វិហារកាតូលិកសាងសង់ពីឈើនៅសង្កាត់ថុងញឹក ក្រុងកនតុំ ខេត្តកនតុំ។ នេះជាស្នាដៃឯកមួយក្នុងចំណោមស្នាដៃស្ថាបត្យកម្មកាតូលិកសាងសង់ពីឈើនៅវៀតណាមនិងតំបន់អាស៊ីអាគ្នេយ៍។

មណ្ឌលវិហារកាតូលិកមានបរិវេណធំទូលាយ ស្រឡះស្រឡំ និងមានដើមឈើធំជាច្រើននៅកណ្ដាលក្រុង ជាកន្លែងទាក់ទាញភ្ញៀវទេសចរនិងប្រជាជននៅភូមិភាគមកកាន់វិហារ។

រាល់បង្អួចកញ្ចក់ពណ៌ត្រូវបានរចនាប្លង់តាមរចនាបថ vitraux រួមជាមួយនឹងគំនូរតាមគម្ពីរបុរាណ លេចឡើងយ៉ាងល្អស្រស់។

វិហារកាតូលិកមានទីតាំងនៅជាប់ផ្លូវ។

ទីសក្ការៈត្រូវបានរចនាឡើងដូចជាផ្ទាំងទស្សនីយភាពមួយដ៏អស្ចារ្យ បង្កឱ្យយើង
មានអារម្មណ៍ថា ជាកន្លែងពិសិដ្ឋសម្រាប់ការគោរពបូជាដ៏ខ្ពង់ខ្ពស់។
វិហារកាតូលិកសាងសង់ពីឈើទាំងស្រុង តាមរចនាបថរ៉ូមុាំងរួមនឹងស្ថាបត្យកម្មផ្ទះរតរបស់ជនជាតិបាណា។ វិហារកាតូលិកត្រូវបានសាងសង់ឡើងចាប់ពីឆ្នាំ១៩១៣ រហូតដល់ឆ្នាំ១៩១៨។ នេះជាបណ្ដុំសំណង់ រួមមាន៖ វិហារ អាគារទទួលភ្ញៀវ អាគារដាក់តាំងផលិតផលជនជាតិនិងសាសនា ផ្ទះរ៉ុង។ ក្រៅពីនោះ នៅមានមណ្ឌលកុមារកំព្រា មូលដ្ឋានកាត់ដេរ មូលដ្ឋានត្បាញសំពត់ មូលដ្ឋានជាងឈើជាដើម។
មូលហេតុដែលហៅថា វិហារឈើ ដោយសារគ្រឿងទព្វសម្ភារៈសំខាន់ៗដែលគេប្រើសម្រាប់សាងសង់វិហារ គឺឈើផ្ចឹក - ជាប្រភេទឈើដ៏មានតម្លៃ មានច្រើនក្នុងតំបន់ព្រៃភ្នំតីង្វៀន។ រចនាសម្ព័ន្ធទាំងអស់ ចាប់ពីសសរផ្ទោងរហូតដល់កម្រាលធារ សុទ្ធតែធ្វើពីឈើ ហើយបានតភ្ជាប់គ្នាដោយឈើស្នូលមិនប្រើដែកគោល។ ពិដាននិងជញ្ជាំងត្រូវបានប៉ាតដោយដីស្អិតលាយជាមួយចំបើង តាមរចនាបទផ្ទះប្រពៃណីរបស់ប្រជាជននៅភូមិភាគកណ្ដាល ដោយគ្មានប្រើបេតុងសរសៃដែកឬបាយអនោះទេ។
យោងតាមឯកសារប្រវត្តិសាស្រ្តដែលបានចារទុកនៅក្នុងវិហារ ដំណើរការសាងសង់វិហារនេះ គឺឆ្លងកាត់ការលំបាកជាច្រើន ដ្បិតអី ត្រូវចំណាយពេលដល់៣ឆ្នាំដើម្បីត្រៀមបម្រុង ចាប់ពីការរកជួលជាងជំនាញចូលព្រៃកាប់ឈើ ប្រើដំរីអូស ឈើយកមករហូតដល់បញ្ជូនមនុស្សឱ្យទៅកាន់តំបន់មួយចំនួន ដូចជាខេត្តក្វាងណាម ក្វាងង៉ាយ ប៊ិញដិញជាដើម ដើម្បីស្វែងរកជាងជំនាញមកធ្វើការសាងសង់។ ស្នាដៃដ៏អស្ចារ្យនៃអ្នកផ្សព្វផ្សាយសាសនានិងគ្រិស្ដបរិស័ទក៏បង្កើតបាននូវស្នាដៃឯក មានអាយុកាលជាងមួយរយឆ្នាំ៕
ហាថាញ - ថាច់ធី