បងស្រីធីហឿង នៅភូមិទី២ ឃុំហ្វិញហ្វាហឹងណាម ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ជាមនុស្សស្មោះត្រង់ មានប្រជាប្រិយនិងរួសរាយក្នុងការជួញដូរ ទើបទទួលបានការគាំទ្រពីអតិថិជន។ បងស្រីក៏ជាគំរូឧស្សាហ៍ព្យាយាម ជម្នះលំបាក ឈានឡើងក្នុងជីវភាព...។
បងស្រីហឿងកំពុងលក់ផ្លែម្នាស់។
បងស្រីហឿង ប្រកបរបរលក់ផ្លែម្នាស់នៅស្ពានកូវដុកជាច្រើនឆ្នាំមកហើយ ម៉្លោះហើយ គាត់មានបទពិសោធន៍ក្នុងការជ្រើសរើសផ្លែផ្អែមឆ្ងាញ់។ បងស្រីហឿង ឱ្យដឹង៖ “ផ្ទះខ្ញុំនៅក្បែរនេះ ដូច្នេះលក់ដូរត្រូវការភាពស្មោះត្រង់ ។ មិនបានគិតថា អ្នកដំណើររត់កាត់ហើយលក់ថ្លៃ ជូរថាផ្អែមនោះទេ”។ ស្មោះត្រង់ រួសរាយរាក់ទាក់ ចំពោះភ្ញៀវ ទើបតូបលក់ផ្លែម្នាស់របស់បងស្រីហឿង មានភ្ញៀវឆៀងចូលទិញមិនដាច់។ អាស្រ័យ ភ្ញៀវនិយាយប្រាប់តៗគ្នា ទិញផ្លែម្នាស់តូបបងស្រីហឿង ដែលមានទីតាំងនៅក្បែរស្ពានវិញហ្វា១ រត់ផុតវត្តពុទ្ធសាសនាខ្មែរ ទើបការលក់ដូររបស់គាត់កាក់កប។
បងស្រីហឿង រៀបរាប់៖ “មុននេះខ្ញុំដាក់លក់នៅមុខផ្ទះ ប៉ុន្តែដោយឃើញថាបញ្ច្រាសផ្លូវអ្នកដំណើរពីគៀងយ៉ាងទៅកឹងធើ ហូវយ៉ាង ដូច្នេះ ទើបខ្ញុំរេមកកន្លែងនេះ។ យើងដាក់លក់នៅក្បែរចិញ្ចើមថ្នល់ ត្រូវយកចិត្តទុកដាក់ដល់សុវត្ថិភាពចរាចរណ៍ តូបបិទបាំងមិនបានត្រឹមត្រូវចាំងកម្តៅថ្ងៃ បំផុតគឺនៅពេលរសៀល”។ បងស្រីហឿង ក៏បានឱ្យដឹងបន្ថែមអំពីការចាកផុតពីភាពក្រីក្រនិងសង់បានផ្ទះសមរម្យនៅឆ្នាំ២០១៤។ គ្រួសារគាត់មានដីស្រែ ៥ កុងនៅឆ្ងាយផ្ទះ គាត់ខំប្រឹងធ្វើការរកស៊ី ប៉ុន្តែនៅតែមិនចាកផុតពីភាពក្រីក្រ។ បន្ទាប់ពីបានសាខាសមាគមនារីភូមិទី ២ ឧទ្ទេសនាមបុលទុនដើម្បីប្រកបរបររកស៊ី។ មានប្រាក់ចេញចូល ខំប្រឹងធ្វើការរកទទួលទាន ប្រើប្រាស់ប្រិតសំចៃ សន្សែសន្សំសង់បានផ្ទះសមរម្យ មានជីវភាពលំនឹង។
ផ្ទះរបស់បងស្រីហឿង សាងសង់នៅឆ្នាំ២០១៤។
កូនស្រីទាំងពីររបស់បងស្រីហឿង មានគ្រួសារនៅដោយឡែក។ កូនប្រុសទៅធ្វើកម្មករនៅមណ្ឌលឧស្សាហកម្មវិញហ្វាហឹងណាម ចម្ងាយពីផ្ទះមិនដល់មួយគីឡូម៉ែត្រ។ ចំណែកកូនស្រីពៅកំពុងរៀនអនុមហាវិទ្យាល័យគរុកោសល្យនៅក្រុងរាច់យ៉ា។ បងស្រី ឱ្យដឹងដោយក្តីរីករាយ៖ “អនាគតកូនស្រីខ្ញុំចេញសាលានឹងធ្វើជាគ្រូបង្រៀន។ ប៉ុន្តែ មិនដឹងថាកូនរៀនមុខវិជ្ជាអ្វីទេ គ្រាន់តែដឹងថារៀន មិនបង់ថ្លៃសិក្សា។ ប្តីប្រពន្ធខ្ញុំចំណាយគិតគូរតែការហូបចុកនិងកន្លែងស្នាក់នៅប៉ុណ្ណោះ។ ឆ្នាំក្រោយកូនស្រីពៅនឹងបញ្ចប់ការសិក្សា ដូច្នេះ ជីវភាពគ្រួសារកាន់តែមានភាពល្អប្រសើរ”។
និយាយអំពីការចាយវាយប្រិតសំចៃ បងស្រីហឿង លើកដៃចង្អុលទៅដើមល្ហុង ២ ដើមខ្ពស់ត្រដែត រួចមានប្រសាសន៍៖ “ដើមខ្ពស់ក្បែរផ្ទះ លក់បានជាង ៣០ ផ្លែហើយនៅតែចេញក្តឹបប្រក់ដើម។ ចេកអំបូងដាំជុំវិញផ្ទះក៏មានផ្លែលក់ជាប្រចាំ។ ចំណែកប្តីខ្ញុំទៅបេះត្រកួន ដកផ្កាព្រលិតនៅឯវាលស្រែឱ្យខ្ញុំលក់ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ខ្ញុំលក់ផ្លែម្នាស់ស្រាប់ ដូច្នេះ ដាក់លក់បន្លែបង្ការ ផ្លែឈើទាំងនេះក៏ងាយស្រួយ។ ផ្លែម្នាស់ទទួលទិញពីឈ្មួញកណ្ដាល ដូច្នេះ ខ្ញុំលក់ក្នុងតម្លៃសមរម្យទើបចំណេញ ចំណែកបន្លែ បង្ការ ចេក ល្ហុង។ល។ ជារបស់ផ្ទះលក់តម្លៃថោក ឱ្យមាមីង”។
តាមប្រសាសន៍លោកស្រី ង្វៀងធីធា អនុប្រធានសមាគមសហព័ន្ធនារីស្រុកហ្គក្វាវ មានប្រជាជនជាច្រើនគ្រួសារប្រកបរបរលក់ដូរខ្នាតតូចដូចបងស្រីហឿង ឈានឡើងចាកផុតពីភាពក្រីក្រ អាស្រ័យបានរដ្ឋឧបត្ថម្ភទម្រង់មុខរបរចិញ្ចឹមជីវិត សមស្របនឹងលក្ខណៈគ្រួសារនីមួយៗ៕
ហាថាញ-មុនី