16/01/2024 - 09:07

ចាប់​ពី​ឆ្នាំ​២០២៤ តើ​សិស្ស​ណា​ខ្លះ​បាន​លើក​លែង​ កាត់​បន្ថយ​ថ្លៃ​សិក្សា​តាម​បទ​ប្បញ្ញត្តិ​ថ្មី?

រដ្ឋា​ភិបាល​ទើប​តែដាក់​ចេញ​អនុក្រឹត្យ​លេខ​៩៧ វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​លេខ​៨១ ស្តីពី​យន្ត​ការ​ប្រ​មូល​និង​គ្រប់​គ្រង​ថ្លៃ​សិក្សា​ចំ​ពោះ​គ្រឹះ​ស្ថាន​សិក្សា​ក្រោម​ប្រ​ព័ន្ធ​អប់រំ​ជាតិ​ និង​គោល​នយោ​បាយ​ លើក​លែង​កាត់​បន្ថយ​ថ្លៃ​សិក្សា​ ជំ​នួយ​ប្រាក់​សិក្សា។​ ក្នុង​នោះ​ រដ្ឋា​ភិបាល​បាន​កំ​ណត់​យ៉ាង​ច្បាស់​នូវ​ករណី​ចំ​នួន​១៩ ចំ​ពោះ​សិស្ស​ចំ​ណេះ​ទូ​ទៅ​ត្រូវ​បាន​ផ្តល់​អា​ទិភាព​លើក​លែង​ កាត់​បន្ថយ​ថ្លៃ​សិក្សា​ចាប់​ពី​ឆ្នាំ​២០២៤នេះ​តទៅ។​

ចាប់​ពី​ឆ្នាំ​២០២៤ សិស្ស​១៩​ក្រុម​បាន​លើក​លែង​ កាត់​បន្ថយ​ថ្លៃ​សិក្សា។​ (រូប​ថត​ជា​ឧទាហរណ៍)

សិស្ស​ចំ​នួន​១៩​ក្រុម​ទទួល​បាន​ការ​លើក​លែង​ កាត់​បន្ថយ​ថ្លៃ​សិក្សា​អនុក្រឹត្យ​លេខ​៩៧ បាន​កែ​ស​ម្រួលគម្រោង​ អនុវត្ត​ថ្លៃ​សិក្សា​ដូច​ខាង​ក្រោម​៖ រក្សា​ស្ថិរ​ភាព​ថ្លៃ​សិក្សា​ចាប់​ពី​ឆ្នាំ​សិក្សា​២០២៣- ២០២៤ សម្រាប់​ការ​អប់រំ​មត្តេយ្យ និង​អប់រំ​ចំ​ណេះ​ទូទៅ​ ស្មើ​នឹង​ថ្លៃ​សិក្សា​ឆ្នាំ​សិក្សា​២០២១​-២០២២។​ ពន្យារ​ពេល​អនុវត្ត​គម្រោង​ថ្លៃ​សិក្សា​សម្រាប់​មហា​វិទ្យា​ល័យ​និង​អប់រំ​វិជ្ជា​ជីវៈ​រដ្ឋ​១​ឆ្នាំ​ បើ​ធៀប​នឹង​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​៨១។​ ពោល​គឺថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០២៣​-២០២៤ នឹង​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​សិក្សា​២០២២​-២០២៣ ប៉ុន្តែ​កម្រិត​កើន​ទាប​ជាង​គម្រោង​ដែល​ចែង​ក្នុង​អនុក្រឹត្យ​លេខ​៨១ ដើម្បី​ឲ្យ​សម​ស្រប​តាម​លក្ខ​ខណ្ឌ​ជាក់​ស្តែង​ និង​កាត់​បន្ថយ​ការ​លំ​បាក​សម្រាប់​សិស្ស​ និស្សិត។​

