24/06/2024 - 16:58

បង្កើន​ការ​ផលិត ធានា​ផ្គត់​ផ្គង់​ប្រ​ភព​បន្លែ​ស្អាត​ដល់​អង្គ​ភាព​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អា​ង​ថាញ់បា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ គឺជា​អង្គ​ភាព​ឈាន​មុខ​គេក្នុង​ការ​ដាំ​បន្លែ​លើ​ទឹក​ក្នុង​ផ្ទះ​សំ​ណាញ់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ធានា​បាន​ប្រ​ភព​បន្លែ​​បៃ​តង​ សុវត្ថិ​ភាព​សម្រាប់​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​កម្មា​ភិបាល​ និង​យុទ្ធ​ជន​នៅ​ក្នុង​អង្គ​ភាព។​

ទម្រង់​ដាំ​បន្លែ​លើ​ទឹក​ក្នុង​ផ្ទះ​សំ​ណាញ់​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អា​ង​ថាញ់​បា។​

បោះ​ទ័ព​នៅ​ស្រុក​កូវ​ឡាវ​យ៉ុង ជា​តំ​បន់​ដែល​ទឹក​ច្រើន​តែ​ជន់​លិច​ នៅ​ពេល​ទឹក​ជំ​នោរ​ក្នុង​រដូវ​វស្សា​ ដូច្នេះ​ពិត​ជា​លំ​បាក​ក្នុង​ការ​កសាង​ទេស​ភាព​ និង​ការ​បង្ក​ប​ង្កើន​ផល​របស់​អង្គ​ភាព។​ អា​ស្រ័យ​ហេតុ​នេះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា បាន​កសាង​គម្រោង​អនុវត្ត​ការ​ដាំ​បន្លែ​លើ​ទឹក​ក្នុង​ផ្ទះ​សំ​ណាញ់​ ដើម្បី​ធានា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ ផ្តល់​ប្រ​ភព​បន្លែ​ស្អាត​សម្រាប់​កម្មា​ភិបាល​និង​យុទ្ធ​ជន​ក្នុង​អង្គ​ភាព។​ លោក​អនុសេនីយ៍​ឯក​ វ៉មិញ​ល្វឹង​ អនុប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា ឱ្យ​ដឹង​៖ “នេះ​ជា​ទម្រង់​ថ្មី​ បង់​ប្រាក់​បន្តិច​ ម្ល៉ោះ​ហើយ​អង្គ​ភាព​បាន​ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​វិនិ​យោគ​ និង​សិក្សា​ស្វែង​យល់​បច្ចេក​ទេស​ដាំ​តាម​រយៈ​សៀវ​ភៅ​ កាសែត​និង​បណ្តា​ញ​សង្គម។​ ដើម្បី​ជ្រើស​រើស​ពូជ​ដំ​ណាំ​សមស្រប។​ អា​ស្រ័យ​ហេតុ​នេះ​ អង្គ​ភាព​បាន​ជ្រើស​រើស​ដាំ​បន្លែ​ ដូច​ជា​៖ ស្ពៃ​ខៀវ​ ស្ពៃ​ចង្កឹះ​ ជន្លង់​ ត្រកួន។ល។​ ផ្តល់​ទិន្ន​ផល​ខ្ពស់។​ អា​ស្រ័យ​ទម្រង់​នេះ​ បច្ចុប្បន្ន​អង្គ​ភាព​អា​ច​ផ្គត់​ផ្គង់​បន្លែ​បៃតង​បាន​១០០% សម្រាប់​ផ្ទះ​បាយ​ជា​រៀង​រាល់​ថ្ងៃ។​ អត្ថ​ប្រ​យោជន៍​នៃ​ការ​ដាំ​បន្លែ​លើ​ទឹក​ក្នុង​ផ្ទះ​សំ​ណាញ់​ គឺមិន​សូវ​រង​ផល​ប៉ះ​ពាល់​ពី​អា​កាស​ធាតុ​និង​សត្វ​ល្អិត​ ដូច្នេះ​មិន​ប្រើ​ថ្នាំ​គីមី​ ហើយ​ធានា​បាន​បន្លែ​ស្អាត​និង​សុវត្ថិ​ភាព​សម្រាប់​អា​ហារ​ប្រ​ចាំ​ថ្ងៃ។​ ទម្រង់​នេះ​ក៏​ប្រិត​សំ​ចៃ​ទឹក​ស្រោច​ស្រព​ ការ​ចំ​ណាយ​លើ​ការ​ថែ​ទាំ​ ហើយ​គុណ​ភាព​បន្លែ​អាច​រក្សា​ទុក​បាន​យូរ​ជាង”។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា ផ្គត់​ផ្គង់​បន្លែ​ស្អាត​១០០% ដល់​អង្គ​ភាព។

