03/06/2024 - 15:58

ទឹក​ប្រាក់​ជាង​៥០០​លាន​ដុង​ឧបត្ថម្ភ​ប្រ​ជា​ជន​ក្នុង​កម្ម​វិធី​ "មនោ​សញ្ចេត​នា​ព្រំ​ដែន​"

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ ទើប​សហការ​ជា​មួយ​នឹង​បញ្ជា​ការ​ដ្ឋាន​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទីក្រុង​ហូជី​មិញ​ និង​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខណ្ឌ​ហ្គ​យ៉ឹប (ទីក្រុង​ហូជី​មិញ​) រៀប​ចំ​កម្ម​វិធី​ “មនោ​សញ្ចេត​នា​ព្រំ​ដែន​” នៅ​ឃុំ​ខាញ់​តៀង​ ស្រុក​អ៊ូ​មិញ​ ខេត្ត​កា​ម៉ាវ។​ កម្ម​វិធី​ “មនោ​សញ្ចេត​នា​ព្រំ​ដែន​” បាន​អប់រំ​អំ​ពី​ប្រ​វេណី​សាម​គ្គី​ ស្នេហា​ជាតិ​ ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​; កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ក្នុង​សង្គម​ដើម្បី​គិត​គូរ​ដល់​អ្នក​ក្រី​ក្រ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​និង​គ្រួ​សារ​គោល​នយោ​បាយ។​ ឆ្លង​តាម​រយៈ​នោះ​ កសាង​តំ​បន់​ព្រំ​ដែន​រឹង​មាំ និង​កសាង​យុទ្ធ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​រឹង​មាំ៕​

ជូន​អា​ហា​រូប​ករ​ណ៍ចំ​នួន​៥០​ចំ​ណែ​ក​ កង់​២០​គ្រឿង​ និង​អំ​ណោយ​២០០​ចំ​ណែក​ដល់​សិស្សា
នុសិស្សដែលជម្នះការលំបាករៀនសូត្របានល្អ។

                     យោង​តាម​៖ កាសែត​កាម៉ាវ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