បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបតែរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងជនជាតិដល់សិក្ខាកាមចំនួន៣៥នាក់ ដែលជាកម្មាភិបាល នាយទាហាន និងយោធិនជំនាញ ចំណុះអង្គភាពនានាក្នុងកងកម្លាំងកងទ័ពការពារព្រំដែនខេត្ត។
ទិដ្ឋភាពវគ្គបណ្តុះបណ្តាលចំណេះដឹងជនជាតិ។
តាមនោះ សិក្ខាកាមបានផ្សព្វផ្សាយជ្រួតជ្រាបនូវបធានបទដូចខាងក្រោម៖ ទិដ្ឋភាពទូទៅនៃជនជាតិភាគតិចនៅវៀតណាម; ទស្សនៈ គោលការណ៍ គោលមាគ៌ារបស់បក្សអំពីជនជាតិ និងការងារជនជាតិ; ច្បាប់និងគោលនយោបាយរបស់រដ្ឋអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច; ការកសាងប្រព័ន្ធនយោបាយមូលដ្ឋាននៅតំបន់ជនជាតិភាគតិចរឹងមាំ; កិច្ចការអភិបាលកិច្ចអំពីវប្បធម៌ជនជាតិភាគតិច; ករងារការពារប្រទេស និងសន្តិសុខនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
តាមរយៈវគ្គបណ្តុះបណ្តាលសិក្ខាកាមបានធ្វើ បច្ចុប្បន្នភាពចំណេះដឹងថ្មីៗ ដើម្បីបំពេញភារកិច្ចគ្រប់គ្រង ការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ ក្នុងស្ថានភាពថ្មី៕
យ្វីអាញ - បកប្រែ៖ សុផន