យោង​តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ឯក​ បម្រុង​វ៉ូវហ្វី​កឿង​ ប្រ​ធាន​ការិ​យាល័យ​ភស្តុភារ​និង​បច្ចេក​ទេស​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បច្ចុប្បន្ន​ អង្គ​ភាព​ក្រោម​ឱវាទ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​ឡើង​គ្រោង​និង​ធ្វើ​ឱ្យ​សុក្រឹត​ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង​ ដើម្បី​ដាំ​ដំ​ណាំ​ និង​ចិញ្ចឹម​សត្វ។​ មាន​អង្គ​ភាព​ជា​ច្រើន​បាន​អនុវត្ត​បច្ចេក​ទេស​ដាំ​បន្លែ​សុវត្ថិ​ភាព​ជា​បណ្តើរ​ៗ​ ដើម្បី​ធានា​សុខ​ភាព​របស់កម្មា​ភិបាល​និង​យុទ្ធ​ជន​ក្នុង​អង្គ​ភាព។​ មាន​ការ​ចិញ្ចឹម​សត្វ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដូច​៖ ជ្រូក​ មាន់​ ទា ត្រី​ជា​ដើម​ ដើម្បី​បម្រើ​ផ្ទះ​បាយ​នៅ​ក្នុង​អង្គ​ភាព។​ ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០២៤ អង្គ​ភាព​រ​កបាន​ប្រាក់​ជាង​ ២១២​លាន​ដុង​ សម្រេច​បាន​៥៨%​នៃ​ផែន​ការ​ប្រ​ចាំ​ឆ្នាំ​។​ ការ​ងារ​បង្ក​ប​ង្កើន​ផល​ជុំ​វិញ​ផ្ទះ​បាយ​ និង​ជុំ​វិញ​ប៉ុស្តិ៍​ត្រូវ​បាន​អង្គ​ភាព​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​មាន​របៀប​រៀប​រយ​ធានា​បាន​ពី​៨០​-៨៥% នៃ​តម្រូវ​ការ​បន្លែ​បៃតង​ប្រ​ចាំ​ថ្ងៃ​សម្រាប់​កង​ទ័ព។​

ទម្រង់​ដាំ​បន្លែ​លើ​ទឹក​ក្នុង​ផ្ទះ​សំ​ណាញ់​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អា​ង​ថាញ់​បា ធានា​បន្លែ​ស្អាត​ ១០០% សម្រាប់​កង​ទ័ព​ក្នុង​អង្គ​ភាព​ គឺ​គួរ​ឱ្យ​ស្ងើច​សរ​សើរ​ណាស់​។​ នេះ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ជូន​កង​ទ័ព​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​បង្កើត​ប្រ​ភព​ប្រាក់​ចំ​ណូល​ដល់​អង្គ​ភាព​ថែម​ទៀត​ផង​ ក៏​ដូច​ជា​អប់​រំ លត់​ដំ​ស្មារតី​ខ្លួន​ទីពឹង​ខ្លួន​ និង​ការ​ផ្គត់​ផ្គង់​ដោយ​ខ្លួន​ឯង​ ចេះ​ប្រិត​សំ​ចៃ​ ដី​បង្ក​បង្កើន​ផល​ ព្រម​ទាំង​សិក្សា​ស្រាវ​ជ្រាវ​កែ​ច្នៃ​ កសាង​ទម្រង់​បង្កប​ង្កើន​ផល​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​អង្គ​ភាព​ ឆ្លើយ​តប​តម្រូវ​ការ​គ្រប់​គ្រង​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី៕​

                          លីធាន​ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