25/12/2023 - 16:37

អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ពេល​បាន​វិនិ​យោគ​គ្រប់​សព្វ​តាំង​ពី​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​ពេទ្យ​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​រក្សា​សុខ​ភាព​ប្រ​ជា​ជន​ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​នៅ​មូល​ដ្ឋាន។​

ប្រ​ជា​ជន​កំ​ពុង​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង។​

លោក​ឡេក្វឹក​ទ្វឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង ឱ្យ​ដឹង៖ “កង​ជួរ​កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ គុណ​ភាព​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ បាន​កើន​ឡើង​ឥត​ឈប់​ឈរ។​ កម្ម​វិធី​សុខា​ភិបាល​ជាតិ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​ ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​មាន​ភាព​ម្ចាស់​ការ​ពី​ដើម​ឆ្នាំ។​ អា​ស្រ័យ​ហេតុ​នោះ​ ជំ​ងឺ​ឆ្លង​រាល​ដាល​បាន​ថយ​ចុះ​បើ​ធៀប​នឹង​ខណៈ​ពេល​ដូច​គ្នា​ ការ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​មុខ​សញ្ញា​គោល​នយោ​បាយ​ អ្នក​ក្រ មាតា​និង​ទា​រក​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ បង្កើន​ការ​ងារ​ថែទាំ​សុខ​ភាព​កុមារ។​ ឃុំ​រក្សា​ខ្ជាប់​បទ​ដ្ឋាន​ជាតិ​ផ្នែក​សុខា​ភិបាល”។​

ឃុំ​ចូវ​ដៀង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​៨៣%។​  មុន​នេះ​ ដោយ​សារ​ជីវ​ភាព​លំ​បាក​ ទើប​ប្រ​ជា​ជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស​ រដ្ឋ​ ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​ទីនេះ​ត្រូវ​បាន​លើក​ស្ទួយ។​ ផ្ដើម​ពី​នោះ​ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ក៏​មាន​ភាព​ជា​វិជ្ជ​មាន។​ វេជ្ជ​បណ្ឌិត​ឡឹម​វ៉ាន់​ងឺ អនុប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ឱ្យ​ដឹង៖ “ចូវ​ដៀង​ជា​ឃុំ​តំ​បន់​ជ្រៅ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ការ​លំ​បាក​ខ្លាំង។​ តាំង​ពី​មាន​ដំ​ណាក់​សុខា​ភិបាល​ ប្រ​ជា​ជន​មិន​សូវ​ពិបាក​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ។​ យើង​ខ្ញុំ​ខិត​ខំ​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ ពិ​សេស​ចំ​ពោះ​មាមីង​ក្រី​ក្រ…”។​

រៀង​រាល់​ថ្ងៃ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ពិនិត្យ​និង​ផ្តល់​ថ្នាំ​ដល់​អ្នក​ជំ​ងឺ​ពី​៤០-៥០​នាក់។​ ករណី​ជំ​ងឺ​ធ្ងន់​ត្រូវ​បាន​ដំ​ណាក់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ ដើម្បី​ប្រ​ជា​ជន​បាន​ព្យា​បាល​ទាន់​ពេល។​ អ្នក​មីង​សឺន​ធីហង នៅ​ភូមិ​អូរ​ទទឹង ឱ្យ​ដឹង៖  “ខ្ញុំ​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​និង​សម្ពាធ​ឈាម។​ ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ បាន​វេជ្ជ​បណ្ឌិត​ណែ​នាំ​ពី​របៀប​ថែទាំ​និង​បង្ការ​ជំ​ងឺ​យ៉ាង​ហ្មត់​ចត់​ ដូច្នេះ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ណាស់។​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៅ​ទីនេះ​ រួស​រាយ​រាក់​ទាក់​អស់​ពី​ចិត្ត​ពី​ថ្លើម​ចំ​ពោះ​អ្នក​ជំ​ងឺ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​ដូច​យើង​ខ្ញុំ​ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ថែទាំ​សុខ​ភាព​ដោយ​មិន​បង់​ថ្លៃ​ ជំ​ងឺ​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ យើង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់”៕​

                                  សឺន​ម៉ាល័យ​-ទីទុយ​

ចែករំលែកអត្ថបទ