ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

30/04/2024 - 09:20

ក្រុង​កឹង​ធើ រៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​អនុស្សាវ​រីយ៍​ថ្ងៃ​បុណ្យ​ជាតិ​ធំ​ៗ

ក្រុង​កឹង​ធើ រៀប​ចំ​ពិធី​ជួបជុំ​​អំ​ណរ​អនុស្សាវ​រីយ៍ ៤៩ ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០/​៤/១៩៧៥​-៣០/​៤/​២០២៤) ទិវា​ពល​កម្ម​អន្តរ​ជាតិ ថ្ងៃ​ទី ១ ឧសភា; ៧០ ឆ្នាំ​ទិវា​ជ័យ​ជំនះ​ដៀង​បៀង​ភូ (០៧/​៥/​១៩៥៤​-០៧/៥/​២០២៤) និង​អំណរ​ ១៣៤ ឆ្នាំ​ទិវា​ខួប​កំ​ណើត​របស់​លោក​ប្រ​ធាន​ហូជី​មិញ (១៩/​៥/​១៨៩០​-​១៩/៥/​២០២៤)។

 ​សិល្បៈ​​សម្ដែង​​ស្វា​គមន៍​​ពិធី​ជួប​ជុំ។ រូប​ថត៖ អាញ​យុង

ក្នុង​ពិធី​ជួប​ជុំ​នេះ ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់​ថា៖ មុន​នេះ ៤៩ ឆ្នាំ​ក្រោម​ការ​ដឹក​នាំ​ដ៏​ស្វាង​និង​ឈ្លាស​វៃ​របស់​បក្ស បាន​បើក​រំ​ដោះ​ទី​ក្រុង​បួង​ម៉ា​ថួក នៅ​ថ្ងៃ​ទី​១០ ខែ​មិនា ឆ្នាំ​១៩៧៥... ជា​មួយ​នឹង​ស្មារតី​វាយ​លុក​ទូ​ទៅ និង​ការ​បះ​បោរ​នៅ​និទាឃ​រដូវ​ឆ្នាំ ​១៩៧៩ កង​ទ័ព​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​រួម​គ្នា​វាយ​លុក​និង​ធ្វើ​ការ​បះ​បោរ​ដណ្តើម​រដ្ឋ អំ​ណាច​នៅ​ថ្ងៃ​ទី ៣០ ខែ​មេ​សា ឆ្នាំ​១៩៧៥ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ជ័យ​ជំ​នះ​និទាឃ​រដូវ​ឆ្នាំ ​១៩៧៥ និង​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី។

អំ​ណរ​អនុស្សាវ​រីយ៍ ៤៩ ឆ្នាំ​ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី​ក៏​ជា​ឱកាស​អំ​ណរ​ទិវា​ពល​កម្ម​អន្តរ​ជាតិ ថ្ងៃ​ទី ១ ឧសភា; ៧០ ឆ្នាំ​ទិវា​ជ័យ​ជំ​នះ​ដៀង​បៀង​ភូ និង​អំ​ណរ ១៣៤ ឆ្នាំ​ទិវា​ខួប​កំ​ណើត​របស់​លោក​ប្រ​ធាន​ហូជី​មិញ (១៩/៥/​១៨៩០​-១៩/​៥/២០២៤)។ ពង្រីក​ប្រ​វេ​ណី​បដិវត្តន៍ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​អំ​ពាវ​នាវ​ទូ​ទាំង​ប្រ​ជា​ជន កម្មា​ភិ​បាល យុទ្ធ​ជន សាមគ្គី​ចិត្ត​មួយ​ថ្លើម​មួយ ជំនះ​រាល់​ការ​លំ​បាក​និង​បញ្ហា​ប្រ​ឈម តាំង​ជំ​ហរ​ឆ្ពោះ​ទៅ​មុខ ប្តេជ្ញា​កសាង​ក្រុង​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ​ ស្រស់​ស្អាត ស៊ី​វិល័យ​និង​ទំនើប៕          

                                                     ក្រុម​អ្នក​យក​ព័ត៌​មាន

ចែករំលែកអត្ថបទ