ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/07/2024 - 16:58

ប្រារព្ធ​ពិធី​បង្ហាញ​មុខ​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ព្រម​ៗ​គ្នា​

ក្រសួង​នគរ​បាល​ ទើប​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ ពិធី​បង្ហាញ​មុខ​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។​

   កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ បាន​ហែ​ក្បួន​ក្នុង​ពិធី។​

កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ ត្រូវ​បាន​បង្កើត​ឡើង​ផ្ដើម​ពី​ការ​ពង្រឹង​កង​កម្លាំង​ដែល​មាន​ស្រាប់​ទាំង​ ៣ រួម​មាន៖ នគរ​បាល​ឃុំ​ពាក់​កណ្ដាល​ជំ​នាញ​ ប្រ​ជា​ការ​ពារ​ក្រុង​និង​ប្រ​ជា​បង្ការ។​ ច្បាប់​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ត្រូវ​បាន​រដ្ឋ​សភា​ នីតិ​កាល​ XV សម័យ​ប្រ​ជុំ​លើក​ទី ៦ អនុម័តិ​នៅ​ថ្ងៃ​ទី ២៨/១១/​២០២៣ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១/៧/​២០២៤ បាន​បង្ក​មូល​ដ្ឋាន​គតិ​យុត្តិដ៏​សំ​ខាន់​ រឹង​មាំ គ្រប់​ជ្រុង​ជ្រោយ​ សម្រាប់​ការ​កសាង​ពង្រឹង​និង​ពង្រីក​ថែរក្សា​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិសុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​; រួម​ចំ​ណែ​ក​ក្នុង​ការ​ពង្រឹង​ រៀប​ចំ​ចាត់​ចែង​កង​កម្លាំង​ សម្រិត​សម្រាំង​ដើម​ទង​ ផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​ធ្វើ​ឱ្យ​សុក្រឹត​ មុខ​ងារ​ ភារ​កិច្ច​ សិទ្ធិ​អំ​ណាច​ ទំ​នាក់​ទំ​នង​ការ​ងារ​របស់​អង្គ​ការ​មូល​ដ្ឋាន​នីមួយ​ៗ​; បំ​ពេញ​តាម​តម្រូវ​ការ​ភារ​កិច្ច​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ក្នុង​ស្ថាន​ភាព​ថ្មី។​

ភារ​កិច្ច​របស់​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ ត្រូវ​បាន​កំ​ណត់​ចាប់​ពី​មាត្រា​ ទី ៧ ដល់​មាត្រា​ទី ១២ នៃ​ច្បាប់​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ រួម​មា​នក្រុម​ភារ​កិច្ច​៖ ជំ​នួយ​ក្ដាប់​ស្ថាន​ភាព​ពី​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​; ជំ​នួយ​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មា​តុភូមិ; ជំ​នួយ​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​ ជួយ​សង្គ្រោះ; ជំ​នួយ​គ្រប់​គ្រង​រដ្ឋ​បាល​ពី​សណ្ដាប់​ធ្នាប់​សង្គម​; ជួយ​កៀរ​គរ​ អប់​រំអ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែល​កំ​ពុង​ស្នាក់​នៅ​មូល​ដ្ឋាន​; ជួយ​យាម​ល្បាត​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍; អនុវត្ត​កាត​ព្វ​កិច្ច​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ខណៈ​ពេល​ត្រូវ​បាន​ចល័ត។​

មាន​គោ​លការណ៍​ចំ​នួន​ ៤ ក្នុង​ការ​រៀប​ចំ​សកម្ម​ភាព​របស់​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិសុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។​ ក្នុង​នោះ​ ការ​គោ​រព​តាម​រដ្ឋ​ធម្ម​នុញ្ញ​និង​ច្បាប់​; ការ​ពារ​និង​ធានា​សិទ្ធិ​មនុស្ស​ សិទ្ធិ​ប្រ​ជា​ពល​រដ្ឋ​; ការ​ពារ​ផល​ប្រ​យោជន៍​របស់​រដ្ឋ​ សិទ្ធិ​និង​ផល​ប្រ​យោជន៍​ ស្រប​ច្បាប់​របស់​អង្គ​ការ​ បុគ្គល; ផ្អែក​លើ​ប្រ​ជា​ជន​និង​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ប្រ​ជា​ជន; ក្រោម​ការ​ដឹក​នាំទាំង​ស្រុង​របស់​គណៈ​កម្មា​ធិការ​បក្ស​ និង​ការ​គ្រប់​គ្រង​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​; ការ​ណែ​នាំ ចាត់​តាំង​ ត្រួត​ពិនិត្យ​របស់​នគរ​បាល​ថ្នាក់​ឃុំ​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ៕​

                     PV (សរុប​) - ប្រែ​សម្រួលៈ ថាច់​ធី

ចែករំលែកអត្ថបទ