ខេត្តអាងយ៉ាង បានលើកសំណើដោះស្រាយនូវការលំបាក ភាពខ្វះចន្លោះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច។
លោកចៅគឹមសង ទទួលសេចក្ដីសម្រេចទៅបម្រើការងារនៅឃុំណូយតូ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ស្រុកទ្រីតូង ទើបចាត់លោក ចៅគឹមសង អនុប្រធានសមាគមកសិករស្រុកទ្រីតូង មកកាន់ការនៅគណៈកម្មាធិការបក្សឃុំណូយតូ តែងតាំងលោកឱ្យចូលរួមគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សឃុំនីតិកាល VI (អាណត្តិកាល ២០២០-២០២៥)។ លោកជាជនជាតិខ្មែរ បានបញ្ជូនមកធ្វើការនៅឃុំលំបាកខ្លាំង ដែលមានប្រជាជនជាជនរួមជាតិខ្មែរប្រមាណ៧០% លោកចៅគឹមសង សន្យាថា នឹងបន្តពង្រីកនូវការទទួលខុសត្រូវសម្រេចឱ្យបានខ្ពស់បំផុតនូវភារកិច្ចដែលបានប្រគល់ឱ្យ។ លោកចៅគឹមសង គឺជាកម្មាភិបាលម្នាក់ក្នុងចំណោមកម្មាភិបាលជនជាតិខ្មែរជាច្រើននាក់ទៀត ត្រូវបានរៀបចំផែនការបណ្ដុះបណ្ដាល បំប៉ន ពិនិត្យពិច័យតែងតាំង។ តាមប្រសាសន៍ លោកចៅអាង អនុប្រធានគណៈជនជាតិខេត្តអាងយ៉ាង គឺរាល់គោលការណ៍បទប្បញ្ញត្តិ ច្បាប់ទាក់ទងនឹងការរៀបចំផែនការជ្រើសរើស ប្រើប្រាស់បណ្តុះបណ្តាល បំប៉ន លើកកម្ពស់ប្រសិទ្ធភាពកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច តែងបានផ្នែកពាក់ព័ន្ធក្នុងខេត្តផ្សព្វផ្សាយអនុវត្តយ៉ាងពេញលេញទាន់ពេលនិងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់។ របបគោលនយោបាយចំពោះកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច ក៏បានផ្នែកពាក់ព័ន្ធខេត្តអាងយ៉ាងអនុវត្តយ៉ាងពេញលេញទាន់ពេល បានរួមចំណែកជួយឱ្យពួកគាត់ស្ងប់អារម្មណ៍បម្រើការងារ។
លោកចៅគឹមសង (ខាងស្ដាំ) ចុះទៅមូលដ្ឋានកាលនៅជាអនុប្រធានសមាគមកសិករស្រុកទ្រីតូង។
ទូទាំងខេត្តអាងយ៉ាងបច្ចុប្បន្នមានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច ១.១៨០នាក់ ស្រូបអត្រាប្រមាណ៣,១៥% នៃចំនួនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកទូទាំងខេត្ត។ ចំនួននេះ បើធៀបនឹងដំណាក់កាលមុន ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កើន០,៤២%។ ទោះបីសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក៏ដោយ ប៉ុន្តែការងារកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិចនៅអាងយ៉ាងនៅមានភាពខ្វះចន្លោះខ្លះដែរ។ ជាក់ស្ដែងដូច៖ ស្ថាប័ន អង្គភាពដែលគ្រោងរៀបចំទទួលនិស្សិតជនជាតិភាគតិចបន្ទាប់ពីបញ្ចប់ការសិក្សា ក៏គ្មាននៅក្របខណ្ឌឬមុខតំណែងដែលត្រូវជ្រើសរើសឱ្យសមស្របនឹងមុខជំនាញនិស្សិតដែលបានជម្រើស តាំងបញ្ចប់ការសិក្សានោះ។ គោលការណ៍នៃការជ្រើសរើសអ្នករដ្ឋការ បុគ្គលិកគឺបើកចំហ តម្លាភាព និងប្រកួតប្រជែង។ ដូច្នេះ ទោះបីមានគោលនយោបាយអាទិភាពក្នុងការជ្រើសរើសក៏ដោយ ប៉ុន្តែប្អូនៗនិស្សិតជាជនជាតិភាគតិច មិនអាចប្រជែងជាមួយបេក្ខជនឯទៀត ដើម្បីបានជ្រើសរើសចូលជាអ្នករដ្ឋការ បុគ្គលិកឡើយ។ រយៈពេលកន្លង មិនទាន់មានគោលនយោបាយលើកទឹកចិត្តបញ្ឈប់ការងារចំពោះអ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិចដែលមិនអាចឆ្លើយតបតម្រូវការការងារ ដើម្បីជំនួសដោយអ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិចដែលមានកម្រិតវប្បធម៌ សមត្ថភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការភារកិច្ច។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច លោកឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង លើកសំណើ៖ ក្រសួងមហាផ្ទៃ គណៈកម្មាធិការជនជាតិ គួរតែសិក្សាស្វែងយល់បន្ថែមគោលនយោបាយអាទិភាពជ្រើសរើសជនជាតិភាគតិច បញ្ចូលទៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាល ស្តីពីការជ្រើសរើស គ្រប់គ្រងនិងប្រើប្រាស់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក។ តួយ៉ាងដូចជា៖ មិនកំណត់ លក្ខខណ្ឌភាសាបរទេស កំណត់ជាក់លាក់ ពីនីតិវិធីជ្រើសរើសបុគ្គលិកជាជនជាតិភាគតិច បំពេញបន្ថែមគោលនយោបាយអាទិភាព បណ្តុះបណ្តាលក្រោយមហាវិទ្យាល័យចំពោះជនជាតិភាគតិច (មិនកំណត់សម្រេចបទដ្ឋាន ដូចអ្នករដ្ឋការ បុគ្គលិក)។ បណ្តុះបណ្តាលភាសាជនជាតិភាគតិច បណ្តុះបណ្តាលភាសាបរទេស ចំពោះអ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច។ល។ ក្រសួងមហាផ្ទៃ ធ្វើការសិក្សា ស្រាវជ្រាវ ធ្វើសេនាធិការជូនរដ្ឋាភិបាលដាក់ចេញ គោលនយោបាយអាទិភាពក្នុងការដោះស្រាយ របបបញ្ឈប់ការងារចំពោះអ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច ដែលមិនអាចឆ្លើយតបតាមតម្រូវការការងារដើម្បីជ្រើសរើសអ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិចដទៃទៀត ហើយធានាបានចំនួនអ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច ព្រមទាំងលើកកម្ពស់បានប្រសិទ្ធភាព កងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិចផង៕
ថាញឡុង-ទីទុយ