នៅក្រុងកឹងធើ គណៈកម្មាធិការជនជាតិ ទើបរៀបចំសិក្ខាសាលាស្ទង់មតិយោបល់លើសេចក្ដីព្រាងគម្រោង លើកកម្ពស់សមត្ថភាពអធិការកិច្ច ត្រួតពិនិត្យការអនុវត្តគោលនយោបាយជនជាតិដល់បុគ្គលិករដ្ឋក្នុងប្រព័ន្ធស្ថាប័នកិច្ចការជនជាតិ ដំណាក់កាល ២០២៥-២០៣០។
សមមិត្ត អីថុង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ អញ្ជើញចូលរួមនិងកត់សម្គាល់នូវការផ្តល់មតិយោបល់របស់អ្នកតំណាងក្នុងអង្គសិក្ខាសាលា។
ទិសដៅជាក់ស្តែងនៃគម្រោងរហូតដល់ឆ្នាំ ២០៣០ កងជួរបុគ្គលិករដ្ឋអនុវត្តភារកិច្ចអធិការកិច្ច ត្រួតពិនិត្យនៅគ្រប់ស្ថាប័នគ្រប់គ្រងអំពីការងារជនជាតិទាំង ១០០% ត្រូវបានបំប៉នធ្វើបច្ចុប្បន្នភាពចំណេះដឹង លើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ បំណិនអធិការកិច្ច ត្រួតពិនិត្យ ទទួលពលរដ្ឋ ដោះស្រាយបណ្ដឹងតវ៉ានិងការបង្ការប្រឆាំងអំពើពុករលួយ ភាពអសកម្មក្នុងការអនុវត្តគោលនយោបាយជនជាតិ។ ស្ថាប័នគ្រប់គ្រងអំពីការងារជនជាតិទាំង ១០០% ត្រូវបានជំរុញដំណើរការផ្លាស់ប្តូរឌីជីថល ទំនើបភាវូបនីយកម្មប្រព័ន្ធមូលដ្ឋានទិន្នន័យអំពីអធិការកិច្ច ការទទួលពលរដ្ឋ ការដោះស្រាយបណ្តឹងតវ៉ា និងការបង្ការប្រឆាំងអំពើពុករលួយ ភាពអសកម្ម…។
ក្នុងអង្គសិក្ខាសាលា តាមរយៈការពិភាក្សា អ្នកតំណាងទាំងឡាយបានឯកភាពលើភាពចាំបាច់នៃការដាក់ចេញគម្រោង និងសំណូមពរដល់គ្រប់ស្ថាប័នពាក់ព័ន្ធធ្វើឱ្យសុក្រឹត ដើម្បីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញសេចក្តីសម្រេចផ្តល់សច្ចានុម័តិលើគម្រោងបានយ៉ាងឆាប់។ អ្នកតំណាងទាំងឡាយស្នើឱ្យមានការពង្រឹង អង្គការអធិការកិច្ចរបស់គណៈជនជាតិនៅតាមភូមិភាគ គ្រប់ផ្នែកពាក់ព័ន្ធគប្បីមានកិច្ចសហការដើម្បីអនុវត្តការងារអធិការកិច្ច ត្រួតពិនិត្យរបស់គណៈជនជាតិ។ អ្នកតំណាងទាំងឡាយក៏បានលើកឡើង គប្បីកំណត់វិធានការដាក់កំហិតពិន័យរដ្ឋបាល នៅពេលអធិការកិច្ចបានរកឃើញកំហុស កំណត់ច្បាស់លាស់រវាងការងារអធិការកិច្ចរបស់គណៈជនជាតិ និងការងារអធិការកិច្ចរបស់ផ្នែកផ្សេងៗ បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងដំណើការត្រួតពិនិត្យអនុវត្តគោលនយោបាយជនជាតិ…៕
ង៉ុកក្វៀង-មុនី