ប៉ុស្តិ៍ការពារព្រំដែននានា និងកងនាវាចរណ៍លេខ២ ឋិតក្រោមឱវាទកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយនឹងអង្គការមហាជន រដ្ឋអំណាចភូមិភាគរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន "ខែមីនាការពារព្រំដែន" បង្កការផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។
យុវជនកងទ័ពការពារព្រំដែនសុកត្រាំង ជូនទង់ជាតិដល់អ្នកនេសាទស្រុកត្រឹងដេ។
ឆ្លងតាមរយៈនោះ យុវជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានដាំដើមឈើរំលឹកគុណអ៊ំហូ ជូនអំណោយដល់វីរមាតាវៀតណាម គ្រួសារគោលនយោបាយ មនុស្សចាស់គ្មានទីពឹង គ្រួសារដែលមានស្ថានភាពលំបាកខ្លាំងនៅលើភូមិសាស្រ្តព្រំដែនសមុទ្រ ពិនិត្យព្យាបាលជំងឺ ផ្តល់ជូនថ្នាំពេទ្យដល់ប្រជាជនដោយឥតគិតថ្លៃ ជូនអាហារូបករណ៍ដល់សិស្សដែលមានស្ថានភាពលំបាក ផ្សព្វផ្សាយច្បាប់ការពារព្រំដែនវៀតណាម និងអធិបតេយ្យសមុទ្រ កោះវៀតណាមដល់សិស្សជាង១០.០០០នាក់ អនុវត្តកម្មវិធី"ដើម្បីវៀតណាមបៃតង" "ទប់ស្កាត់សំរាមប្លាស្ទិច" "ចូរធ្វើឱ្យសមុទ្រជ្រះស្អាត" ធ្វើការប្រមូលសំរាមជាង៥តោន និងជូនទង់ជាតិ ឆាយាលក្ខណ៍អ៊ំហូជិត៥០០ អមដោយវាចាប្រសិទ្ធពរដល់មាមីងធ្វើនេសាទមានប្រសិទ្ធភាព ដាច់ខាតមិនបំពានច្បាប់នេសាទ IUU ជាដើម៕
យ្វីអាញ-វិមាន