នគរបាលខេត្តបាកលីវ បានផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពច្បាប់បង្ការបង្ក្រាបគ្រឿងញៀន; បង្កើនការឃោសនាដើម្បីប្រជាជនលើកកម្ពស់ស្មារតីភ្ញាក់រលឹក ប្រុងប្រយ័ត្ននិងម្ចាស់ការបង្ការបាបគ្រោះគ្រឿងញៀន ធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រ។
សិក្ខាកាមក្នុងមូលដ្ឋានផ្តាច់ញៀនខេត្តបាកលីវ ត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាកាមក្នុងមូលដ្ឋានផ្តាច់ញៀន ត្រូវបានកម្មាភិបាលពេទ្យពិនិត្យសុខភាពជាប្រចាំ។
រយៈពេលកន្លង លើភូមិសាស្ត្រខេត្តបាកលីវ កើតមានប្រភេទគ្រឿងញៀន និងសារធាតុគ្រឿងញៀនថ្មីមួយចំនួន “លាក់ខ្លួន” ក្រោមប្រភេទចំណី ដូច៖ នំ ស្ករគ្រាប់ គ្រឿងភេសជ្ជៈ បារីអេឡិចត្រូនិក និងស្ថានភាពយុវជន ប្រមូលផ្តុំគ្នានៅតាមទីតាំងធ្វើអាជីវកម្មខាងសេវាការ៉ាអូខេ ផ្ទះសំណាក់ សណ្ឋាគារច្រើនឡើងៗ ដើម្បីប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ល។ ក្នុង៦ខែដើមឆ្នាំ២០២៤ នគរបាលគ្រប់លំដាប់ថ្នាក់ ប្រទះឃើញ បោសសម្អាតបាន៩១ករណី មានមុខសញ្ញា១៥០នាក់ ពីបទស្តុកទុកជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ រឹបយកកញ្ឆា៥,៤គ.ក; សារធាតុ Methamphetamine ៣៧៨,៣៥ខាំ; Heroin ០,១ខាំ; និង Ketamine ១៧,៥ខាំ។ ធ្វើបណ្ដឹង៦៨ករណី មានចុងចោទ ១០១នាក់ ពិន័យរដ្ឋបាល៧ករណី មានមុខសញ្ញា១០នាក់។ល។ ទន្ទឹមនឹងនោះ នគរបាលទូទាំងខេត្ត បានប្រទះឃើញមុខសញ្ញា៤៨៥នាក់ វិជ្ជមាននឹងសារធាតុញៀន; បញ្ជូនសំណុំលិខិត គ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀន១១៨នាក់ ចលនាផ្តាច់ញៀននៅតាមគ្រួសារនិងមូលដ្ឋានចាប់បង្ខំ។ ក្រៅពីពលកម្មកែប្រែដើម្បីផ្តាច់ញៀន សិក្ខាកាមក្នុងមូលដ្ឋានថែមទាំងបានឃោសនា ផ្សព្វផ្សាយច្បាប់; លត់ដំសុខភាពតាមរយៈសកម្មភាពអប់រំកាយសម្បទា; បានបណ្តុះបណ្តាលវិជ្ជា ជីវៈនិងឧបត្ថម្ភការងារក្រោយពីផ្តាច់ញៀន បង្ការស្ថានភាពញៀនឡើងវិញ។ ប្អូនហូហ្វាង P កំពុងផ្តាច់ញៀននៅមូលដ្ឋានផ្តាច់ញៀនខេត្តបាកលីវ ឱ្យដឹង៖ “ក្នុងដំណាក់កាលផ្តាច់ញៀននៅមូលដ្ឋាន ក្រៅពីបានព្យាបាលដើម្បីកាត់ផ្តាច់ការញៀន ប្អូនថែមទាំងបានលោកគ្រូអ្នកគ្រូបង្រៀនមុខរបរ ដូច៖ ជួសជុលគ្រឿងអគ្គិសនីចុម្ពិត របរត្បាញកន្ទេល ត្បាញបន្ទោះ។ល។ អាស្រ័យហេតុនោះ ពេលប្អូនផ្តាច់ញៀនបានសម្រេច អាចនឹងស្វែងរកបានការងារធ្វើលំនឹង រួមរស់ក្នុងសហគមន៍ឡើងវិញ”។
តាមប្រសាសន៍ វរសេនីយ៍ឯក ចូវក្វឹកហ្វី នាយករងនគរបាលខេត្តបាកលីវ នគរបាលគ្រប់លំដាប់ថ្នាក់បានម្ចាស់ការសហការជាមួយផ្នែកសមត្ថកិច្ចនានានិងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ រៀបចំការផ្សព្វផ្សាយបានជាង ១០០លើក ប្រជុំប្រជាជនចំនួន៤៣០លើក ចែកជូនខិត្តប័ណ្ណជាង១០.០០០សន្លឹកផ្សព្វផ្សាយ ក្រើនរំលឹកពីវិធីល្បិចកលធ្វើសកម្មភាពរបស់ឧក្រិដ្ឋកម្ម និងបាបគ្រោះគ្រឿងញៀន រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់ប្រជាជនអំពីផលប៉ះពាល់នៃគ្រឿងញៀននិងស្មារតី ប្រុងប្រយ័ត្ន ខ្នះខ្នែងចូលរួមបង្ការ បង្ក្រាបគ្រឿងញៀននៅលើភូមិសាស្រ្តមូលដ្ឋាន។ ពិសេស នគរបាលភូមិភាគនីមួយៗនិងផ្នែកតុលាការ ផ្នែកអប់រំរៀបចំបើក “សវនាការឧបមា” ប្រឡង “បង្ការ បង្ក្រាបគ្រឿងញៀនជ្រៀតចូលសាលារៀន”។ល។ រួមចំណែកផ្ដល់ចំណេះដឹងដល់ប្រជាជន ប្អូនៗសិស្សានុសិស្សឱ្យមានការយល់ដឹងគ្រប់គ្រាន់ លើកកម្ពស់ស្មារតីភ្ញាក់រលឹក គោរពច្បាប់និងប្រុងប្រយ័ត្ន ម្ចាស់ការទប់ស្កាត់បាបគ្រោះគ្រឿងញៀន៕
យ្វីអាញ- លីសៀ