នៅ​កម្រិត​សិក្សា​ចំ​ណេះ​ទូទៅ​ សិស្ស​ និស្សិត​ ១៩​ក្រុម​ត្រូវ​បាន​ផ្តល់​អា​ទិភាព​លើក​លែង​ និង​កាត់​បន្ថយ​ថ្លៃ​សិក្សា​ រួម​មាន៖ លើក​លែង​ថ្លៃ​សិក្សា​សម្រាប់​សិស្ស​បឋម​សិក្សា​រដ្ឋ​ទាំង​អស់​ កុមារ​មត្តេយ្យ​សិក្សា​អា​យុ​៥​ឆ្នាំ​នៅ​ភូមិ​លំ​បាក​ខ្លាំង​ នៅ​ឃុំ​តំ​បន់​ III តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​និង​កោះ។​ សិស្ស​អនុវិទ្យា​ល័យ​នៅ​ភូមិ​លំ​បាក​ខ្លាំង​ នៅ​ឃុំ​តំ​បន់​ III តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​និង​កោះ​ ក៏​បាន​លើក​លែង​ការ​បង់​ថ្លៃ​សិក្សា​ផង​ដែរ។​

ទាក់​ទង​នឹង​គោល​នយោ​បាយ​កាត់​បន្ថយ​ថ្លៃ​សិក្សា​ អនុក្រឹត្យ​នេះ​កំ​ណត់​ការ​កាត់​បន្ថយ​ថ្លៃ​សិក្សា​៧០% សម្រាប់​កុមារ​អា​យុ​ពី​៣ទៅ​៤ឆ្នាំ​ សិស្ស​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​លំ​បាក​ខ្លាំង​ នៅ​ឃុំ​តំ​បន់​III តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​និង​កោះ។​

អនុក្រឹត្យ​នេះ​ ក៏​បាន​កំ​ណត់​ការ​កាត់​បន្ថយ​ថ្លៃ​សិក្សា​ចំ​នួន​៥០% សម្រាប់​កុមារ​អា​យុ​ពី​៣-៤​ឆ្នាំ​ សិស្ស​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ដែល​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ អនុក្រឹត្យ​នេះ​ កំ​ណត់​ការ​ឧបត្ថម្ភ​ចំ​នួន​១៥០.​០០០ដុង​/ម្នាក់/ខែ​ (ស្មើ​នឹង​១.៣៥០​.000លាន​ដុង​/ឆ្នាំ​) ដើម្បី​ទិញ​សៀវ​ភៅ​និង​សម្ភារៈ​សិក្សា​សម្រាប់​សិស្ស​៖ កំ​ព្រា​ ទាំង​ឪ​ពុក​ម្តាយ​ ពិការ​ភាព​; គ្រួ​សារ​ក្រី​ក្រ; នៅ​ភូមិ​លំ​បាក​ខ្លាំង​ នៅ​ឃុំ​តំ​បន់​ III តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ និង​កោះ។​

តើមុខ​វិជ្ជា​ណា​បាន​លើក​លែង​បង់​ថ្លៃ​សិក្សា?

អនុក្រឹត្យ​បាន​កំ​ណត់​ពី​ការ​លើក​លែង​បង់​ថ្លៃ​សិក្សា​សម្រាប់​សិស្ស​ពិការ​ភាព​ និង​សិស្ស​ជន​ជាតិ​ភាគ​តិច​គ្រួ​សារ​ក្រី​ក្រ​និង​ប្រ​កៀក​បន្ទាត់​ក្រ តាម​សេច​ក្ដី​កំ​ណត់​របស់​នា​យក​រដ្ឋ​មន្ត្រី។​

