27/02/2024 - 09:08

ឆ្នាំ​២០២៤ សា​កល​វិទ្យា​ល័យ​កឹង​ធើ​នឹង​បើក​បន្ថែម​មុខ​វិជ្ជា​ថ្មី​ចំ​នួន​៨

ឆ្នាំ​២០២៤ សា​កល​វិទ្យា​ល័យ​កឹង​ធើ​នឹង​ជ្រើស​រើស​និស្សិត​សរុប​១០.០៦០​នាក់ សម្រាប់​ភាគ​កម្រិត​នៃ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​សា​កល​វិទ្យា​ល័យ​រៀប​រយ​ចំ​នួន​១០៩។​ សា​កល​វិទ្យា​ល័យ​កឹង​ធើជ្រើស​រើស​ និស្សិត​ក្នុង​ទូទាំង​ប្រ​ទេស​ រួម​មាន៖ កម្ម​វិធី​ទូ​ទៅ​ចំ​នួន​៨៩ កម្ម​វិធី​ជឿន​លឿន​ចំ​នួន​២ និង​កម្ម​វិធី​គុណ​ភាព​ខ្ពស់​ចំ​នួន​១៣។​

អា​គារ​ចម្រុះ​ បន្ទប់​ពិសោធន៍​សិក្សា​ស្រាវ​ជ្រាវ​របស់​សា​កល​វិទ្យា​ល័យ​កឹង​ធើ
ទើបសម្ពោធដាក់ឱ្យប្រើប្រាស់។

ជា​ពិសេស​ សា​កល​វិទ្យា​ល័យ​កឹង​ធើ នឹង​ជ្រើស​រើស​និស្សិត​ចូល​រៀន​មុខ​វិជ្ជា​ថ្មី​ចំ​នួន​៨ នោះ​គឺប្រ​ព័ន្ធ​ព័ត៌​មាន​ (គុណ​ភាព​ខ្ពស់) អប់រំ​មត្តេយ្យ គរុ​កោ​សល្យ​វិទ្យា​សាស្រ្ត​ធម្ម​ជាតិ​ វិស្វកម្ម​រថ​យន្ត វិស្វកម្ម​កុំ​ព្យូ​ទ័រ​ (ការ​រចនា​សៀ​គ្វី semiconductor) វិស្វកម្ម​ជីវ​វេជ្ជ​សាស្រ្ត​ សារ​ព័ត៌​មាន​ និង​ទេស​ចរណ៍។​ ក្នុង​នោះ​ ផ្នែក​ប្រ​ព័ន្ធ​ព័ត៌​មាន​វិទ្យា​ មាន​រយៈ​ពេល​បណ្ដុះ​បណ្ដាល​៤​ឆ្នាំ​កន្លះ​ ដើម្បី​ទទួល​បាន​សញ្ញា​បត្រ​វិស្វករ។​ ការ​សិក្សា​ប្រ​ព័ន្ធ​ព័ត៌​មាន​ និស្សិត​នឹង​បាន​បណ្តុះ​បណ្ដាល​ក្នុង​បរិស្ថាន​ សិក្សា​បណ្តើរ​អនុវត្ត​បណ្តើរ​និង​សិក្សា​ស្រាវ​ជ្រាវ​បណ្តើរ​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​ល្អ​បំ​ផុត។​ មាន​ជាង​៦០%​នៃ​វគ្គ​សិក្សា​ត្រូវ​បាន​បង្រៀន​ និង​រៀន​តាម​ឯក​សារ​ភាសា​អង់​គ្លេស​ និស្សិត​មាន​ឧត្តម​ភាព​ដើម្បី​ធ្វើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​បរ​ទេស។​ ពិសេស​ ក្រោយ​ពី​បញ្ចប់​កម្ម​វិធី​នេះ​ និស្សិត​នឹង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ (លើក​លែង) រហូត​ដល់​៣០​ក្រេ​ឌីត​ នៅ​ពេល​បន្ត​សិក្សា​នៅ​ថ្នាក់​អនុបណ្ឌិត។​

