គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ទើបសហការជាមួយនឹងអង្គភាពនានា រៀបចំពិធីបុណ្យអនុស្សាវរីយ៍លើកទី ៥០ ថ្ងៃពលីជីវិតព្រះឧបជ្ឈាយ៍ ៤ ព្រះអង្គ៖ ឡឹមហ៊ុង យ័ញតឹប យ័ញហម និងយ័ញហយ នៅកេរដំណែលវប្បធម៌ជាតិ ចេតិយគូឡា ទីប្រជនជនមិញលឿង។
គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ជូនអំណោយដល់គ្រួសារជាញាតិរបស់
ព្រះឧបជ្ឈាយ៍ ៤ ព្រះអង្គ។
ក្នុងពិធីខួបរំលឹក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ លោកតឹងថាញ់ហ្វី បានរំលឹកឡើងវិញនូវប្រវេណីតស៊ូស្មារតីសាមគ្គី ក្លាហានរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរក្នុងសម័យប្រឆាំងអាមេរិកសង្រ្គោះជាតិ។ លេចធ្លោគឺការធ្វើបាតុកម្មរបស់ព្រះឧបជ្ឈាយ៍ ៤ ព្រះអង្គ និងព្រះសង្ឃពុទ្ធបរិស័ទជាង ៣.០០០ អង្គនិងរូបដែលប្រព្រឹត្តឡើងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ១៩៧៤ បានធ្វើឱ្យបរាជ័យឧបាយកលអាមេរិក-អាយ៉ងក្នុងការចាប់ព្រះសង្ឃទៅទាហាន ប្រឆាំងការបាញ់បំផ្លិចបំផ្លាញវត្តអារាម។ ការតស៊ូរបស់ព្រះសង្ឃ សហគមន៍ប្រជាជននិងជនរួមជាតិខ្មែរដណ្ដើមឯករាជ្យ ស្ងើចសរសើរកម្លាំងចម្រុះ សាមគ្គីតស៊ូរបស់ព្រះសង្ឃនិងសហគមន៍ប្រជាជនក្រោមការដឹកនាំរបស់បក្ស។ នេះជាព្រឹត្តិការណ៍ដ៏ភ្លឺស្វាងក្នុងប្រវត្តិសាស្រ្តដ៏អង់អាចក្លាហានរបស់បក្ខភាគ កងទ័ពប្រជាជនស្រុកចូវថាញ់ ក្នុងការតស៊ូរំដោះជនជាតិ រំដោះភាគខាងត្បូង ឯកភាពទឹកដី។
អនុវត្តគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ សម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍ បច្ចុប្បន្ន បណ្ដាគ្រួសាដែលជាសាច់ញាតិរបស់ព្រះឧបជ្ឈាយ៍ ៤ ព្រះអង្គ កំពុងទទួលរបបតាមរបបគោលនយោបាយជាធរមាន។ ស្រុកបានយកចិត្តទុកដាក់សាងសង់ផ្ទះឧបការគុណរៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី តែងមានគណៈប្រតិភូដែលជាកម្មាភិបាល ប្រជាជន កងទ័ព រដ្ឋអំណាច បក្ខភាគគ្រប់ថ្នាក់ គ្រប់ផ្នែក ភូមិភាគតែងទៅសួរសុខទុក្ខនិងជូនអំណោយ; ចែករំលែកជាមួយគ្រួសារទាំងនេះខណៈពេលឈឺថ្កាត់ ជួបការលំបាក៕
យោងតាមកាសែតគៀងយ៉ាង - ថាច់ធី