14/11/2023 - 09:07

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញ បំប៉នភាសាខ្មែរ

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ត្រា​វិញ​ ទើប​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​អប់រំ​ជា​ប្រ​ចាំ​ខេត្ត​ត្រា​វិញ​ រៀប​ចំ​បើក​ថ្នាក់​បំ​ប៉ន​ភាសា​ខ្មែរ​ឆ្នាំ​២០២៣ ដល់​កម្មា​ភិបាល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត។​ ថ្នាក់​រៀន​សំ​ដៅ​បំ​ពាក់​ចំ​ណេះ​ដឹង​ លើក​កម្ពស់​សមត្ថ​ភាព​ទំ​នាក់​ទំ​នង​ពេល​ជួប​ប្រា​ស្រ័យ​ ធ្វើ​ការ​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ដែល​បម្រើ​ការ​ងារ។​ ចូល​រួម​វគ្គ​សិក្សា​មាន​សិក្ខា​កាម​២៥​នាក់ ដែល​ជា​កម្មា​ភិបាល​នាយ​ទា​ហាន​ យោ​ធិន​ជំ​នាញ​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត។​

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិធី​បើក​វគ្គ​សិក្សា​និង​សិក្ខា​កាម​ថត​រូប​អនុស្សាវ​រីយ៍។​

ថ្នាក់​រៀន​ រៀប​ចំ​បង្រៀន​ផ្ទាល់​ក្នុង​រយៈ​ពេល​ជាង​២​ខែ​ រួម​មាន​៤៥០​ម៉ោង​ (៣០០​ម៉ោង​រៀន​ទ្រឹស្តី​ ១៥០ម៉ោង​អនុវត្ត​ជាក់​ស្តែង​) នៅ​រាល់​ពេល​យប់​និង​ថ្ងៃ​ឈប់​សម្រាក​ក្នុង​សប្ដាហ៍។​ បញ្ចប់​វគ្គ​សិក្សា​ គណៈ​កម្ម​ការ​ចាត់​តាំង​នឹង​រៀប​ចំ​មណ្ឌល​ប្រ​ឡង​និង​ផ្តល់​ជូន​វិញ្ញា​បន​បត្រ​ភាសា​ខ្មែរ​ តាម​សារាចរ​លេខ​ ០៩/២០២៣/TT-BGDĐT ចុះ​ថ្ងៃ​ទី​១៨ ខែ​មេសា​ ឆ្នាំ​២០២៣ របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ជូន​សិក្ខា​កាម​តាម​ការ​កំ​ណត់។​ ថ្នាក់​រៀន​សំ​ដៅ​រួម​ចំ​ណែក​ជូន​កម្មា​ភិបាល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ លើក​កម្ពស់​គុណ​សម្បត្តិ​នយោ​បាយ​ សមត្ថ​ភាព​ការ​ងារ​ ជឿ​ជាក់​លើ​ខ្លួន​ឯង​ពេល​ទាក់​ទង​ប្រា​ស្រ័យ​ ធ្វើ​ការ​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​បម្រើ​ការ​ងារ; ជួយ​កម្មា​ភិបាល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ផ្សព្វ​ផ្សាយ​ទាន់​ពេល​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​ជន​ជាតិ​ សាសនា​របស់​បក្ស​ រដ្ឋ​ ស៊ី​ជម្រៅ​ទៅ​តាម​ភូមិ​ស្រុក​នីមួយ​ៗ; រួម​ចំ​ណែក​ពង្រឹង​ទំ​នាក់​ទំ​នង​ចំ​ណង​សាម​គ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្លើយ​តប​តាម​សំ​ណូម​ពរ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​បូរណ​ភាព​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី៕​  

             យោង៖ កាសែត​ត្រា​វិញ​- លីសៀ

ចែករំលែកអត្ថបទ