02/01/2024 - 17:17

អាង​យ៉ាង​៖ ចាប់​បាន​ភស្តុ​តាង​មុខ​សញ្ញា​យក​ផាវ​ទៅ​លក់​រឹប​អូស​បាន​ជាង​៤.២០០​គ្រាប់​

នគរ​បាល​ក្រុង​ឡុង​ស្វៀង​ ខេត្ត​អាង​យ៉ាង​ ទើប​ចាប់​បាន​ភស្តុតាង​មុខ​សញ្ញា​យក​ផាវ​ទៅ​លក់​ ដោយ​រឹប​អូស​បាន​ផាវទ្រង់​ទ្រាយ​មូល​ ដូច​បាល់​ជាង​៤.២០០​គ្រាប់។​

​ វត្ថុ​តាង​ចាប់​បាន​នៅ​កន្លែង​កើត​ហេតុ។​

តាម​រយៈ​នោះ​ ខណៈ​ពេល​ដើរ​ល្បាត​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្ត្រ​ក្រុង​ឡុង​ស្វៀង​ លុះ​មក​ដល់​អនុសង្កាត់​ប៊ិញ​ខាញ់​៣​ សង្កាត់​ប៊ិញ​ខាញ់​ ក្រុម​ការ​ងារ​នៃ​កម្លាំង​នគរ​បាល​ក្រុង​ឡុង​ស្វៀង​ បាន​ប្រ​ទះ​ឃើញ​ង្វៀង​វ៉ាន់​ទ្វឹង​ (អា​យុ​៣៩​ឆ្នាំ​ នៅ​ស្រុក​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង) បើក​បរ​ម៉ូតូ​ BS ស្លាក​លេខ​ ៩៣B១​-១៩២.១៥ ដោយ​សង្ស័យ​ថា​ ដឹក​ជញ្ជូន​ផាវ ក៏​ឃាត់​ម៉ូតូ​ដើម្បី​ត្រួត​ពិនិត្យ។​ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ ក្រុម​ការ​ងារ​បាន​រក​ឃើញ​ក្នុង​បាឡូ​នៅ​លើ​ម៉ូតូ​ដែល​ទ្វឹង​បើក​បរ មាន​ស្ដុក​ផាវ​ដែល​មាន​ទ្រង់​ទ្រាយ​មូល​ដូច​បាល់​ ៣.៣០៦​គ្រាប់។​

នៅ​ទីស្នាក់​ការ​នគរ​បាល​ ដំ​បូង​ទ្វឹង​បាន​សារ​ភាព​ថា​ចំ​នួន​ផាវ​ទាំង​នេះ​កំ​ពុង​យក​ទៅ​ក្រុង​ឡុង​ស្វៀង​លក់​ដើម្បី​រក​ប្រាក់​ចំ​ណេញ​ ប៉ុន្តែ​មិន​ទាន់​បាន​លក់​ក៏​ត្រូវ​ចាប់​ខ្លួន។​ លុះ​ធ្វើ​ការ​ឆែក​ឆេរ​ជា​បន្ទាន់​ទីលំ​នៅ​របស់​ទ្វឹង​ កង​កម្លាំង​នគរ​បាល​បន្ត​រក​ឃើញ​និង​រឹប​អូស​ផាវ​ដែល​មាន​ទ្រង់​ទ្រាយ​មូល​ដូច​បាល់​ចំ​នួន​៩៥០​គ្រាប់។​ ក្រុម​ការ​ងារ​បាន​ធ្វើ​កំ​ណត់​ហេតុ​រឹប​អូស​វត្ថុ​តាង និង​ម៉ូតូ​ជា​បណ្តោះ​អា​សន្ន​ ដើម្បី​បន្ត​ធ្វើ​ការ​ត្រួត​ពិនិត្យ​ សើុប​អង្កេត​ និង​បំ​ភ្លឺ៕​

                                    កាសែត​កឹង​ធើ-ទីទុយ​

ចែករំលែកអត្ថបទ