មុខ​វិជ្ជា​២​ដែល​បាន​ឪ​ពុក​ម្ដាយ​សិស្ស​ជា​ច្រើន​ចាប់​អា​រម្មណ៍​នៅ​ក្នុង​រដូវ​ជ្រើស​រើស​និស្សិត​ ឆ្នាំ​២០២៤ នោះ​គឺ​មុខ​វិជ្ជា​វិស្វកម្ម​រថ​យន្ត ក៏​មាន​រយៈ​ពេល​បណ្ដុះ​បណ្ដាល​៤​ឆ្នាំ​កន្លះ​ផង​ដែរ។​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ និស្សិត​នឹង​ក្លាយ​ជា​វិស្វករ​។​ ជា​មួយ​នឹង​កំ​ណើន​ថយន្ត​កើន​ឡើង​ច្រើន​នៅ​ប្រ​ទេស​វៀត​ណាម មុខ​វិជ្ជា​សិក្សា​នេះ​ កំ​ពុង​បាន​សិស្ស​ជា​ច្រើន​ធ្វើ​ការ​ពិចារ​ណា។​ តាម​ប្រ​សាសន៍​លោក​ស្រី​ ប៊ូយ​ថាញ​ថាវ ប្រ​ធាន​ផ្នែក​វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​ មហា​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ៖ សា​កល​វិទ្យា​ល័យ​កឹង​ធើ គឺមូល​ដ្ឋាន​អប់រំ​មហា​វិទ្យា​ល័យ​ទីពីរ នៅ​តំ​បន់​ភាគ​ខាង​ត្បូង​ជ្រើស​រើស​និស្សិត​ចូល​រៀន​ផ្នែក​មុខ​វិជ្ជា​សារ​ព័ត៌​មាន​ បន្ទាប់​ពី​មហា​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​ (សា​កល​វិទ្យា​ល័យ​ជាតិ​ក្រុង​ហូជី​មិញ)។​ ស្ថិតិ​បង្ហាញ​ថា​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​បេក្ខ​ជន​ប្រ​ហែល​២.០០០​នាក់ ដាក់​ពាក្យ​ចូល​រៀន​មុខ​វិជ្ជា​សារ​ព័ត៌​មាន​នៅ​សាលា​មហា​វិទ្យា​ល័យ​ វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​ (សា​កល​វិទ្យា​ល័យ​ជាតិ​ក្រុង​ហូជី​មិញ​) ទោះ​បី​ដូច្នោះ​ក្ដី​ ភាគ​កម្រិត​នៃ​មុខ​វិជ្ជា​នេះ​មាន​ត្រឹម​តែ​១៥០ ប៉ុណ្ណោះ។​

ឆ្នាំ​២០២៤ សា​កល​វិទ្យា​ល័យ​កឹង​ធើ នឹង​មាន​វិធី​ពិនិត្យ​ជ្រើស​រើស​និស្សិត​៧​របៀប។​ ក្នុង​នោះ​ មាន​វិធី​ពិនិត្យ​ជ្រើស​រើស​ចំ​នួន​៦ ដូច​កាល​ពី​ឆ្នាំ​២០២៣ រួម​មាន៖ ជ្រើស​រើស​ផ្ទាល់​ អា​ទិភាព​ពិនិត្យ​ជ្រើស​រើស​; ពិនិត្យ​ជ្រើស​រើស​ពិន្ទុ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២៤; ពិនិត្យ​ជ្រើស​រើស​ពិន្ទុ​សិក្ខា​គា​រិក​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​; ពិនិត្យ​ជ្រើស​រើស​ចូល​រៀន​ជំ​នាញ​គរុ​កោ​សល្យ​ដោយ​ពិន្ទុ​សិក្ខា​គា​រិក​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​; ជ្រើស​រើស​ចូល​រៀន​កម្ម​វិធី​ជឿន​លឿន​និង​គុណ​ភាព​ខ្ពស់​; ជ្រើស​រើស​ផ្ទាល់​សម្រាប់​វគ្គ​សិក្សា​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង។​ វិធី​ទី​៧​គឺពិនិត្យ​ជ្រើស​រើស​ពិន្ទុ​ប្រ​ឡង​ V-SAT។​

V-SAT គឺ​វគ្គ​ប្រ​ឡង​វាយ​តម្លៃ​ច្រក​ចូល​មហា​វិទ្យា​ល័យ​ អា​ស្រ័យ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ឬ​សា​កល​វិទ្យា​ល័យ​ដទៃ​ទៀត​សហ​ការ​ជា​មួយ​នឹង​ក្រ​សួង​អប់រំ-បណ្ដុះ​បណ្ដាល​រៀប​ចំ​ប្រ​ឡង​ជា​រៀង​រាល់​ឆ្នាំ​។​ សា​កល​វិទ្យា​ល័យ​កឹង​ធើ នឹង​ពិនិត្យ​ជ្រើស​រើស​និស្សិត​ផ្អែក​លើ​ពិន្ទុ​ប្រ​ឡង V-SAT យោង​តាម​សមា​យោគ​៣​វិញ្ញា​សាប្រ​ឡង​ដែល​ស្រប​នឹង​មុខ​វិជ្ជា​សិស្ស​ដាក់​ពាក្យ។​ ចំ​ពោះ​វិញ្ញា​សា​ទេព​កោ​សល្យ​ក្នុង​សមា​យោគ​វិញ្ញា​សាពិនិត្យ​ជ្រើស​រើស​ គឺ​យក​លទ្ធ​ផល​ប្រ​ឡង​ដែល​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ឬ​សាលា​ឯទៀត​រៀប​ចំ​ប្រ​ឡង។​ បេក្ខ​ជន​អាច​យក​ពិន្ទុ​ប្រ​ឡង V-SAT ដែល​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ឬ​សា​កល​វិទ្យា​ល័យ​ដទៃ​ទៀត​រៀប​ចំ​ប្រ​ឡង៕​

                                 ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