06/08/2024 - 10:22

ទិញ​បៀង​ ផ្ដល់ ​" សន្ទូច​" ដល់​ជន​រួម​ជាតិ​ខ្មែរ​

ទន្ទឹម​នឹង​ការ​ងារ​គិត​គូរ​ពី​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​នៅ​ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ដើម​ទុន​ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​និង​ទំ​នាក់​ទំ​នង​ការ​ងារ​ធ្វើ​ ដោយ​ចាត់​ទុក​ថា​ នេះ​ជា​វិធាន​ការ​ដោះ​ស្រាយ​រឹង​មាំ ជួយ​មាមីង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​

មាន​គ្រួ​សារ​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ដើម​ទុន​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​ពង្រីក​ការ​ផលិត។​

រីក​រាយ​ពេល​ឧទ្ទេស​នាម​ជា​មួយ​យើង​ខ្ញុំ​អំ​ពី​គោ​មួយ​នឹម​ ដែល​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំ​នួយ​ទុន​សម្រាប់​ចិញ្ចឹម​ លោក​ពូចៅ​ឆន់ នៅ​ភូមិ​មុាំងរ៉ ឃុំ​វ៉ាន់​យ៉ាវ មិន​អាច​លាក​បាំងបាន​នូវ​ក្ដី​រំភើប​រីក​រាយ។​ គ្រួ​សារ​គាត់​កំ​ពុង​ចិញ្ចឹម​គោ​មេ៣​ក្បាល។​ រៀង​រាល់​១៨​ខែ​ គាត់​លក់​កូន​គោ​មួយ​លើក​ ទើប​សន្សែ​សន្សំ​បាន​ប្រាក់​លំ​នឹង​សម្រាប់​គ្រួ​សារ។​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ខិត​ខំ​ប្រឹង​ប្រែង​ “ដើម​ទុន​” ចិញ្ចឹម​គោ​ក៏​នៅ​ដ​ដែល​ រីឯ​ប្រ​ភព​សន្សំ​ចេះ​តែ​កើន​ឡើង​ បាន​ជា​គាត់​រីក​រាយ​យ៉ាង​ខ្លាំង។​

ករណី​របស់​លោក​ពូចៅ​ឆន់ ជា​គ្រួ​សារ​ខ្មែរ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​នា​នា​នៅ​ឃុំ​វ៉ាន់​យ៉ាវ ត្រូវ​បាន​ភូមិ​ភាគ​ជំ​នួយ​ទុន​ផលិត​កម្ម​ ដោយ​ផ្អែក​លើ​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១ -២០៣០។​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វ៉ាន់​យ៉ាវ ង្វៀង​ធីប៊ិច​តៀង​ បាន​ផ្ដល់​ព័ត៌​មាន៖ វ៉ាន់​យ៉ាវជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​៧១,៩% ហើយ​ជា​ឃុំ​មាន​លក្ខណ​សម្បត្តិ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង។​ ដើម្បី​ជំ​នួយ​មា​មីង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ យើង​ខ្ញុំ​បាន​សហ​ការ​ជា​មួយ​នឹង​ការិ​យាល័យ​ទំ​នាក់​ទំ​នង​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម​នៅ​ទីរួម​ខេត្ត​ទិញ​បៀង​ ផ្ដល់​កម្ចី​ឥណ​ទាន​ជំ​នួយ​គ្រួ​សារ​ផលិត ធ្វើ​អា​ជីវ​កម្ម​តំ​បន់​លំ​បាក​ជាង​១៣,១​ពាន់​លាន​ដុង​ គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ជាង​២,៩​ពាន់​លាន​ដុង។​ មាន​គ្រួ​សារ​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ដើម​ទុន​នេះ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​បើក​ទូ​លាយ​ការ​ផលិត លើក​កម្ពស់​ជីវ​ភាព។​ បច្ចុប្បន្ន​ ភូមិ​ភាគ​កំ​ពុង​បន្ត​ត្រួត​ពិនិត្យ​ អនុវត្ត​ប្រ​ភព​ទុន​បុល​តាម​សេចក្ដី​កំ​ណត់​សម្រាប់​ជំ​នួយ​បន្ថែម​ដល់​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ទៀត​ដែល​មាន​តម្រូវ​ការ”។​

ទន្ទឹម​នឹង​ឧបត្ថម្ភ​ទុន​បុល​ គណៈ​កម្មា​ធិការ​ប្រ​ជាជន​ឃុំ​វ៉ាន់​យ៉ាវ នៅ​ទាំង​ពង្រឹង​ការ​បង្កើត​ការ​ងារ​ធ្វើ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។​ “ដំ​ណាក់​កាល​២០១៩-២០២៤ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​បាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​ពល​ករ​១.៥០០​នាក់ ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ខេត្ត។​ បច្ចុប្បន្ន​ ទូទាំង​ឃុំ​មាន​ពល​ករ​៣.៦៨៩​នាក់​បាន​ធ្វើ​ការ​ងារ​នៅ​ក្រៅ​ខេត្ត​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​២.៨០០​នាក់ ពិសេស​ មាន​យុវជន​ខ្មែរ​២​នាក់​ទៅ​ពល​កម្ម​នៅ​ប្រ​ទេស​ជប៉ុន​” លោក​ស្រី​ង្វៀង​ធីប៊ិច​តៀង​ បាន​ផ្ដល់​ព័ត៌​មាន​ដូច្នេះ។​

មិន​ចំ​ពោះ​តែ​ឃុំ​វ៉ាន់​យ៉ាវ​ប៉ុណ្ណោះ​ទេ​ ការិ​យា​ល័យ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ទីរួម​ខេត្ត​ទិញ​បៀង​ នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​ ពង្រឹង​ការ​ងារ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​និង​ទំ​នាក់​ទំ​នង​ការ​ងារ​ធ្វើ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។​ ប្រ​ធាន​ការិ​យា​ល័យ​ការ​ងារ​-​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ទីរួម​ខេត្ត​ទិញ​បៀង​ លីគឹម​ថ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ យើង​ខ្ញុំ​សកម្ម​រៀប​ចំ​បណ្តុះ​បណ្ដាល​វិជ្ជា​ជីវៈ ដោយ​ផ្ដុំ​កម្លាំង​បណ្ដុះ​បណ្ដាល​ ផ្នែក​មុខ​របរ​កសិកម្ម​និង​ក្រៅ​កសិកម្ម​នៅ​ភូមិ​ភាគ​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ សិក្ខា​កាម​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ចាប់​ពី​២ដល់​៣​លាន​ដុង​/នាក់/វគ្គ​ ដើម្បី​ពួក​គាត់​លំ​នឹង​ចិត្ត​ រៀន​យក​នូវ​បំ​ណិន​និង​មាន​ឱកាស​ស្វែង​រក​បាន​ការ​ងារ​ធ្វើ”៕​

                       យោង៖កាសែត​អាង​យ៉ាង​- ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