24/06/2024 - 16:58

មក​ខេត្ត​អា​ង​យ៉ាង​ទស្សនា​វត្ត​ក្រាំង​ក្រូច​

វត្ត​ប្រ​ជុំ​មជ្ឈិម​គិរីរាម ហៅ​វត្ត​ក្រាំង​ក្រូច​ ឋិត​នៅ​ភូមិ​អាង​ហ្វា ឃុំ​ចូវ​ឡាំង​ ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​។​ វត្ត​នេះ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ចំ​ណាប់​អា​រម្មណ៍​ដោយ​ជួរ​ដើម​ចន្ទ​គិរីធំ​ៗ​ ចាប់​ខ្លោង​ទ្វារ​រហូត​ដល់​មណ្ឌល​វត្ត​ និង​ព្រះ​វិហា​រ​លាប​ពណ៌​ផ្កា​ឈូក​គួរ​ជា​ទី​រមនា។​ វត្ត​ក្រាំង​ក្រូច​ ត្រូវ​បាន​ថែ​រក្សា​និង​អភិវឌ្ឍន៍​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ រហូត​ក្លាយ​ជា​និមិត្ត​រូប​វប្បធម៌​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទ្រីតូង។​ មិន​ត្រឹម​តែ​ជា​កន្លែង​គោ​រព​ប្រ​តិបត្តិ​ពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ​ វត្ត​ក្រាំង​ក្រូច​នៅ​ទាំង​ជា​កន្លែង​ទាក់​ទាញ​អា​រម្មណ៍​ដល់​អ្នក​ចូល​ចិត្ត​ ផ្នែក​ស្ថាបត្យ​កម្ម​និង​សិល្បៈ​ទៀត​ផង។​

​វត្ត​ក្រាំង​ក្រូច​បង្ក​ភាព​ចំ​ណា​ប់​អា​រម្មណ៍​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ ដោយ​សារ​វត្ត​មាន​ដើម​ចន្ទ​គិរី​រាប់​រយ​ដើម​ដាំ​នៅ​ជុំ​វត្ត។​ មាន​ដើម​ខ្លះអា​យុ​កាល​ដល់​ជាង​៥០​ឆ្នាំ​ ត្រូវ​បាន​វត្ត​និង​ពុទ្ធ​បរិស័ទ​ថែរក្សា​ព្រោះ​មាន​គោល​បំ​ណង​បង្ក​សោ​ភណ​ភាព​ឱ្យ​វត្ត​អា​រាម។​

​ ដង​ផ្លូវ​ចូល​កាន់​វត្ត​មាន​ជួរ​ដើម​ចន្ទ​គីរីនៅ​សង​ខាង​ត្រង់​គល់​ ខ្លះ​មនុស្ស​ពី​របីនាក់​ឱប​ទើប​ជុំ​។​ ដើម​ចន្ទ​គិរីមាន​មែក​សាខា​បង្ក​ជា​ដំ​បូល​ធម្ម​ជាតិ​គ្រប​ដណ្ដប​តាម​ដង​ផ្លូវ។​

​ ព្រះ​វិហា​រ​វត្ត​ក្រាំង​ក្រូច​ ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​និង​លាប​ពណ៌​ផ្កា​ឈូក​ លឿង​ចម្រុះ​គ្នា​យ៉ាង​ស្អាត។​ ទោះ​បី​បាន​លាប​ពណ៌​ឡើង​វិញ​ក៏​ពិត​មែន​ ប៉ុន្តែ​ព្រះ​វិហា​រ​វត្ត​នៅ​តែ​រក្សា​បាន​រូប​គំ​នូរ​ដ៏​ពិសេស​របស់​អ្នក​ជំ​នា​ន់​ដើម​បន្សល់​ទុក​មក​ បង្ហាញ​ពី​ការ​ផ្សំ​ផ្គុំ​គ្នា​រវាង​សម័យ​ទំ​នើប​និង​បុរាណ។​

ក្បាច់​រចនា​របស់​វត្ត​មាន​ភាព​ល្អ​ហ្មត់​ហ្មង​ ចាប់​ពី​ក្បាច់​ចម្លាក់​នៅ​លើ​កំពូល​ហោ​ជាង​
និង​ជញ្ជាំង​ជា​ដើម​។​

​ ពេល​មក​កាន់​វត្ត​ក្រាំង​ក្រូច​ ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​ប្រ​ទះ​ឃើញ​ក្បាច់​រចនា​បុរាណ​និង​បរិយា​កាស​ស្ងប់​ស្ងាត់​ប៉ុណ្ណោះ​ទេ​ នៅ​ថែម​ទាំង​បាន​ទស្សនា​ទេស​ភាព​ស្រស់​ខៀវ​ខ្ចី​នៃ​ដើម​ចន្ទ​គិរី​រាប់​រយ​ដើម​ ដែល​មាន​ម្លប់​ដ៏​ត្រឈឹងត្រឈៃ៕​

ចែករំលែកអត្ថបទ