រួមជាមួយការព្យាយាមពលកម្មផលិត កសិករខ្មែរនៅខេត្តបាកលីវ ថែមទាំងសកម្មក្នុងការស្វែងយល់ពីទីផ្សារ រៀនសូត្រវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ដើម្បីអនុវត្តជោគជ័យតក្នុងការផលិត បង្កើនប្រាក់ចំណូលដល់គ្រួសារ។
ចម្ការមៀនរបស់ពូតីចេញផ្លែ។
បងស្រី សើុងធីហុងស៊ាង នៅភូមិកៃយ៉ា ឃុំហ៊ឹងហោយ ស្រុកវិញឡើយ ត្រូវបានចាត់ជាកសិករឈានមុខក្នុងការបង្វែរផ្ទៃដីដែលផ្តល់ទិន្នផលទាប ងាកមកដាំត្របែកមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ ភ្ជាប់ប្រព័ន្ធស្រោចទឹកស្វ័យប្រវត្តិបញ្ជាដោយទូរស័ព្ទឆ្លាតវៃ ម្ល៉ោះហើយបងស្រីប្រិតសំចៃបានពេលវេលា ប្រាក់ចំណាយ កម្លាំងពលកម្ម និងទឹក ប៉ុន្តែត្របែកនៅតែធានាគុណភាព។ បងស្រីស៊ាង ឱ្យដឹង៖ “រៀនវគ្គហ្វឹកហាត់ទៅទស្សនកិច្ច សិក្សាតាមចម្ការត្របែកនៅខេត្ត ក្រុងផ្សេងៗ ខ្ញុំក៏ដាំសាកល្បងត្របែកតៃវ៉ាន ២ កុងបាន ៣០០ ដើម តាមបែបសរីរាង្គ។ ខណៈពេលត្របែកផ្តល់ផ្លែដំបូង ខ្ញុំប្រឡេះក្លឹបចោលទុកពី១-២ ផ្លែក្នុងមួយកញ្ចុំ និងស្រោបផ្លែម្ល៉ោះហើយដង្កូវមិនចោះ; រួចហើយច្រឹបមែកប្រឡេះស្លឹកចាស់ចោល និងប្រើប្រាស់ជីសរីរាង្គ kali ដើម្បីត្របែកមានរសផ្អែមស្រួយ។ ឆ្នាំដំបូង ខ្ញុំប្រមូលផលឃើញថា ចំណេញខ្លះនិងមិនសូវចំណាយកម្លាំងថែទាំ ម្ល៉ោះហើយខ្ញុំក៏ដាំបន្ថែម ៥ កុងទៀត។ មកទល់ពេលនេះ ខ្ញុំដាំបានត្របែកតៃវ៉ានសាច់ក្រហមគ្មានគ្រាប់តាមបែបសរីរាង្គបានជាង ១ ហិកតា។ ម្យ៉ាងទៀត ខ្ញុំប្រើប្រាស់បច្ចេកទេសស្រោចស្រព ដោយក្បាលបាញ់ទឹកផ្សែងក្រូចប្រិតសំចៃទឹកក្នុងរដូវប្រាំងផង ធានាសំណើមសម្រាប់ត្របែកចេញផ្កា ជាប់ផ្លែផង ទើបមានត្របែកលក់ខួបប្រាំងវស្សា។ ឆ្នាំ២០១៩ ត្របែករបស់ខ្ញុំសម្រេចស្តង់ដារ OCOP”។
ត្របែករបស់បងស្រីស៊ាង ដាំតាមបែបសរីរាង្គ សម្រេចស្តង់ដារ OCOP។
ចំណែកពូលីតី នៅឃុំវិញត្រាច់ដុង ក្រុងបាកលីវ ជាកសិករម្នាក់ល្បីធ្វើមានពីការដាំផ្លែមៀនសាច់ក្រាស់។ រយៈពេល ១៧ ឆ្នាំមកនេះ ចម្ការមៀនរបស់ពូតី តែងផ្តល់ផ្លែខុសរដូវ នាំមកប្រាក់ចំណេញខ្ពស់។ ពូតី ឱ្យដឹង៖ “ដើម្បីវិនិច្ឆ័យឱ្យមៀនផ្លែខុសរដូវ ខ្ញុំប្រឡេះផ្កាចោលឱ្យអស់ រហូតដល់ដើមមៀនមានអាយុកាល ៣ ឆ្នាំ ទើបទុកផ្កាចេញផ្លែ។ ពេលនោះ ដើមមៀនមានសុខភាពល្អចេញផ្កា ជាប់ផ្លែរហូត។ ក្នុងពេលប្រមូលផលផ្លែមៀនគឺខ្ញុំកាត់ច្រឹបមែកចុងនិងដាក់ជី ស្រោចទឹក។ អ្វីដែលសំខាន់គឺត្រូវផ្តល់ទឹក ដាក់ជីឱ្យគ្រប់គ្រាន់ ម្ល៉ោះហើយ១ឆ្នាំ ខ្ញុំដាក់ជីដើមមៀនគ្រប់ ៥ ដង ហើយដីត្រូវរក្សាបានជាតិសំណើម មិនត្រូវក្រៀមស្ងួត”។ បច្ចុប្បន្ន ដំណាំមៀនគ្រួសារពូតីប្រមូលផល៤ដង/ឆ្នាំ។ ក្នុងរដូវមៀនច្រើន គឺដំណាំមៀនពូតីចេញផ្លែតិច ប៉ុន្តែខុសរដូវវិញគឺចេញផ្លែច្រើន។
បើតាមពូតី ដាំមៀនចេញផ្លែខុសរដូវមិនពិបាកទេ ចំណាយទុនវិនិយោគក៏តិច ប៉ុន្តែសំខាន់គឺត្រូវចេះរបៀបថែទាំ ប្រើប្រាស់ថ្នាំសមស្របដើម្បីមៀនចេញផ្កា ជាប់ផ្លែ និងកម្ចាត់ដង្កូវត្រូវពេលវេលា។ ពិសេស ចម្ការមៀនត្រូវដាំរង្វើល បែកមែកសាខាច្រើនងាយថែទាំ រក្សាបានជាតិសំណើម និងពេលយប់ត្រូវអុជអំពូលភ្លើងបំភ្លឺបណ្តេញសត្វកណ្តុរ ជ្រឹងមកស៊ីផ្លែ។ ថ្វីដ្បិតតែវិនិច្ឆ័យមៀនចេញផ្លែខុសរដូវទិន្នផលមិនសូវបានខ្ពស់ដូចរដូវស្របពិតមែន ប៉ុន្តែផ្ទុយទៅវិញគឺលក់បានថ្លៃ។ ធម្មតាខុសរដូវតម្លៃផ្លែមៀនឡើងចុះចាប់ពី៨០.០០០- ១០០.០០០ ដុង/គ.ក ចំណែកស្របរដូវតម្លៃប្រមាណពី២០.០០០-៣០.០០០ដុង/គ.ក។ បច្ចុប្បន្ន ចម្ការពូតីដាំមៀនជាង ១០០ ដើម លើផ្ទៃដីជាង ៣,៦ កុង ចំណេញបានជាង២០០ លានដុង/ឆ្នាំ៕
យ្វីអាញ-លីសៀ