មុខ​វិជ្ជា​ដែល​បាន​លើក​លែង​បង់​ថ្លៃ​សិក្សា​រួម​ មាន៖ លទ្ធិ​ម៉ាក្ស-ឡេ​នីន និង​ឧត្តម​គតិ​ហូជី​មិញ​ មុខ​វិជ្ជា​ផ្នែក​ជំ​ងឺ​របេង ជំ​ងឺ​ឃ្លង់​ ជំ​ងឺ​វិក​លច​រិត ពិនិត្យ​វាយ​តម្លៃ​នីតិ​វេជ្ជ​សាស្រ្ត​ វិក​លច​រិត​ វះកាត់​រោគ​វិទ្យា​នៅ​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​ តាម​ភាគ​កម្រិត​បញ្ជា​របស់​រដ្ឋ។​ អនុក្រឹត្យ​នេះ​កំ​ណត់​ការ​បញ្ចុះ​ថ្លៃ​សិក្សា​ចំ​នួន​៧០% សម្រាប់​និស្សិត​ ដែល​កំ​ពុង​សិក្សា​ផ្នែក​សិល្បៈ​ប្រ​ពៃណី​ ឯក​ទេស និង​មុខ​របរ​ដែល​លំ​បាក​ពុល​និង​គ្រោះ​ថ្នាក់​មួយ​ចំ​នួន។​ រដ្ឋា​ភិបាល​ក៏​តម្រូវ​ឱ្យ​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ បន្ត​ពិនិត្យ​និង​ធានា​នូវ​គោល​នយោ​បាយ​លើក​លែង​កាត់​បន្ថយ​ថ្លៃ​សិក្សា​ សម្រាប់​មុខ​សញ្ញា​គោល​នយោ​បាយ​ និង​សិស្ស​មាន​ស្ថាន​ភាព​លំ​បាក​ ដើម្បី​ធានា​ការ​ប្រ​កៀក​ជិត​សម​ភាព​ការ​អប់រំ​វិជ្ជា​ជីវៈ អប់រំ មហា​វិទ្យា​ល័យ​; គោល​នយោ​បាយ​ឧត្តាន​កម្ម​ អប់រំ និង​ការ​បែង​សិស្ស​នៅ​កម្រិត​ចំ​ណេះ​ទូទៅ។​

យោង​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​៩៧ កម្រិត​ថ្លៃ​សិក្សា​ខ្ពស់​បំ​ផុត​សម្រាប់​សា​កល​វិទ្យា​ល័យ​រដ្ឋ​ ដែល​មិន​ទាន់​ធានា​បាន​នូវ​ការ​ចំ​ណាយ​ទៀង​ទាត់​សម្រាប់​ឆ្នាំ​សិក្សា​ខា​ង​មុខ​ គឺ១,២ -២,៤៥​លាន​ដុង​/ខែ​ អា​ស្រ័យ​ទៅ​តាម​ផ្នែក​ និង​មុខ​វិជ្ជា​នីមួយ​ៗ។​ កម្រិត​ប្រ​មូល​ថ្លៃ​សិក្សា​បច្ចុប្បន្ន​រក្សា​លំ​នឹង​ ដូច​កាល​ពី​ឆ្នាំ​២០២១- ២០២២ ដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​ជំ​ងឺ​រាត​ត្បាត COVID-១៩ គឺ ៩៨០​.០០០ ទៅ​១,៤៣​លាន​ដុង​/ខែ​/ម្នាក់។​

នៅ​កម្រិត​ចំ​ណេះ​ទូទៅ​ រដ្ឋា​ភិបាល​កំ​ណត់​ថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០២៣- ២០២៤ នៅ​រក្សា​លំ​នឹង​ ស្មើ​នឹង​ការ​ប្រ​មូល​សម្រាប់​ឆ្នាំ​សិក្សា​២០២១​-២០២២ ចាប់​ពី​៣០.០០០​-៦៥០.០០០​ដុង​ យោង​ទៅ​តាម​កម្រិត​សិក្សា​ និង​តំ​បន់។​ ចំ​ពោះ​ភូមិ​ភាគ​ណា​ដែល​បង្កើន​ថ្លៃ​សិក្សា​បើ​ធៀប​នឹង​ឆ្នាំ​សិក្សា​២០២១​-២០២២ គឺថវិកា​ភូមិ​ភាគ​នោះ​ត្រូវ​ធានា​នូវ​កម្រិត​ដែល​កើន​នោះ។​ កម្រិត​ជំ​នួយ​ដល់​គ្រឹះ​ស្ថាន​អប់រំ​នីមួយ​ៗ​គឺភូមិ​ភាគ​ពិនិត្យ​សម្រេច​ដោយ​ផ្ទាល់៕​

                               យោ​ងតាម​៖ VTC -      បកប្រែ៖ សុផន

ចែករំលែកអត្ថបទ