។ ក្នុង​នោះ សមណ​សិស្ស​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ៧៤៨ អង្គ សម្រេច​អត្រា​ជិត ៨៩%; ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​បា​លី​និង​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ភា​សា​ខ្មែរ​សម្រេច​១០០% ។ ប្រ​សិទ្ធ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​ជា​មធ្យម​ភាគ​នៅ​រាល់​វគ្គ​សិក្សា​សម្រេច​ជាង ៧២% ។ ក្នុង​នោះ មាន​សិក្ខា​កាម​ជា​ច្រើន ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ចូល​បម្រើ​ការ​ងារ​នៅ​តាម​ស្ថា​ប័ន មាន​ដូច៖ វិស័យ​អប់រំ សុខា​ភិបាល សារ​ព័ត៌​មាន ស្ថា​នីយ​វិទ្យុ-ទូរ​ទស្សន៍ កង​ទ័ព​នគរ​បាល កីឡា-​ទេសចរណ៍ គណៈ​ជន​ជាតិ គណៈ​សាសនា គណៈ​ប្រ​ជា​ចលនា សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​តំបន់​ណាម​បូ ។ល។ ជា​ពិ​សេស មាន​សមណ​សិស្ស​មួយ​ចំ​នួន​ទៅ​សិក្សា​នៅ​ប្រ​ទេស​ភូមា ថៃ ស្រី​លង្កា ។ល។ និង​សមណ​សិស្ស​ជា​ច្រើន​អង្គ​កំ​ពុង​សិក្សា​នៅ​សា​លា​អនុមហា​វិទ្យា​ល័យ មហា​វិទ្យា​ល័យ វិទ្យា​ស្ថាន៕

 យ្វីអាញ-មុនី

ចែករំលែកអត្ថបទ