មជ្ឈមណ្ឌលសេវាកម្មការងារយុវជនកឹងធើ និងក្រុមហ៊ុនភាគហ៊ុន ហឿងង៉េបអាអូវ បានចុះកិច្ចព្រមព្រៀងសហការជម្រើសសិស្សបណ្តុះបណ្តាល និងផ្តល់ប្រភពធនធានមនុស្សលើភូមិសាស្ត្រក្រុង។
សមាជិកសម្ព័ន្ធយុវជននិងនិស្សិត អនុវត្តសាកល្បងអាជីពលាយផ្សំនៅក្រុមហ៊ុនភាគហ៊ុន ហឿងង៉េបអាអូវ-សាខាកឹងធើ។
តាមរយៈនោះ អង្គភាពទាំង ២ បានសហការផ្សព្វផ្សាយដំណើរការ៖ ឧទ្ទេសនាមសិក្ខាកាមរៀនវិជ្ជាជីវៈ ឧទ្ទេសនាមការងារដល់យុវជន; ពិគ្រោះយោបល់តម្រង់ទិសវិជ្ជាជីវៈដល់អ្នកចេញពីកងជួរទ័ព សមាជិកសម្ព័ន្ធយុវជន យុវជន; សហការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានក្នុងបញ្ជី បណ្តុះបណ្តាលរបស់ក្រុមហ៊ុន។ ក្រៅពីនោះ សមាជិកសម្ព័ន្ធយុវជននិងយុវជន នៅទាំងបានចូលរួមព្រឹត្តិការណ៍ៈ ទិវាការងារធ្វើសិក្ខាសាលាអំពីអាជីព សំដៅជួយពលករវ័យក្មេងចាប់យកនិន្នាការទីផ្សារពលកម្ម ដើម្បីបង្កើតផែនការសិក្សា ហ្វឹកហាត់បំណិន បំពាក់ចំណេះដឹងផ្តើមអាជីព។
ក្រុមហ៊ុនភាគហ៊ុន ហឿងង៉េបអាអូវ សាខាកឹងធើ ក៏ទើបបង្ហាញមុខប្រព័ន្ធវិទ្យាស្ថាន៖ ថែរក្សាសម្ផស្ស តន្ត្រី Marketing បច្ចេកវិទ្យាព័ត៌មាន រចនាប្លង់។ ក្រោយពីពិធីបង្ហាញមុខ សមាជិកសម្ព័ន្ធយុវជន យុវជននិងសិក្ខាកាម បានទស្សនានិងពិសោធន៍ កន្លែងអនុវត្តវិជ្ជាជីវៈរបស់វិទ្យាស្ថានបណ្តុះបណ្តាល ព្រមទាំងបានក្រុមអ្នកឯកទេសពិគ្រោះយោបល់តម្រង់ទិសវិជ្ជាជីវៈ ផ្តល់ព័ត៌មានអំពីទីផ្សារពលកម្ម។
ក្នុង៦ ខែដើមឆ្នាំ ២០២៤ មជ្ឈមណ្ឌលសេវាកម្មការងារយុវជនកឹងធើ បានសហការជាមួយអង្គការនិងអាជីកម្មនានា ដើម្បីរៀបចំសកម្មភាពជាច្រើនសម្រាប់ឧបត្ថម្ភសមាជិក សម្ព័ន្ធយុវជន យុវជនផ្នែកអាជីពនិងការងារធ្វើ បើកថ្នាក់ហ្វឹកហាត់កម្មវិធី AI (បញ្ញាសិប្បនិម្មិត) ក្នុងអាជីវកម្មតាមប្រព័ន្ធអនឡាញ សាកល្បងសិក្សា មុខវិជ្ជាមួយចំនួន (ថែរក្សាសម្ផស្ស សម្អាង ធ្វើត្រចក) រចនាក្រាហ្វិច អគ្គិសនីប្រើប្រាស់ជាលក្ខណៈគ្រួសារ ពិសេសគឺពិគ្រោះយោបល់តម្រង់ទិស វិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើដល់អ្នកចេញពីកងជួរទ័ពជាង ១.០០០ នាក់នៅតាមភូមិភាគ៕
ក្វឹកថាយ-មុនី