ពេលនិយាយដល់លោក សើុងហ្វាងផេន ប្រធានភូមិដើមស្វាយ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង ប្រជាជននៅទីនេះតែងស្ងើចសរសើរ។ ពីព្រោះគាត់ជាកម្មាភិបាលម្នាក់អស់ពីចិត្តចំពោះការងារ ដើម្បីប្រជាជននិងអភិវឌ្ឍន៍នៅតំបន់ជនបទ។
ផ្លូវជនបទនៅភូមិដើមស្វាយ ភ្លឺ ប្រៃតង ជ្រះ ស្អាត។
ដោយធ្វើជាប្រធានភូមិអស់រយៈកាលជាង ១៨ ឆ្នាំ ម្ល៉ោះហើយ លោក សើុងហ្វាងផេន យល់ច្បាស់ពីជីវភាពរបស់ជនរួមជាតិខ្មែរ។ ហេតុនោះ ពេលមានគម្រោងគោលនយោបាយវិនិយោគផ្សេងៗអភិវឌ្ឍនៅតំបន់ជនរួមជាតិខ្មែរ គាត់តែងផ្សព្វផ្សាយយ៉ាងសកម្ម។ ក្នុងការជម្រើសមុខសញ្ញា គាត់តែងអាទិភាពជម្រើសគ្រួសារដែលមានស្ថានភាពលំបាកខ្លាំង ដើម្បីឧបត្ថម្ភបុលទុន ពូជដំណាំ ចិញ្ចឹមសត្វ រៀនរបរ បច្ចេកទេសផលិតកម្ម។ល។ និងពិនិត្យមើលយ៉ាងហ្មត់ចត់។ ផ្តើមពីនោះ គោលនយោបាយបានពង្រីកប្រសិទ្ធភាព ប្រជាជនមានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយជីវភាពកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកផេន ឱ្យដឹង៖ “នេះជាភូមិដាច់ស្រយាលមួយមានគ្រួសារខ្មែររស់នៅជិត ១០០% អត្រាគ្រួសារក្រីក្រខ្ពស់ ហេតុនោះពេលមានគោលនយោបាយវិនិយោគ ខ្ញុំផ្សព្វផ្សាយអនុវត្តគ្រប់សព្វ ដើម្បីប្រជាជនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ច្រើនឆ្នាំមកនេះ គោលនយោបាយរបស់រដ្ឋវិនិយោគបានទាន់ពេល ព្រមជាមួយនឹងការឈានឡើងចាកផុតពីភាពក្រីក្ររបស់ជនរួមជាតិខ្មែរផងនោះ ទើបឥឡូវនេះ គ្រប់គ្នាតែងមានជីវភាពល្អប្រសើរ។ បច្ចុប្បន្ន គ្រួសារក្រីក្រនៅភូមិដើមស្វាយ ថយចុះនៅក្រោម ២% ។
លោក សើុងហ្វាងផេន (ខាងឆ្វេង) តែងរីករាយពេលនិយាយពីការងារ។
ពេលរដ្ឋអំណាចបំផុសចលនាកសាងដងផ្លូវ “ភ្លឺ បៃតង ជ្រះ ស្អាត” លោកផេន តែងរួមជាមួយអង្គការមហាជនភូមិនានា ចុះទៅចលនាប្រជាជនព្រួតដៃអនុវត្ត។ ជាមួយនឹងកិត្យានុភាពរបស់គាត់ ការឃោសនា ចលនាតែងបានប្រជាជនស្រុះចិត្តគំនិតគាំទ្រ ម្ល៉ោះហើយចលនាបានពង្រីកប្រសិទ្ធភាព។ បច្ចុប្បន្ន ដងផ្លូវនៅភូមិដើមស្វាយ ដំឡើងបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យបាន ៨២ បង្គោល (បង្គោលនីមួយៗគម្លាតពីគ្នា ៣ ម៉ែត្រ តម្លៃ ៣ លានដុង/បង្គោល) និងដាំផ្កា ដើមឈើលម្អនៅសងខាងផ្លូវទៀតផង។ លោក ហ្វិញថាញសាង នៅភូមិដើមស្វាយ ឱ្យដឹង៖ “លោកផេន បានមកចលនារួមវិភាគទានប្រាក់ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដាំផ្កាលម្អ ខ្ញុំនិងប្រជាជនស្របគំនិតគាំទ្រភ្លាម។ ពីព្រោះពេលមានភ្លើងបំភ្លឺដងផ្លូវនៅពេលយប់ គឺមាមីងបើកបរនៅពេលយប់ប្រកបដោយសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយចោរកម្មផ្សេងៗ”។ ទន្ទឹមនឹងនោះ រៀងរាល់ឆ្នាំ លោកផេន នៅទាំងចលនាសប្បុរសជនរួមវិភាគទានជាអំណោយរាប់រយចំណែក ដូចជា៖ នំ អង្ករ កង់ ប្រាក់ និងគ្រឿងឧបភោគបរិភោគ ដើម្បីជូនសិស្សានុសិស្សសង្វាត់រៀនសូត្រ គ្រួសារក្រីក្រ និងមនុស្សចាស់គ្មានទីពឹង ដែលមានស្ថានភាពលំបាកខ្លាំងនៅភូមិភាគ។
លោក បាញ់ឌឹកក្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង៖ “លោកសើុងហ្វាងផេន ជាកម្មាភិបាលមូលដ្ឋាន មានប្រជាប្រិយ បង្កើតទំនុកចិត្តក្នុងប្រជាជន តែងសម្រេចល្អភារកិច្ចជានិច្ច។ ពិសេស គាត់តែងសកម្មក្នុងការឃោសនា ចលនាមាមីងខ្មែរចូលរួមក្នុងការចលនានៅក្នុងភូមិស្រុក និងអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ៕
លីធាន-វិមាន